ក្រសួងអប់រំបង្ហាញពីកម្មវិធីសិក្សាអនឡាញឥតគិតថ្លៃ ដល់សិស្សភៀសសឹក

ខណៈសាលា​រៀន​ចំនួនជាង៩រយ ស្ថិត​ក្នុង​ខេត្​តចំនួន៦ ក្នុង​ក្រុងស្រុក​ចំនួន២០បានបិទទ្វារ ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ពកម្ពុជា និងថៃ នៅ​តាម​បណ្តោយព្រំដែន​ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការ​សិក្សា​របស់សិស្សជាង២០ម៉ឺននាក់, ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ដល់​សិស្ស​ភៀសសឹក​ទាំងអស់ អាច​ចុះឈ្មោះចូលរៀន​ជា​បណ្តោះអាសន្ន​នៅ​តាម​សាលារៀន​ ជិត​តំបន់ដែលពួកគេ​ស្នាក់នៅ ស្របគ្នានេះ ក្រសួងក៏បានណែនាំ​នូវ​កម្មវិធី​សិក្សា​អនឡាញ​ដោយ​ឥតគិតថ្លៃថែមទៀត។

បើតាម​ក្រសួងអប់រំ ថ្នាលអប់រំសាលាឌីជីថល sala.moeys.gov.kh ដែលបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី ឥតគិតថ្លៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។ សិស្សានុសិស្សគ្រប់ កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយ ខ្លួនឯង ដោយស្វែងរកវគ្គសិក្សាទៅតាមកម្រិតថ្នាក់ តាមរយៈតំណ៖ https://sala.moeys.gov.kh/kh/courses

ជាមួយគ្នានេះ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) beep.moeys.gov.kh ដែលកម្មវិធីនេះនឹងជួយឱ្យ​យុវជនកម្ពុជាបញ្ចប់​ការអប់រំមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធពីរ​បញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។ សិស្សានុសិស្ស ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយ​ខ្លួនឯង ដោយស្វែងរកវគ្គសិក្សាកម្រិតថ្នាក់អនុវិទ្យាល័យ តាមរយៈតំណ៖
https://beep.moeys.gov.kh/course/index.php?categoryid=8

ដោយឡែកកម្មវិធីទូរសព្ទដៃ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ហៅកាត់ថា Sala MIL App ជា​ឧបករណ៍ឌីជីថល ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលដៅជំនួយដល់ការបង្រៀននិងរៀន ការស្វ័យសិក្សាលើបំណិន​ភាពជាពលរដ្ឋឌីជីថលសាកល ផ្តល់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ភាពឆ្លាតវៃ និងទំនួល​ខុសត្រូវ ចេះទាញយកប្រយោជន៍ រក្សាសុវត្ថិភាព និងឯកជនភាព ជៀសវាងពីការបោក​បញ្ឆោតកេង​ប្រវ័ញ្ចផ្សេងៗនៅលើប្រព័ន្ធអនឡាញ។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការទាញយកកម្មវិធីសម្រាប់ទូរសព្ទដៃតំណ៖ https://link.moeys.gov.kh/SALA-MIL

កម្មវិធីស្វ័យសិក្សា MoEYS E-Learning កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកតាមទូរសព្ទនេះ ផ្ដល់ដល់គ្រូបង្រៀន និងសិស្សានុសិស្សនូវ វីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក និងកម្មវិធីតេស្តសមត្ថភាពសិស្ស។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចទាញយកកម្មវិធី MoEYS E-Learning ឥឡូវនេះតំណ៖ http://onelink.to/moeysapp

សម្រាប់កម្មវិធី «MoEYS EdTech App» គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់នូវធនធាន និងឧបករណ៍ អប់រំដ៏សម្បូរបែបដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចទាញយកកម្មវិធី “MoEYS EdTech” ឥឡូវនេះ ដើម្បីឱ្យការរៀនសូត្រនៅជាមួយសិស្សានុសិស្សគ្រប់ពេល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...