ក្រសួងបរិស្ថានបង្កើត App ដាំដើមឈើ ដើម្បីឱ្យ​ពលរដ្ឋ​អាចតាមដានដើមឈើ​ដែលខ្លួនបានដាំ

ស្របទៅ​នឹង​យុទ្ធនាការ «ពន្លកបៃតង» បំផុស​ផ្នត់គំនិត​ស្រឡាញ់ដើមឈើ និង​រួមគ្នា​បង្កើននគម្របបៃតង ក្រសួងបរិស្ថាន​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធីទូរស័ព្ទ (App) ដែលអាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​តាមដានដើមឈើ​ដែលខ្លួនបានដាំ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ឱ្យដឹងថា ក្រសួងបានកំពុងធ្វើការ​អភិវឌ្ឍ​កម្មវិធីទូរស័ព្ទមួយ ដែលបងប្អូនប្រជាពលរដ្ឋ អាច​តាមដានដើមឈើ​ដែលខ្លួនបានដាំ ដាក់ឈ្មោះលើដើមឈើ ព្រមទាំង​អាច​ពិភាក្សា​គ្នា​អំពីរបៀបនៃការថែទាំដើមឈើ ក៏​ដូចជា​ធ្វើការ​វាយតម្លៃ​ចំពោះ​ដើមឈើ​ដែលខ្លួន ឬអ្នកដទៃ​បានដាំ​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទនោះផងដែរ។

«ប្រជាពលរដ្ឋ​គាត់ដាំដើមឈើ គាត់អាចដាក់ឈ្មោះ​ឱ្យដើមឈើគាត់… នៅក្នុង App ហ្នឹង ឆ្នាំក្រោយ​គាត់អាចឆែកមើលថា តើធំប៉ុណ្ណា… ហើយ App ហ្នឹង ក៏​អាច​ពិភាក្សា​គ្នាថា តើ​ថែទាំដើមឈើរបៀបម៉េច? …»

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន មាន​ប្រសាសន៍បន្ថែមថា ជារួមកម្មវិធីទូរស័ព្ទមួយនេះ ក៏​អាចចាត់ទុកថា ជា​បណ្តាញ​សង្គម​មួយ សម្រាប់ការ​ដាំដុះ​ដើមឈើ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញ​ទាក់ទាញការ​ចូលចិត្ត ការ​ស្រឡាញ់​ដើម​ឈើ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង។

បើតាម​ប្រសាសន៍របស់ ឯកឧត្តម អ៊ាង សុផល្លែត កម្មវិធីទូរស័ព្ទ ដាំដើមឈើ នេះ គ្រោងនឹង​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុងពេលឆាប់ៗនេះហើយ ខណៈបច្ចុប្បន្ន​ក្រុម​ការងារបច្ចេកទេស​កំពុង​តែធ្វើតេស្តសាកល្បង។

ក្រៅពីការបង្កើត App សម្រាប់ប្រជាពលរដ្ឋដាំដើមឈើនេះ ក្រសួងបរិស្ថាន ក៏គ្រោងនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ APP ជាកម្មវិធីទូរស័ព្ទដែលអាចឱ្យដឹងពីតំបន់អភិរក្សការពារធនធានធម្មជាតិ ដោយមិនគប្បីកាប់បំផ្លាញ ឬឈូសឆាយមក ធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះជាដាច់ខាត។ ក្រៅពីនេះក្រសួងក៏គ្រោងនឹងទិញដ្រូន សម្រាប់ឱ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់ក្នុងដែនដីរបស់ខ្លួនសម្រាប់មើល ពីស្ថានភាពបទល្មើសនានាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...