រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ៖ ការរក្សាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញទាមទារឱ្យមានការចូលរួមរបស់យើងទាំងអស់គ្នា

ភ្នំពេញ​ – ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ការរក្សាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យមានការចូលរួមរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍បន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តតាមគោលការណ៍ណែនាំ “ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល” គឺជាការចូលរួមធានាសុវត្ថិភាពកុមារកម្ពុជា និងជាការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលអាចកើតមានឡើងលើប្រព័ន្ធអនឡាញ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

” ប្រសិនបើគ្មានការចូលរួមពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនោះកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនឹងជួបប្រទះនូវបញ្ហាលំបាក មិនអាចប្រព្រឹត្តិទៅដោយរលូន និងមិនអាចទទួលលទ្ធផលជោគជ័យបានឡើយ “

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់បន្ថែមថា ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អ្នកពាក់ព័ន្ធដទៃទៀតដូចជា ឪពុកម្ដាយ អាណាព្យាបាល និងកុមារខ្លួនឯងផ្ទាល់ក៏មានតួនាទីសំខាន់ដូចគ្នាអំពីការយល់ដឹង ការមានបំណិនវិជ្ជាជីវៈឌីជីថល និងការមានចំណេះដឹងមូលដ្ឋានពីបញ្ហាសុវត្ថិភាពគឺជារឿងចាំបាច់ក្នុងយុគសម័យឌីជីថល។ ស្របគ្នានេះ បើតាមគោលការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ការការពារកុមារ គឺជាទំនួលខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធទាំងអស់រាប់បញ្ចូលទាំងអ្នកធ្វើគោលនយោបាយ វិស័យឯកជន ឪពុកម្តាយ អាណាព្យាបាល អ្នកធ្វើការក្នុងវិស័យអប់រំ ។ល។

ឯកឧត្តម ជា វ៉ាន់ដេត ក៏បានជំរុញឱ្យប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ប្រតិបត្តិករផលិតឧបករណ៍សម្ភារៈបរិក្ខារបច្ចេកវិទ្យានិងសុសវែរ ប្រតិបត្តិករផ្តល់សេវាផ្ទុកទិន្នន័យ-សេវាថា្នលឌីជីថល និងអ្នកបង្កើតមាតិកាព័ត៌មានត្រូវអនុវត្តយន្តការអប្បបរមា ៦ ចំណុចសំខាន់ៗ ដូចជា ១. វាយតម្លៃផលប៉ះពាល់សិទ្ធិកុមារនៅក្នុងប្រព័ន្ធក្រុមហ៊ុន ផលិតផល និងសេវា ២. គិតគូរដាក់បញ្ចូលការគោរពសិទ្ធិកុមារនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៣.រចនាសេវា និងផលិតផលប្រកបដោយសុវត្ថិភាព ៤. ចូលរួមលើកកម្ពស់ការយល់ដឹង ការផ្លាស់ប្តូរឥរិយាបថនឹងអក្ខរកម្មឌីជីថល ៥. បង្កើតបរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញ និង៦. ទប់ស្កាត់និងឆ្លើយតបទៅនឹងរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ។

គួរជម្រាបជូនថា គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា គឺជាសមិទ្ធផលថ្មីមួយរៀបចំឡើងដោយក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធនានា ក្នុងគោលដៅរៀបចំនូវវិធានការច្បាស់លាស់ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារនៅលើប្រព័ន្ធអនឡាញ និងនៅពេលពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning) និងដើម្បីឆ្លើយតបឱ្យបានរហ័សប្រកបដោយប្រសិទ្ធផលនៅពេលដែលកុមារជួបប្រទះហានិភ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...