អ្នកនាំពាក្យក្រសួងការងារ​ ៖ យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ កម្មវិធី​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យនៅទូទាំង​ប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាន​​នូវប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សា​ទៀតផង។

ឯកឧត្តម អំពាវនាវដល់​យុវជន​គួរចាប់​យក​ជំនាញ​ដែល​ខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដោយយុវជនអាចជ្រើសរើសមុខជំនាញ​ចូល​រៀន​បានតាមរយៈកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលផ្តល់ជូនដោយ​រាជរដ្ឋា​ភិបាល​​​​​​​​នៅពេលនេះ ដែលមានមុខ​ជំនាញ​ដល់​ទៅ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជា​តម្រូវការ​ទីផ្សារ។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់គួរ​មាន​ជំនាញ​មួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័​យ​ថា ត្រូវមានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយដល់គ្រួសារ និងជួយដល់សង្គមជាតិ។ បន្ថែម​ពីនេះ ឯកឧត្តម កត្តា អ៊ន ចាត់ទុកថា ការបណ្តុះបណ្តាលជំនាញគឺជាស្ពានដែលអាចឱ្យយុវជនរកចំណូល​​បានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទៀតផង ។ ទន្ទឹម​នឹង​ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ ឯកឧត្តម កត្តា អ៊ន ក៏ជម្រុញយុវជនត្រូវយកចិត្ត​ទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមាយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យ​សភា​កម្ពុជា មើលឃើញដែរថា ​គោលនយោបាយរបស់រាជរដ្ឋាភិបាល​ដែលដាក់​ចេញ​នាពេលនេះពិតជាចាំបាច់ ក្នុង​​ការ​បណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានន័យថា​ មានមនុស្សហើយ​ត្រូវមាន​ទាំងចំណេះ​​​ដឹង​ សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់ការងារល្អផងដែរ។ ដូចនេះ ​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស គឺមិនត្រឹមតែផ្តោតលើការបង្រៀនជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោលើ​ជំនាញទន់ដូច​ជា​ផ្នត់គំនិត និងទម្លាប់ល្អក្នុងការងារផង ដើម្បីទទួលបានការងារល្អ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យ​សភា​កម្ពុជា

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា កម្មវិធីបណ្តុះបណ្តាលនេះ ផ្តល់ឱកាសដល់យុវជនដែល​ពុំទាន់​មាន​ជំនាញ​ច្បាស់លាស់ រឺបានបោះការសិក្សាចោល ឱ្យមកចូលរៀន​ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ​មួយច្បាស់​លាស់​វិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា យុវជនមួយចំនួននៅតែយល់ថា ការសិក្សា​ជំនាញ​បច្ចេកទេស មានកំរិតទាបជាងការសិក្សាថ្នាក់ឧត្តមសិក្សា ដោយសារពួកគាត់គិតពីមុខមាត់ ជាងអាជីព​ដែល​មាន​ជំនាញច្បាស់លាស់ និងអាច​រកចំណូលបានឆាប់រហ័ស។ លោកបណ្ឌិត លើកឡើងថា នៅប្រទេសសិង្ហបុរី សម្រាប់យុវជន​ដែលរៀន​មិនចប់​ថ្នាក់​វិទ្យាល័យ​ គឺពួកគេអាចចូលរៀនវគ្គជំនាញបច្ចេកទេសវិញ និងបន្ទាប់​ពី​សិក្សាបាន​២រឺ៣ឆ្នាំ ពួកគេអាចបន្តសិក្សា​ថ្នាក់​ឧត្តម​សិក្សាទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត​នូវ​កម្មវិធីបណ្តុះបណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ១លាន៥សែននាក់​ដល់យុវជន, បើតាម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យុវជន​ដែលមានបំណងចុះឈ្មោះចូលរៀន និង​ស្វែង​រក​ព័ត៌មាន នៃវគ្គសិក្សា គឺអាចធ្វើតាមពីរវិធី ដោយ ទី១ ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធី​ទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh និងទី២ តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈទូទាំង​ប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...