ក្រសួងអប់រំ ៖ លទ្ធផលសិក្សាសិស្សកើនឡើងខ្ពស់ ក្រោយអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP)

នៅក្នុងទស្សនកិច្ចពិនិត្យវឌ្ឍនភាពការងារអប់រំក្រោមការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) នៅវិទ្យាល័យ ទា ចំរ៉ាត់ ខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងអប់រំ រកឃើញថា លទ្ធផលសិក្សាសិស្សបានល្អប្រសើរ ទាំងលទ្ធផលតេស្តស្ដង់ដា និងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានការកើនឡើងខ្ពស់ពី ៦៥% រហូតដល់ ៨២% ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រោយអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ(GEIP)។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា លទ្ធផលសិក្សារបស់សិស្សក្នុងការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ(GEIP) នេះ បានបង្ហាញឱ្យឃើញថា លោកគ្រូ អ្នកគ្រូ ចេះអំពីរបៀបប្រើវិធីសាស្ត្របង្រៀនក្នុងការបង្រៀនសិស្ស ជាពិសេស សិស្សានុសិស្សមានភាពក្លាហាន ឈ្លាសវៃ យកចិត្តទុកដាក់ក្នុងការសិក្សា គោរពពេលវេលា យល់ពីតម្លៃនៃការសិក្សា និងមានគោលដៅដើម្បីបន្តការសិក្សាច្បាស់លាស់។

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសាលា ដែលបានខិតខំក្នុងការអនុវត្តគម្រោង GEIP រហូតទទួលបាននូវលទ្ធផលសិក្សារបស់សិស្សបានល្អប្រសើរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា លទ្ធផលទាំងនេះ បង្ហាញពីការចូលរួមយ៉ាងសកម្មពីលោកគ្រូ អ្នកគ្រូ និងមានការគាំទ្រពីអាណាព្យាបាលសិស្ស សហគមន៍ ដែលជួយឧបត្ថម្ភ និងគាំទ្រសាលាកន្លងមក។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មកបង្រៀនទាំងទីឆ្ងាយ អគារសិក្សានៅមានកម្រិត ហើយថែមទាំងបង្រៀនរហូតដល់ទទួលបានលទ្ធផលសិក្សាល្អប្រសើរថែមទៀតផង។ លទ្ធផលនេះអាចទៅរួចបានគឺ មកពីមានការប្ដេជ្ញាចិត្តខ្ពស់របស់លោកគ្រូ អ្នកគ្រូ ការធ្វើតេស្តស្តង់ដា ការរៀបចំផែនការសម្រាប់សិស្សច្បាស់លាស់ និងការបង្រៀនបន្ថែមម៉ោង ដើម្បីឱ្យសិស្សានុសិស្សគ្រប់គ្នាអាចចាប់បាន និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់អនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលមានរយៈពេលអនុវត្ត៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកលសម្រាប់ការអប់រំ( GPE) ។ គម្រោង GEIP ក៏បានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលធនមនុស្សកម្ពុជា ព្រមទាំងឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..