អបអរពិធីបុណ្យចូលឆ្នាំ ក្រសួងអប់រំលើកទឹកចិត្ត​ឱ្យ​​លេង​ល្បែង និងរបាំប្រជាប្រិយខ្មែរនៅ​តាមគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនព្រមទាំងចៀសវាងបាតុភាពផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ​ណែនាំឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជនទាំងអស់ បង្កលក្ខណៈ​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស និងយុវជនបានលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ដូចជា របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជា ល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។ តែជាមួយ​គ្នា​នេះ ក្រសួងអប់រំ ក៏​បានហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណាដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ជាដើម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ល្បែង និងរបាំប្រជាប្រិយខ្មែរ ផ្តល់ការកម្សាន្តសប្បាយស្របតាមបរិបទ និងអាកាសធាតុរបស់ខ្មែរ និងមានភាពទាក់ទាញមិនចាញ់ល្បែងកំសាន្តនៃជាតិសាសន៍ណាមួយនោះទេ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា ប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ អាចល្បីរន្ទឺបានត្រូវការកូនខ្មែរអភិរក្ស និងចូលរួមថែរក្សា។ ដូច្នេះ ក្នុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងនាមក្រសួងអប់រំ លោកជំទាវ ឃួន វិច្ឆិកា សង្ឃឹមថា ប្អូនៗនឹងរីករាយជាមួយនឹងការកំសាន្តសប្បាយជាមួយនឹងល្បែង និងរបាំខ្មែរ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការចូលរួមការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់អត្តសញ្ញាណប្រពៃណីជាតិ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

“អត្តសញ្ញាណខ្មែរ គឺល្បែងប្រជាប្រិយខ្មែរ”

បើតាម​លោកបណ្ឌិត ឈត ប៊ុនថង ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សលេងល្បែងប្រជាប្រិយខ្មែរ សាលារៀននីមួយៗ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ ត្រូវពន្យល់ណែនាំសិស្សានុសិស្សឱ្យយល់ច្បាស់ពីអត្ថន័យ និងសារៈសំខាន់នៃល្បែងប្រជាប្រិយខ្មែរ ព្រមទាំងរៀបចំសម្ភារៈ ទីធ្លា សម្រាប់លេងល្បែងប្រជាប្រិយខ្មែរ ហើយដឹកនាំសិស្សានុសិស្សលេងល្បែងប្រជាប្រិយខ្មែរ។

លោកបណ្ឌិត ឈត ប៊ុនថង ក៏សង្ឃឹមថា សាលារៀននីមួយៗ គណៈគ្រប់គ្រងសាលា នឹងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ឱ្យមានប្រសិទ្ធភាព និងលើកទឹកចិត្តជំរុញឱ្យប្អូនៗចូលរួមលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា ជាប្រយោជន៍ឈានទៅអភិរក្ស អភិវឌ្ឍ ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *