រដ្ឋមន្រ្តីអប់រំ ជំរុញការ​បង្រៀនភាសាបារាំង និង​បង្កើតក្រុមប្រឹក្សាភាសាបារាំងនៅតាមវិទ្យាល័យ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ជំរុញ​ការ​រៀន និង​បង្រៀនភាសាបារាំង ព្រមទាំងបន្ថែម​ការ​ផ្សព្វផ្សាយបញ្រ្ជាប​ពីសារៈសំខាន់​នៃភាសានេះ ទៅកាន់សិស្សានុសិស្ស។

ក្នុងជំនួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា និងគ្រូបង្រៀន​ថ្នាក់​ពីរភាសា​បារាំង-ខ្មែរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​នៃកិច្ចខិតខំប្រឹង​ប្រែង​បំពេញភារកិច្ចប្រកប​ដោយមនសិការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជ្រោមជ្រែងវិស័យអប់រំ ជាពិសេសការបន្តនិរន្តរភាពនៃការរៀននិងបង្រៀនភាសាបារាំងប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានជំនាញ និងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំង ក្នុងការចូលរួមពង្រឹង និងលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំង រួមទាំងលទ្ធផលសម្រេចបាននាពេលកន្លងមក នៃការអនុវត្ត​កម្មវិធីសិក្សា​ថ្នាក់ពីរ​ភាសាបារាំង-ខ្មែរ ជីវភាសាទី១-ទី២ រួមទាំងការព្យាយាមដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ដើម្បីបន្តជំរុញ និងលើកកម្ពស់ការពង្រឹងការបណ្តុះបណ្តាលភាសាបារាំង ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់​អនុសាសសន៍​ដល់ភាគីពាក់ព័ន្ធទាំងអស់ បន្ថែមការផ្សព្វផ្សាយបញ្ជ្រាបពីសារៈសំខាន់ និងឱកាស​ដែលទទួលបានពី​ការសិក្សា​ភាសាបារាំង ក៏​ដូចជា​បង្តើតក្លឹបសិក្សា តម្រង់ទិសវិជ្ជាជីវៈ និងជំនាញពាក់ព័ន្ធនឹងភាសាបារាំង និងឱកាសទទួល​បានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា។

ជាមួយគ្នានេះ ក៏​ត្រូវ​ពង្រឹងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពគ្រូបង្រៀនភាសាបារាំង រៀបចំជាវីដេអូដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយបង្កើនភាពទាក់ទាញរបស់ភាសាបារាំង ហើយជាពិសេស​បង្កើតក្រុមប្រឹក្សាភាសាបារាំងនៅតាមវិទ្យាល័យ និង​ រៀបចំកម្មវិធីប្រឡងប្រណាំងនិយាយភាសាបារាំង លើកកម្ពស់ការសន្ទនាជាភាសាបារាំង បង្កើតមាតិកាជាភាសាបារាំង ក៏​ដូចជា​បង្កើតអ្នកមានឥទ្ធិពល (influencer) ដែលប្រើភាសាបារាំង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បានជំរុញឱ្យ​បង្កើតបណ្ដាញសិស្ស និងនិស្សិតដែលនិយាយភាសាបារាំង និង សិក្សាពីបញ្ហាប្រឈមនៃការរៀនភាសាបារាំង ជាមួយ​នឹង​ការ​ស្វែងរកដំណោះស្រាយ, ពង្រឹងការបណ្ដុះបណ្ដាល និងការបែងចែកធនធាន, ពិនិត្យឡើងវិញនូវសៀវភៅសិក្សាគោល កម្មវិធីសិក្សាភាសាបារាំង និងមុខវិជ្ជាឯកទេសផ្សេងៗដែលរៀនជាភាសាបារាំង។

ឯកឧត្តម ហង់ជួន ណារ៉ុន បាន​ណែនាំ​ឱ្យ​រៀបចំ និងការវាយតម្លៃឡើងវិញ នូវការរៀននិងបង្រៀនភាសាបារាំង ក៏​ដូចជាពិនិត្យ និងផ្ដល់ជូនឧបករណ៍ឌីជីថល ការបង្កើតសម្ភារៈឧទ្ទេស ដើម្បីជំរុញឱ្យការរៀនភាសាមានភាពទាក់ទាញ និងការរៀបចំបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ។

ភាសាបារាំង​នៅ​តែ​មាន​សារៈសំខាន់ក្នុង​ប្រព័ន្ធអប់រំ​កម្ពុជា បើទោះបីបច្ចុប្បន្ន​ភាសាអង់គ្លេស​កំពុង​មាន​ឥទ្ធិពលខ្លាំង​ក៏ដោយ, លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការចេះភាសាបារាំងសំខាន់សម្រាប់ការងារទាក់ទងនឹងការស្រាវជ្រាវ ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ដោយសារអ្នកប្រាជ្ញបារាំងបានសិក្សាទៅលើវប្បធម៌ អរិយធម៌ខ្មែរជាច្រើនក្នុងសម័យអាណាព្យាបាលបារាំង ហើយបានបន្សល់ទុកនូវឯកសារជាច្រើន។

បើតាមលោកជំទាវ ឃួន វិច្ឆិកា បច្ចុប្បន្ន ភាសាបារាំងនៅតែជាភាសាមួយក្នុងចំណោមភាសាសំខាន់ៗរបស់អង្គការសហប្រជាជាតិ (UN) ហើយក៏មានការប្រើប្រាស់ច្រើនទាំងនៅអាស៊ី និងអឺរ៉ុប និងនៅអាហ្វ្រិក ដែលផ្ដល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស អ្នកបំពេញការងារ ឬប្រកបអាជីវកម្មទៅអនាគត។ ហើយបើក្រឡេកទៅលើវិស័យទេសចរណ៍ ក៏ឃើញមានចំនួនភ្ញៀវទេសចរណ៍ដែលមកពីប្រទេសបារាំង ឬប្រទេសនិយាយភាសាបារាំងក៏មានចំនួនច្រើនដែលមកប្រទេសកម្ពុជា ដែលនេះក៏ជាឱកាសការងាររបស់ប្រជាជនកម្ពុជាដែរ។

បច្ចុប្បន្ន​ក្រសួងអប់រំ បាន​ដាក់​ឱ្យ​ដំណើរ​ការកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ចំនួន ២០សាលា ដែលមានសិស្សសរុបប្រមាណជាង ២ពាន់នាក់ នៅទូទាំង៧ រាជធានី/ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម បាត់ដំបង សៀមរាប តាកែវ និងខេត្តព្រះសីហនុ។ ចំណែក ការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាទី១-ទី២ បានអនុវត្តនូវក្នុងសាលាទូទាំងប្រទេស ជាពិសេសក្នុងសាលារៀនជំនាន់ថ្មី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....