ក្រសួងអប់រំ ជ្រើសរើសកុមារីចូលរួមប្រកួតប្រជែងកម្មវិធី Technovation កម្ពុជា២០២៤

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសកុមារីមានវ័យចាប់ពី ០៨ ដល់១៨ឆ្នាំ ចូលរួមកម្មវិធី Technovation កម្ពុជា២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤។

កម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិនេះ រៀបចំឡើងដើម្បីចូលរួមគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ប្រទេសកម្ពុជា និងបង្កើនបរិមាណកុមារី ដែលបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី អ្នកច្នៃប្រឌិត បង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញលទ្ធផលសម្រេចបានរបស់កុមារី។

រូបភាព៖ កុមារីទទួលជ័យលាភីក្នុងកម្មវិធីប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣។

បើតាមក្រសួងអប់រំ កម្មវិធីប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច Technovation កម្ពុជា ២០២៤ ឆ្លើយតបទៅនឹងបរិបទនៃការអប់រំបែបឌីជីថល ដោយផ្ដល់វគ្គបណ្តុះបណ្តាល ១២សប្ដាហ៍នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ផ្តើមពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាព ដោយផ្ដោតសំខាន់លើមុខវិជ្ជា ៖ Ideation, Coding, Entrepreneurship, Pitching និង Artificial Intelligence (AI) ។ បន្ទាប់ពី បញ្ចប់វគ្គបណ្តុះបណ្តាលតម្រូវឱ្យក្រុមកុមារីធ្វើកម្មវិធីទូរសព្ទដៃ ដែលបានអភិវឌ្ឍគម្រោងអាជីវកម្ម និងវីដេអូខ្លី ទៅក្នុងគេហទំព័រ Technovation Global ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

សម្រាប់លក្ខខណ្ឌចូលរួមប្រកួត ត្រូវតែជាក្មេងស្រីមានអាយុចាប់ពី ០៨-១៨ ឆ្នាំ, ត្រូវជ្រើសរើសក្រុមដែលមានសមាជិកចាប់ពី ០៣-០៥នាក់, ជាសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន, មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវ, ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍, មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន អាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួតប្រជែង។

សម្រាប់អត្ថប្រយោជន៍ទទួលបាន រួមមាន អភិវឌ្ឍជំនាញបច្ចេកវិទ្យា ភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាព, ផ្តល់ជំនាញដល់កុមារីកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍, បង្ហាញពីសក្តានុពលនៃភាពជោគជ័យរបស់ស្រ្តីវ័យក្មេង លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព, ចេះធ្វើការងារជាក្រុម, ទទួលបានពានរង្វាន់ជ័យលាភីថ្នាក់ជាតិ និងទទួលបានលិខិតសរសើរ ពីក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍។

កុមារី និងយុវនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីប្រកួតប្រជែង Technovation កម្ពុជា២០២៤ អាចដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://my.technovationchallenge.org/signup ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។

គួរជម្រាបជូនថា កម្មវិធី Technovation ជាកម្មវិធីប្រកួតប្រជែងដែលផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី និងយុវនារីកម្ពុជា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ជាពិសេសកុមារីដែលមានវ័យចាប់ពី ០៨-១៨ឆ្នាំ ឱ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព តាមរយៈការបង្ហាញគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហាកើតមានក្នុងសហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។