រដ្ឋមន្រ្តីអប់រំ ៖ ការពង្រឹងគុណភាពអប់រំឧត្តមសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស

ថ្លែងនៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការពង្រឹងគុណភាពអប់រំឧត្តមសិក្សាលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តដ៏សំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចនូវគោលដៅ នៃការអភិវឌ្ឍប្រទេស។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនក្នុងការពង្រីកវិសាលភាពនៃការទទួលបានការអប់រំនៅកម្រិតឧត្តមសិក្សា ការពង្រឹងគុណភាពបណ្តុះបណ្តាលនិងគុណភាពស្រាវជ្រាវ, ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា, ការអភិវឌ្ឍនិងនវានុវត្តន៍ និងការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជននៅក្នុងថ្នាលអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា សព្វថ្ងៃនេះ ប្រព័ន្ធអប់រំឧត្តមសិក្សាកម្ពុជា រួមមាន សាកលវិទ្យាល័យ វិទ្យាសា្ថន ឬវិទ្យាស្ថានអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ និងរាជបណ្ឌិត្យសភា ដែលផ្តល់កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត​។ តាមរយៈទិន្នន័យឆ្នាំ២០២៣ បង្ហាញថា ចំនួនគ្រឹះស្ថាន​ឧត្តមសិក្សា និងចំនួននិស្សិតចូលរៀនមាន​ការកើន​ឡើង​ច្រើនគួរឱ្យកត់សម្គាល់ ដោយផ្តើមចេញពី​សាកលវិទ្យាល័យ​តែមួយ​​​ក្នុងឆ្នាំ១៩៧៩ កើនដល់ ០៨​នៅ​ឆ្នាំ១៩៩៧, ហើយបន្តកើនឡើងដល់ ១១០នៅឆ្នាំ២០១៣, និង១៣២គ្រឹះស្ថាន​ឧត្តមសិក្សានៅឆ្នាំ២០២២។

ខ្ញុំសង្ឃឹមថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតមូលធនមនុស្ស ស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែង និងការរំពឹងទុករបស់និស្សិត មាតាបិតា និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាប្រកបដោយគុណភាព…

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា គោលនយោបាយ និងទិសដៅអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣-២០២៨ ក្រសួងអប់រំ បានដាក់ចេញនូវគោលបំណងនៃការអប់រំជាតិរួមមាន ទី១. បណ្តុះមនសិកាសេ្នហាជាតិ មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងមោទនភាពជាតិ តាមរយៈការលើកកម្ពស់ការប្រកាន់នូវគំនិត គុណតម្លៃ បំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវសាមគី្គភាពជាតិ និងអត្តសញ្ញាណជាតិ។ ទី២. ផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួល​បាន​​តុល្យភាព​រវាង​ការអភិវឌ្ឍ​កាយ សម្បទា បញ្ញា អារម្មណ៍ សោភណ្ឌភាព និងស្មារតី។ ទី៣. ផលិតធនធានមនុស្សដែលមានចំណេះដឹង បំណិន និងសមត្ថភាព ដែលស្របទៅតាម​តម្រូវការ​ ទីផ្សារ​​​​ការងារសម្រាប់សេដ្ឋកិច្ចពុទ្ធិប្រកបដោយពិពិធភាព ដែលអាចប្រកួតប្រជែងនៅ​ថ្នាក់​តំបន់ និង​​សកលលោក និងទី៤. រៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីឱ្យពួកគេអាចចូលរួមក្នុងពិភពលោក ដែលមានទំនាក់ទំនងជាមួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក និងអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាព និងប្រកបដោយចីរភាព។

និស្សិតនៃសាកលវិទ្យាល័យខេមតិច

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា មានប្រសាសន៍ថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានចាប់ដៃជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាឧស្សាហកម្មណានជីងប្រទេសចិន បង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ក្នុងគោលបំណងបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផ្តោតលើមុខជំនាញពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមជាមួយនឹងភាសាចិន + ជំនាញវិជ្ជាជីវៈនៅកម្ពុជា។ សាកលវិទ្យាល័យនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងគោលបំណងស្វែងយល់វប្បធម៌ពីគ្នាទៅវិញទៅមក និងលើកកម្ពស់ “ផលប្រយោជន៍ឈ្នះ-ឈ្នះ និងអភិវឌ្ឍន៍រួមគ្នា”។

យើងជឿជាក់ថា សាកលវិទ្យាល័យ​បច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា នឹងរួមចំណែកដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើគ្រប់វិស័យ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេសកាន់តែច្រើនបន្ថែមទៀត…

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា

អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់បន្ថែមថា លោកមានបំណងធ្វើយ៉ាងណាជំរុញការទទួលស្គាល់សញ្ញាបត្ររបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ក៏ដូចជាការងារសាងសង់មន្ទីរពិសោធន៍ និងបណ្តុះបណ្តាលជាដើម។ ទន្ទឹមគ្នានេះ ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំចិន និងសាកលវិទ្យាល័យបច្ចេកវិទ្យាឧស្សាហកម្មណានជីង ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទៅលើការអប់រំវិជ្ជាជីវៈបែបទំនើបរបស់ប្រទេសចិន បច្ចេកវិទ្យាអប់រំ គ្រូបង្រៀនជំនាញ និងអនុវត្តគម្រោង និងសកម្មភាពអប់រំប្រកបដោយភាពច្នៃប្រឌិត ដើម្បីបន្តលើកកម្ពស់គុណភាពបណ្តុះបណ្តាលជំនាញឧស្សាហកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ថាមពល ផលិតកម្ម ទេសចរណ៍ និងវិស័យផ្សេងៗនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាតាម “ច្រករបៀងអភិវឌ្ឍឧស្សាហកម្ម”។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងផ្តល់ការលើកទឹកចិត្តខ្ពស់ ដោយបានបើកចំហរទូលាយចំពោះការចូលរួមពីវិស័យអប់រំឯកជន ដើម្បីលើកស្ទួយវិស័យអប់រំ និងការបណ្ដុះធនធានមនុស្សនៅកម្ពុជាដែលជាទុនដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាកាន់តែល្អប្រសើរឡើង ដើម្បីប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី