កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃខេត្តរតនគិរី ។ នេះជាការលើកឡើងរបស់យុវតី សុភ័ក្រ ជាសមាជិកម្នាក់នៃក្រុម «ក្លឹបកុមារ» ក្នុងគម្រោងមិត្តរួមមិត្ត ។

យុវតី សុភ័ក្រ បានឱ្យដឹងថា កម្មវិធីមិត្តរួមមិត្ត បានរួមចំណែកជាច្រើនដល់សិស្សានុសិស្ស ជាពិសេសក្មេងស្រីក្នុងវិទ្យាល័យ ដោយពួកគេបានស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយដែលក្មេងស្រីភាគច្រើនបានជួប។ មាតិកាសំខាន់ដែលសិស្សានុសិស្សបានស្វែងយល់ពីកម្មវិធី រួមមាន ការពេញវ័យ ការគ្រប់គ្រងពេលមករដូវ និងការរៀបការនៅវ័យកុមារ។ សុភ័ក្រ បន្ថែមថា ក្រៅពីការផ្សព្វផ្សាយឱ្យពួកគាត់បានដឹងពីបញ្ហាប្រឈមខាងលើ ក្រុមក៏មានការផ្សព្វផ្សាយបន្ថែមអំពី សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងការពិគ្រោះពិភាក្សាផងដែរ។

ពួកយើងតែងតែធ្វើការផ្សព្វផ្សាយចំនួន២ដងក្នុងមួយខែនៅពេលគោរពទង់ជាតិ ដោយមានការគាំទ្រពីសំណាក់លោកគ្រូអ្នកលោក និងលោកគ្រូនាយកសាលាជាដើម។

យុវតី សុភ័ក្រ ។

យុវតី សុភ័ក្រ បន្តថា ក្រោយពីមានកម្មវិធីនេះឡើង កញ្ញាមើលឃើញមានការថយចុះនូវការរៀបការនៅវ័យកុមារ និងមានការថយចុះការឈប់រៀនរបស់សិស្សផងដែរ។ ចំណុចដែលគួរកត់សម្គាល់បាន មុនពេលមានការផ្សព្វផ្សាយកម្មវិធីនេះ ឃើញមានកុមារ ឬក្មេងស្រីយ៉ាងតិចណាស់១០នាក់ក្នុងមួយឆ្នាំដែលត្រូវបានរៀបការនៅវ័យកុមារ ប៉ុន្តែឥលូវនេះសល់ត្រឹម២ ឬ៣នាក់តែប៉ុណ្ណោះក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ យុវជន រ៉ាវី ជាសមាជិកម្នាក់ក្នុងក្រុម ក្លឹបកុមារ ដូចគ្នាបានលើកឡើងថា ក្នុងនាមជាក្មេងប្រុសម្នាក់ ខ្លួនពិតជាសប្បាយចិត្តដែលបានឃើញក្មេងស្រី និងក្មេងប្រុសក្នុងសាលារៀនដែលខ្លួន​ឯងកំពុងរៀន ជាពិសេសកុមារមានវ័យតំណាលគ្នាបានយល់ដឹងអំពីបញ្ហាប្រឈមរបស់ក្មេងស្រីដែលរៀបការនៅវ័យកុមារ និងផលប៉ះពាល់នៃការបោះបង់ការសិក្សាជាដើម។

«សិស្សប្រុសនៅសាលារៀននេះភាគច្រើនពួកគាត់បានយល់ និងដឹងអំពីទុក្ខលំបាករបស់ក្មេងស្រីនៅពេលពេញវ័យ ការរៀបការនៅវ័យកុមារ និងបញ្ហាសុខភាពបន្តពូជជាដើមក្រោយទទួលបានការផ្សព្វផ្សាយពីក្រុមយើង»

យុវជន រ៉ាវី ។

ជារួមយុវសិស្សតាំង២រូបសូមឱ្យក្មេងប្រុសស្រីគ្រប់រូបកុំទាន់រៀនការនៅវ័យកុមារ បោះបង់ការសិក្សាដើម្បីការរៀបការព្រោះយុវជនគ្រប់រូបគួរតែស្វែងយល់ និងសិក្សាឱ្យបានច្រើន ស្វែងរកការងារឱ្យបានច្បាស់លាស់សម្រាប់ខ្លួនឯងសិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...