ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនចូលរួមវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាននៅទីក្រុងប៊ូសាន

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរអប់រំក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការងារបង្រៀន និងរៀនក្នុងបរិបទឌីជីថលចាប់ពីថ្ងៃទី១៩-២៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ ជ្រើសរើសគ្រូបង្រៀនកម្ពុជាចំនួន១៨រូប ដែលបង្រៀននៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងមានបំណងលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀនលើឯកទេសរបស់ខ្លួន។

សម្រាប់លក្ខខណ្ឌ នៃការជ្រើសរើស ជាគ្រូបង្រៀនគ្រប់ឯកទេស ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ, មានកម្រិតចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បានទាំងនិយាយ សរសេរ និងស្តាប់។ លើសពីនេះ មានចំណូលចិត្តប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ធ្លាប់ធ្វើការងារពាក់ព័ន្ធនឹងកុំព្យូទ័រ ឬសម្ភារៈបច្ចេកវិទ្យាឌីជីថលមានសម្ភារៈបច្ចេកវិទ្យាព័ត៌មានបម្រើដល់ការបង្រៀន និងរៀនតាមបែបឌីជីថល ។ ម៉្យាងវិញទៀត មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញាមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិចត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។

សិក្ខាកាមទាំងអស់ដែលបានជ្រើសរើសត្រូវចូលរួមប្រជុំមុនពេលចេញដំណើរ និងចូលរួមការប្រជុំណែនាំចាំបាច់នានាទៅតាមការសម្របសម្រួលរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមគ្នានេះ សិក្ខាកាមក៏​ត្រូវ​ចែករំលែកបន្តនូវចំណេះដឹងដែលខ្លួនបានរៀនទៅមិត្តរួមការងារ និងយកទៅបង្រៀនសិស្សដោយរៀបចំរបាយការណ៍ប្រចាំត្រីមាសស្តីពីវឌ្ឍនភាពនៃការចែករំលែកបន្តទៅលើចំណេះដឹង ជំនាញនិងបទពិសោធន៍ នៃវគ្គបណ្តុះបណ្តាលនេះ។

បេក្ខជនដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលខាងលើ សូមដាក់ពាក្យស្នើសុំតាមតំណភ្ជាប់ https://bit.ly/BusanTR2022 ដោយផុតកំណត់ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីរសៀល។ សម្រាប់ព័ត៌មានផ្សេងៗសូមទាក់ទងមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តាមលេខទូរស័ព្ទ ឬតេឡេក្រាម ០១៧ ៨៥៧ ៥៩៨/ ០៩៦ ៩៨១ ១១៨៦ ឬតាមរយៈអ៊ីម៉ែល busan@moeys.gov.kh ។

គួរបញ្ជាក់ថា រាល់ការចំណាយទាំងអស់រួមមាន ការធ្វើដំណើរទៅនិងមក ការស្នាក់នៅ និងហូបចុក គឺជាបន្ទុករបស់ភាគីកូរ៉េ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន