រដ្ឋមន្រ្តី ៖ ការបង្កើតឱ្យមានទារកដ្ឋាន រួមចំណែកលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន

ថ្លែងក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលការណ៍ណែនាំស្តីពី “ ដំណើរការទារកដ្ឋាន” កាលពីថ្ងៃទី២៨ ខែឧសភា លោកជំទាវកិត្តិបណ្ឌិត អ៊ឹ កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការបង្កើតឱ្យមានទារកដ្ឋាន រួមចំណែកលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បន្ថែមថា ការចិញ្ចឹមកូនបែបវិជ្ជមាន មានសារៈសំខាន់ក្នុងការជួយឱ្យកុមារមានការអភិវឌ្ឍលើបញ្ញា ស្មារតី សុជីវធម៌ និងគុណធម៌ក្នុងការរស់នៅ និងក្លាយជាមូលធនមនុស្សនៅក្នុងសង្គមនាពេលអនាគត។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

បើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅ​កម្ពុជា​ មន្រ្តីរាជការ​ជា​ស្រ្តី​ គឺមាន​ចំនួន ៤១% ហើយ​ក្នុងចំណោម​មន្រ្តីទាំងនេះ មន្រ្តីជាស្រ្តី ២៨នាក់ មានទាំង​មន្រ្តីក្របខណ្ឌ និង​មន្រ្តីជាប់កិច្ចសន្យា មានកូនអាយុ​ពី ០-៣ឆ្នាំ (បញ្ចូលទាំង​មន្រ្តីដែលមានផ្ទៃពោះផងដែរ) ហេតុនេះហើយ នៅក្នុងឆ្នាំ​២០១៨ ក្រសួងកិច្ចការ​នារី​បានផ្តួចផ្តើម​គំនិត​ក្នុងការ​បង្កើតទារកដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាថែទាំសម្រាប់កុមារតូចពីអាយុ ០ដល់៥ឆ្នាំ ប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ ដើម្បីឱ្យឪពុកម្តាយជាមន្រ្តីរាជការមានលទ្ធភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយអវត្តមាន និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារ។ គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដើម្បីណែនាំអំពីវិធីសាស្ត្រផ្ដល់សេវាអំពីទារកដ្ឋាន ដោយផ្ដោតលើគោលការណ៍គន្លឹះមួយចំនួនដូចជា ការថែទាំ ការអភិវឌ្ឍកុមារតូច សុខភាពនិងអនាម័យ អាហារូបត្ថម្ភ និងការអប់រំតាមអាយុរបស់កុមារ។

បើតាមក្រសួងកិច្ចការនារី គោលការណ៍ណែនាំស្តីពី “ ដំណើរការទារកដ្ឋាន” នេះ ផ្ដល់នូវគោលការណ៍សំខាន់ៗពាក់ព័ន្ធទៅលើរចនាសម័្ពន្ធ និងការបង្ហាញផ្លូវជាច្រើនប្រកបដោយភាពជាក់លាក់ សមស្រប និងបង្កលក្ខណៈងាយស្រួលដល់ក្រសួងស្ថាប័ន និងវិស័យឯកជន ដែលអាចទៅយកប្រើប្រាស់បានទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់ខ្លួន។

កម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលការណ៍ណែនាំស្តីពី “ ដំណើរការទារកដ្ឋាន”

ទារកដ្ឋាន គឺជាកន្លែងសុវត្ថិភាព និងផ្ដល់នូវបរិយាកាសល្អប្រសើរដល់កុមារឱ្យមានអារម្មណ៍ថា ទទួលបានភាពកក់ក្ដៅ ការការពារ និងការថែទាំយ៉ាងល្អពីអ្នកផ្ដល់ការថែទាំរបស់ពួកគេ។ គ្រប់សកម្មភាពនៅទារកដ្ឋាន រួមមាន ការលេង ការញ៉ាំអាហារ ការគេង និងការរៀនសូត្រ ត្រូវតែមានសុវត្ថិភាព សន្តិសុខ និងមានមេត្រីភាពបរិស្ថានសម្រាប់កុមារ។

យ៉ាងណាក៏ដោយ បើតាមក្រសួងកិច្ចការនារី ការ​ផ្តល់សេវាថែទាំកុមារ​ប្រកប​ដោយ​គុណភាព​ដល់មន្រ្តី គឺជាដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​សំខាន់ៗ​របស់​ក្រសួង ដើម្បី​បង្កើនភាពអង់អាច​ដល់ស្រ្តី និង​បង្កើន​ការ​ចូលរួម​ក្នុងសកម្មភាព​សេដ្ឋកិច្ច​របស់ពួកគេ ដែលនាំ​ឱ្យ​ពួកគេ​កាន់តែមានការ​ងារ​ល្អប្រសើរជាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧