ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា បើកទទួលពាក្យកម្មវិធី Tech for Kids Breakthrough ឆ្នាំ២០២២ ដែលជាកម្មវិធីប្រកួតប្រជែងជាសកលប្រចាំឆ្នាំសម្រាប់ផ្ដល់ឱកាសដល់យុវជនអាយុពី ១៣ ទៅ ១៨ឆ្នាំ បំផុសគំនិតការច្នៃប្រតិដ្ឋអំពីវិទ្យាសាស្ត្រ ឬទ្រឹស្តីនៅក្នុងវិទ្យាសាស្ត្រជីវិត រូបវិទ្យា ឬគណិតវិទ្យា។ ទន្ទឹមគ្នានេះ សិស្សដែលទទួលជ័យលាភីនឹងទទួលបានអាហារូបករណ៍ក្រោយមធ្យមសិក្សាចំនួន ២៥០.០០០ ដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថា កម្មវិធី Tech for Kids Breakthrough រៀបចំឡើងដោយមូលនិធិ Breakthrough Prize ដើម្បីឱ្យក្រុមយុវជន និងសិស្សតាមវិទ្យាល័យនៅប្រទេសកម្ពុជា និងមកពីប្រទេសនានានៅទូទាំងពិភពលោក ដែលមានអាយុពី ១៣ ទៅ ១៨ឆ្នាំ មានទេពកោសល្យ មានគំនិតភ្លឺស្វាង ចូលរួមការប្រកួតប្រជែងជាសកលប្រចាំឆ្នាំ។
អ្នកនាំពាក្យក្រសួងអប់រំ បន្តថា កម្មវិធី Tech for Kids Breakthrough សម្រាប់បំផុសគំនិតការច្នៃប្រឌិតអំពីវិទ្យាសាស្ត្រ ឬទ្រឹស្តីនៅ ក្នុងវិទ្យាសាស្ត្រជីវិត រូបវិទ្យា ឬគណិតវិទ្យា ដើម្បីប្រកួតបង្កើតជាវីដេអូ ដែលមានរយៈពេល ១នាទី និង៣០វិនាទី ។ ឯកឧត្តម បន្តថា ក្រុមបេក្ខជនដែលមានសក្តានុពលដែលត្រូវបានជ្រើសរើសនឹងទទួលបានការណែនាំរយៈពេល ៤សប្តាហ៍ បន្ទាប់មកនឹងបញ្ជូនវីដេអូរបស់បេក្ខជនទៅប្រកួតប្រជែងបន្តកម្រិតពិភពលោកដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២២។

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចូលរួមប្រកួតអាចដាក់ពាក្យតាមតំណភ្ជាប់ https://bit.ly/TKA-Breakthrough22 ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ និងសម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងតាមតំណភ្ជាប់ https://bit.ly/37TrzIx៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/11/2023
ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































