ក្រសួងអប់រំ ប្រកាសជ្រើសរើសគ្រូមត្តេយ្យចំនួន ៤៧៦នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធី GEIP នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូមត្តេយ្យសិក្សាចំនួន ៤៧៦នាក់ សម្រាប់​សាលាគោលដៅទាំង២១៣ ដើម្បីទទួលការបណ្តុះបណ្តាលចំនួន ៤ក្រេឌីតក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឃគ្រូបង្រៀនក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា(GEIP) នៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវ​បញ្ចប់ការបណ្តុះបណ្តាល១២+២ ដោយជោគជ័យ, បានតែងតាំងស៊ប់ក្នុងក្របខណ្ឌ, មានអតីតភាពច្រើនជាងគេ ក្នុងនោះ ករណីអតីតភាពស្មើគ្នាត្រូវផ្តល់អាទិភាពទៅនារី បន្ទាប់មកអ្នកមានអាយុច្រើនជាង។ លើសពីនេះ កំពុងបង្រៀននៅគ្រឹះស្ថានអប់រំកុមារតូចដែលជាសាលាគោលដៅរបស់គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP)។

សំណុំលិខិតរបស់បេក្ខជនភ្ជាប់រួមមាន សាលាកបត្រស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ “គំរូជូនភ្ជាប់” ចំនួន ២ច្បាប់។ សញ្ញាបត្រគ្រូបង្រៀនកម្រិតបឋមផ្នែកមត្តេយ្យសិក្សា ថតចម្លងដែលមានបញ្ជាក់ និងប្រថាប់ត្រាពីអាជ្ញាធររាជធានី ខេត្ត ចំនួន ១ច្បាប់។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថតចម្លងដែលមានបញ្ជាក់ និងប្រថាប់ត្រាពីអាជ្ញាធររាជធានី ខេត្ត ចំនួន ១ច្បាប់។ វិញ្ញាបនបត្ររដ្ឋបាលបញ្ជាក់ដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តគំរូជូនភ្ជាប់ ចំនួន ២ច្បាប់។ រូបថតថ្មី ថតចំពីមុខ គ្មានពាក់មួក គ្មានពាក់វ៉ែនតា ទំហំ (៤x៦) ចំនួន ២ច្បាប់។ ជីវប្រវត្តិសង្ខេប “ គំរូជូនភ្ជាប់ ចំនួន ២ច្បាប់។ កិច្ចសន្យា ” គំរូជូនភ្ជាប់ ចំនួន ២ច្បាប់។

គួរជម្រាបជូនថា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពិនិត្យសំណុំលិខិតរបស់ លោកគ្រូ អ្នកគ្រូ ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌជ្រើសរើស ដោយរៀបចំរបាយការណ៍ស្តីពីនីតិវិធីក្នុងការជ្រើសរើស និងលទ្ធផលនៃការជ្រើសរើស និងរៀបចំសំណុំសាលាកបត្រស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបញ្ជីរាយនាមរបស់លោកគ្រូ អ្នកគ្រូ រួចបញ្ជូនទៅក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ) ចំនួន១ ច្បាប់ឱ្យបានមុន ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...