ក្រសួងអប់រំ ផ្ដល់កុំព្យូទ័រយួរដៃលើកទឹកចិត្ត​ដល់សាលារៀននៅតំបន់ដាច់ស្រយាល ដែលអនុវត្តកម្មវិធីអប់រំឌីជីថលឈានមុខគេ

សាលារៀនគោលដៅនៅតំបន់ដាច់ស្រយាលចំនួន១០ ស្ថិត​នៅខេត្តចំនួន៦ ដែលអនុវត្តកម្មវិធីអប់រំឌីជីថលឈានមុខគេ ត្រូវ​បានលើកទឹកចិត្ត​តាមរយៈ​ការ​ផ្តល់កុំព្យូទ័រយួរដៃ​ ក្រោមការឧបត្ថម្ភដោយមន្ទីរអប់រំក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

កុំព្យូទ័រយួរដៃនេះ​ ត្រូវបានផ្តល់សម្រាប់ដំណើរការក្លឹបឌីជីថលក្រៅម៉ោងសិក្សាជូនដល់សិស្សានុសិស្សដែលចាប់អារម្មណ៍ការអប់រំសរសេរកូដ ការអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងការអប់រំបង្កើតហ្គេម (GCC) ដែលជាកម្មវិធីអប់រំនវានុវត្តន៍ឌីជីថល សម្រាប់ជំរុញលើកកម្ពស់សមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសសិស្សស្រីឱ្យបន្តចាប់យកជំនាញ STEM និងបច្ចេកវិទ្យា សម្រាប់សិក្សានៅថ្នាក់ឧត្តមសិក្សា និងចាប់យកអាជីពការងារលើវិស័យទាំងនេះឱ្យកាន់តែច្រើនឡើងនាពេលអនាគត។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យសិស្សានុសិស្សអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អាជីពការងារដែលមិនអាចខ្វះបានក្នុងបរិបទថ្មីនេះ, “លើសពីនេះយើងត្រូវចាំបាច់នូវការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យទទួលបានការបណ្ដុះបណ្ដាល ការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការបង្រៀន និងរៀនឱ្យស្របនឹងវិធីសាស្ត្រនៃការអប់រំក្នុងសតវត្សទី២១ ដើម្បីឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ការសិក្សាដែលមានលក្ខណៈទំនើប អន្តរកម្ម និងអាចស្វ័យសិក្សាបានដោយខ្លួនឯង”។

ក្នុង​ឱកាសនោះ លោកជំទាវ គឹម សេដ្ឋានី បានលើកទឹកចិត្តដល់សាលារៀនគោលដៅដែលទទួលបានសម្ភារៈនាពេលនេះ សូមយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ការបង្រៀន និងរៀនដល់សិស្សានុសិស្សតាមរយៈការអនុវត្តកម្មវិធីអប់រំឌីជីថលដោយបានបង្កើតជាក្លឹបសិក្សាឌីជីថលក្រៅម៉ោង បន្ថែមលើមុខវិជ្ជា ICT ដែលមានស្រាប់។ ដោយឡែកគណៈគ្រប់គ្រងសាលារៀន ត្រូវខិតខំផ្លាស់ប្តូរសាលារៀនដែលមិនមានសិស្សចង់រៀនមុខវិជ្ជាបច្ចេកវិទ្យាឌីជីថល ទៅជាសាលារៀនដែលឈានមុខក្នុងការអនុវត្តកម្មវិធីសិក្សាបច្ចេកវិទ្យាបែបទំនើប ដោយសិស្សានុសិស្សអាចសិក្សាតាមគោលវិធីសាស្ត្រថ្មី ដូចជាការផ្សារភ្ជាប់បច្ចេកវិទ្យានឹងការអប់រំបំណិនជីវិត ការសិក្សាតាមបែបគម្រោងជាដើម។

សាលារៀនគោលដៅអនុវត្តកម្មវិធីអប់រំឌីជីថលឈានមុខគេ

ទន្ទឹមគ្នានេះ លោកគ្រូ អ្នកគ្រូបង្គោលនៅតាមសាលារៀន ត្រូវដឹកនាំសិស្សានុសិស្សឱ្យចេះស្វ័យសិក្សា បង្កើតចំណេះដឹងជំនាញឌីជីថលចាំបាច់ដោយខ្លួនឯងតាមរយៈកម្មវិធីឌីជីថលជាច្រើន និងលើកទឹកចិត្តសិស្សឱ្យចូលរួមប្រកួតប្រជែងកម្មវិធីបច្ចេកវិទ្យាកម្រិតសាកលលោក ទៅតាមលទ្ធភាពដែលអាចធ្វើបាន ធ្វើយ៉ាងណាពង្រីកសក្ដានុពលរបស់សិស្សានុសិស្សកម្ពុជាឱ្យកាន់តែទូលំទូលាយលើការអប់រំបច្ចេកវិទ្យា។

គួរជំរាបជូនថា សាលារៀនគោលដៅនៅតំបន់ដាច់ស្រយាលចំនួន១០ ដែលទទួលបានការ​លើកទឹកចិត្ត គឺស្ថិត​នៅក្នុងខេត្តតាកែវ កំពត កំពង់ចាម សៀមរាប ស្ទឹងត្រែង និងបាត់ដំបង, សាលារៀនទាំងនោះ ស្ថិតនៅតំបន់ដាច់ស្រយាល មិនមានបន្ទប់កុំព្យូទ័រ សម្រាប់ដំណើរការបង្រៀន និងរៀនកម្មវិធីអប់រំបច្ចេកវិទ្យា​ឌីជីថល​បានពេញ​លេញ​ទេ ប៉ុន្តែជាសាលារៀនបានអនុវត្តកម្មវិធីអប់រំឌីជីថលឈានមុខ ដោយបានបង្រៀនសិស្សានុសិស្សទទួលបានលទ្ធផលល្អ អាចចូលរួមប្រកួតកម្មវិធីប្រកួតប្រជែងទាំងក្នុងប្រទេស និងកម្រិតអន្តរជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...