ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ត្រៀមធ្វើម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដើមឆ្នាំ២០២៧

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដើម្បីត្រៀម​ទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន គឺជាកម្មវិធីដែលធំជាងគេបំផុតរបស់អាស៊ានជាមួយជប៉ុន។ លោកថា នាវារបស់ជប៉ុន នឹងធ្វើដំណើររយៈពេល៣៤ថ្ងៃ ចេញពីប្រទេសជប៉ុន មកចំណតទីមួយនៅកម្ពុជា ហើយចំណាយពេល ៣ថ្ងៃ២យប់នៅកម្ពុជា ទើបបន្តទៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន រួចទើបត្រឡប់ទៅប្រទេសជប៉ុនវិញ។

លោក ផនសីហា បញ្ជាក់ថា ការជ្រើសរើសខេត្តព្រះស៊ីហនុ សម្រាប់កម្មវិធីនេះ ដោយសារកម្ពុជា មានផែដែលធំជាងគេនៅព្រះសីហនុ និងជាតំបន់ទេសចរណ៍ទាក់ទាញ ដែលមានសមុទ្រស្អាតផងដែរ។ ចំណែក នៅរាជធានីភ្នំពេញ គឺដើម្បីឱ្យប្រតិភូយុវជនអាស៊ានទាំងអស់ ជាពិសេសប្រតិភូជប៉ុន បានឃើញពីការអភិវឌ្ឍរបស់កម្ពុជា ទាំងសុវត្ថិភាព ស្ថេរភាព ដើម្បីកុំឱ្យជឿតាមព័ត៌មានក្លែងបន្លំ ឬព័ត៌មានចោទប្រកាន់មួយចំនួនរបស់ប្រទេសអមិត្តដែលលើកឡើងថា ប្រទេសកម្ពុជាអសន្តិសុខ។

ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ បន្ថែមថា កម្មវិធីនេះ នឹងមានអ្នកចូលរួមសរុបប្រហែលជិត៣០០នាក់ ក្នុងចំណោមប្រទេសអាស៊ាន ១០ប្រទេសចូលរួម (លើកលែងមីយ៉ាន់ម៉ា) និងជប៉ុន។ ក្នុងនោះ ប្រតិភូយុវជនអាស៊ានក្នុងមួយប្រទេសចំនួន ២០នាក់ និងអ្នកដឹកនាំម្នាក់ ដោយឡែក ជប៉ុនវិញ មានប្រតិភូយុវជន ៣០នាក់ និងអ្នកដឹកនាំម្នាក់ សរុប ២៤១នាក់។

បើតាម លោក ម៉ិល ផនសីហា ព្រឹត្តិការណ៍សំខាន់ៗដែលបានគ្រោងទុក រួមមាន ជំនួបប្រតិភូយុវជនជាមួយថ្នាក់ដឹកនាំ, ដំណើរទស្សនកិច្ចនៅវិមានឯករាជ្យ ព្រះបរមរាជវាំង និងទស្សនៈកិច្ចនៅសាលារៀនជំនាន់ថ្មី ។ល។

កន្លងមក កម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចំនួន២លើករួចមកហើយ គឺនៅក្នុង​ឆ្នាំ២០១៤ម្តង និងម្តងទៀតនៅឆ្នាំ២០១៧៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...