រដ្ឋមន្រ្តីក្រសួងការងារលើកទឹកចិត្តដល់កម្មករនិយោជិតឆ្លៀតរៀនជំនាញបន្ថែម ដើម្បីឱ្យមានផលិតភាព និង​ប្រសិទ្ធភាពជាងមុន

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើ និង​លើកទឹកចិត្ត​ទៅ​ដល់បងប្អូន​កម្មករនិយោជិត ទាំងនៅក្នុង​ប្រព័ន្ធ និង​ក្រៅប្រព័ន្ធដែលកំពុងតែមានការងារធ្វើស្រាប់ ត្រូវ​ខិតខំឆ្លៀត​ធ្វើយ៉ាងណា​ឱ្យ​មានជំនាញ​មួយ​ ដើម្បីមានផលិតភាពជាងមុន និងមានប្រសិទ្ធភាពជាងមុន។

ក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពីការ​អនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨” ដែលធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​បាន​គូស​បញ្ជាក់​ថា​ ​កម្មករ​ ​និយោជិត​គួរតែ​ចំណាយ​ពេលខ្លះ​ដើម្បី​រៀន​ជំនាញ​ថ្មីៗ​បន្ថែម​ទៀត​ ​ដើម្បីឱ្យ​កាន់តែ​មាន​ផលិតភាព​ ​និង​ប្រសិទ្ធ​ភាព​ ​យល់​ដឹង​ពី​ច្បាប់​ ​និង​កាតព្វកិច្ច​ ​យល់​ពី​របៀប​ដោះស្រាយ​វិវាទ​ការងារ​ ​យល់​ពី​របៀប​ធ្វើការ​ជាមួយ​មិត្ត​រួមការ​ងារ​ ​និង​សហគ្រាស​ផ្ទាល់ខ្លួន​ ​ធ្វើអ្វី​ៗ​ដើម្បី​មិត្ត​រួមការ​ងារ​ ​មិនមែន​សម្រាប់​តែខ្លួន​ផ្ទាល់​នោះ​ទេ​។​

ឯកឧត្តម ហេង សួរ​ បញ្ជាក់ថា ជាចរន្ត ជាវដ្តនៃសេដ្ឋកិច្ច មុននឹងអាចទាក់ទាញអ្នកវិនិយោគ ឬមួយ​ក៏​ចង់​ឱ្យ​អ្នក​មានមូលធន​ជាថវិកា អាចមកវិនិយោគនៅប្រទេសយើងបាន គឺចាំបាច់ត្រូវមានមូលធនមនុស្ស ដែលមានសុខភាពល្អ មានជំនាញ មានចំណេះដឹង មានឥរិយាបទការងារល្អ។ ដូច្នេះ មូលធនមនុស្ស គឺជា​រឿងសំខាន់​មួយ ហើយ​អ្នក​ដែល​ចង់បានការងារល្អ ក៏​ត្រូវ​តែមានជំនាញ មានចំណេះដឹងគ្រប់គ្រាន់ដែរ។

គួរ​បញ្ជាក់ថា កាលពី​ខែ​ឧសភា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តំណាងដោយ​ក្រសួងការងារ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​អង្គការ​ ​I​L​O ​ដើម្បី​អនុវត្ត​កម្មវិធី​ការងារ​ដំណាក់កាល​ទី​ប្រាំមួយ​ ​ដើម្បី​វិបុលភាព​សង្គម​កាន់តែ​ប្រសើរ​ឡើង​ ​ស្របតាម​ចក្ខុវិស័យ​ឆ្នាំ​២​០​៣​០​ ​និង​ឆ្នាំ​២​០​៥​០​។​

កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​ថ្មី​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញ​បន្ថែម​ការ​អនុវត្ត​ត្រឹមត្រូវ​នៃ​ចក្ខុវិស័យ​ឆ្នាំ​២​០​៣​០​ ​និង​ក្របខ័ណ្ឌ​ឆ្នាំ​២​០​៥​០​ ​។​ ​វា​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​យុត្តិធម៌​សង្គម​ ​និង​លើក​ក​ម្ពស់​ការងារ​សមរម្យ​សម្រាប់​ទាំងអស់គ្នា​ ​បន្ថែម​ពីលើ​ស្តង់​ដារ​ការងារ​អន្តរជាតិ​ ​ការងារ​សមរម្យ​ ​និង​ផលិតភាព​ ​ការ​គាំពារ​សង្គម​ ​និង​ការសន្ទនា​សង្គម​ ​យន្ត​ការ​ ​និង​ជំនាញ​ត្រីភាគី​ ​យេ​នឌ័​រ​ ​ពលកម្ម​កុមារ​ ​និង​ជន​ពិការ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...