ភ្នំពេញ – ជំនាញសតវត្សរ៍ទី២១ ជាជំនាញដែលមានសារៈសំខាន់ជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីភាព កម្មវិធីបិទ ជំរុំយុវជនជាសាកលលើកទី៧ ក្រោមប្រធានបទ “យុវជនក្នុងបរិបទឌីជីថល” កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយសារបច្ចេកវិទ្យាដើរលឿនយ៉ាងខ្លាំង នៅក្នុងរយៈពេល១០ ទៅ២០ឆ្នាំខាងមុខទៀត មុខវិជ្ជា ឬមុខជំនាញមួយចំនួន គឺទីផ្សារការងារលែងត្រូវការ ហើយជំនាញថ្មីៗនឹងលេចឡើង ដែលទាមទារឱ្យយុវជនត្រូវតែចេះចាប់យក និងរៀននូវមុខវិជ្ជាថ្មីដើម្បីទទួលបានការងារ។

បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ យុវជនចាំបាច់ត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំ ព្រមទាំងចំណេះដឹងទូទៅទូលំទូលាយ ហើយទន្ទឹមនឹងនេះ យុវជន ក៏ត្រូវមានបំណិនសតវត្សរ៍ទី២១ផងដែរ ដែលរួមមាន ១.បំណិនត្រឹះរិះពិចារណា ២.បណិននុវានុវត្តន៍ដោះស្រាយបញ្ហា ៣.បំណិនសហការ ៤.បំណិនទំនាក់ទំនង និងវិស័យទាក់ទង ៥.បំណិនអក្ខរកម្មព័ត៌មាន ៦.បំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ៧.បំណិនអក្ខរកម្មបច្ចេកវិទ្យា ៨.បំណិនភាពទន់ភ្លន់ ៩.ភាពជាអ្នកដឹកនាំ ១០.ការចេះផ្តួចផ្តើមគំនិត ១១.ត្រូវមានផលិតភាព និង ១២.បំណិនសង្គម។
ដើម្បីទទួលបានបំណិនទាំង១២នេះ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំថា សាលារៀន ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាត្រូវផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន ហើយយុវជនខ្លួនឯងក៏ត្រូវចូលរួម ទាំងការអនុវត្តកម្មវិធីសិក្សាក្នុងសាលារៀន ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពផ្សេងៗក្រៅសាលារៀន ដូចជាការចូលរួមបោះជំរុំ ឬការចូលរួមក្នុងការប្រកួតប្រជែង ការតស៊ូមតិ ក៏ដូចជា ចូលរួមនៅក្នុងសកម្មភាពសង្គមផ្សេងៗទៀត។
«ដូច្នេះការបណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ គឺទាមទារឱ្យលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំការរៀន និងបង្រៀនបែបថ្មី ដោយបង្កើតជាសាលារៀនជំនាន់ថ្មី បង្កើតជាវិធីសាស្រ្តបង្រៀនថ្មីដើម្បីបង្រៀនសិស្ស មិនមែនចេះតែទន្ទេញចាំទេ តែឱ្យចេះគិត និងចេះធ្វើការសិក្សាស្រាវជ្រាវ»
ឯកឧត្តម ហង់ជួន ណារ៉ុន
គួរជម្រាបជូនថា កម្មវិធីជំរំយុវជនជាសាកលលើកទី៧ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១តាមរយៈប្រព័ន្ធអនឡាញ ដោយយុវជនដែលបានចូលរួមក្នុងកម្មវិធីនេះ ពួកគេទទួលបានការអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ការបង្កើតគំនិតថ្មី ភាពជាអ្នកដឹកនាំ ការភ្ជាប់បណ្តាញ ទំនាក់ទំនង ក៏ដូចជាការបណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល និងបំណិនជីវិតក្នុង យុគសម័យរីកចម្រើន នៃបច្ចេកវិទ្យា ដើម្បីចាប់យកឱកាសការងារសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2026
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































