ក្រសួងការងារមានមហិច្ឆតាបើកទីផ្សារអាជីពកម្រិត​ខ្ពស់​សម្រាប់​យុវជន​កម្ពុជា ទៅ​ប្រជែងយកតួនាទីសំខាន់ៗ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ជាក្តីស្រមៃ និង​ជាមហិច្ឆតា ក្រសួងការងារ នឹងបើកទីផ្សារ​ការងារអាជីពកម្រិតខ្ពស់​សម្រាប់​និស្សិត​កម្ពុជា​ដែលរៀនចប់ ឬសម្រាប់យុវជន​ដែលមានស្នាដៃ អាចទៅប្រកួតប្រជែង​ដើម្បី​យកតួនាទី​នៅក្នុងស្ថាប័ន ឬក្រុមហ៊ុន​នៃប្រទេសនៅ​ក្នុងតំបន់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ក្តីស្រមៃ​របស់​ក្មួយៗ​យុវជន មិនប្រាកដថា គ្រប់គ្នាចង់ធ្វើ​ការ​តែនៅ​ក្នុង​ប្រទេស​កម្ពុជាមួយនោះទេ, ឯកឧត្តមបន្តថា ឱកាស​ការងារ ជនបរទេស​ក៏​ចង់​មក​យើង ហើយ​យើង​ក៏​ប្រហែល​ជា​ត្រូវ​មានមហិច្ឆតា​មួយ គឺ ត្រូវ​តែពង្រីក​ខ្លួន​ដើម្បី​ប្រកួត​យក​តួនាទីមួយ​ចំនួន​នៅ​ក្នុងតំបន់ដែរ។

ដូចដែលយើងធ្លាប់ឃើញគេមកនៅស្រុកយើង គេមកធ្វើការ​នៅស្រុកយើង គេកាន់តួនាទីធំនៅស្រុកយើង យើងសរសើរស្រុកគេ ឥឡូវនេះក្មួយៗមានសមត្ថភាព មានឱកាសដូចគ្នា ដើម្បីទៅចាប់យក​ការងារនៅទីនោះ…

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

បើតាម​ប្រសាសន៍របស់​ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បច្ចុប្បន្ន ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ មាន​ឱកាស​ការងារការងារទាំងនៅក្នុងស្រុក ទាំង​ឱកាស​ការងារ​នៅក្រៅស្រុក ហើយ​អ្វី​ដែលជា​ចក្ខុវិស័យ​ថ្មី​របស់ក្រសួងការងារ គឺ មិនពង្រីក​ទីផ្សារការងារ​នៅក្រៅប្រទេស តែទៅលើផ្នែកផលិតកម្ម ទៅលើផ្នែក​ដែលមានជំនាញទាបនោះទេ ជាមហិច្ឆតា គឺបើក​ទីផ្សារការងារកម្រិតខ្ពស់​សម្រាប់និស្សិត​កម្ពុជា​ដែលរៀនចប់ ឬសម្រាប់យុវជន​កម្ពុជា​ដែលមានស្នាដៃ អាច​ទៅ​ប្រកួតប្រជែង​ដើម្បីយកតួនាទី​នៅ​ក្នុងស្ថាប័ន ឬជាមួយ​យុវជន​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់ តាមរយៈ​ការ​ភ្ជាប់ខ្លួន​ជាមួយ​យុវជន​ទាំងអស់នោះ ដែលនេះ ក៏​ជាឱកាស​ដើម្បីទាញអ្នកវិនិយោគ មក​វិនិយោគ​នៅ​កម្ពុជា ដោយ​បង្កើត​ឱកាស​ការងារ​ជូនបងប្អូន​ប្រជាពលរដ្ឋ​យើង​បន្ថែមទៀតដែរ។

បើយោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីឆ្នាំ​២០២៣កន្លងទៅនេះ ក្រសួង​បានជួយ​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​កម្ពុជា សរុប​ចំនួន ៦០ ៤៦៧នាក់ (ស្រី ២៥ ២២៦នាក់) ។ ដោយឡែកបើ​គិត​មក​ត្រឹម​ឆ្នាំ​២០២៣វិញ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មានចំនួន ១ ៣៥៦ ៦១៦នាក់ (ស្រី ៥៥២ ៨៥១នាក់) ក្នុងនោះ ថៃ ចំនួន ១ ២៦២ ១៧៥នាក់, កូរ៉េ ចំនួន ៥០ ៩៧០នាក់, ម៉ាឡេស៊ី ចំនួន ២២ ២៦២នាក់, ជប៉ុន ចំនួន ២០ ០៥៦នាក់, សិង្ហបុរី ចំនួន ៨៧១នាក់, ហុងកុង ចំនួន ២១៨នាក់ និង​អារ៉ាប់ប៊ីសាអូឌីត ចំនួន ៦៤នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។