រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កម្ពុជាកំពុងហ្វឹកហ្វឺនកីឡាករជម្រើសជាតិ ត្រៀមប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ- នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោកពីការប្រកួតប៉េតង់ពីប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃពុធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាកំពុង​ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ ដើម្បី​ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឱ្យគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ដែលជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្យួរការងារនៅអង្គភាព ដើម្បីចូលរួមហាត់ហ្វឹកហ្វឺនពេញម៉ោងតាមកម្មវិធីហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ រហូតដល់ចប់ការប្រកួតស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

– ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“ក្រសួងអប់រំក៏បានរៀបចំផ្ដល់អាទិភាពដល់សិស្ស និស្សិត ទាំងការរៀនសូត្រ ការប្រឡង និងការផ្ដល់ពិន្ទុ ដល់កីឡាករ កីឡាការិនី ជម្រើសជាតិដែលកំពុងហាត់ហ្វឹកហ្វឺនក្នុង និងក្រៅប្រទស ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣”

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្តថា ការប្រកួតប៉េតង់លើវិញ្ញាសាវាយយកពិន្ទុ កម្ពុជាបានឈ្នះមេដាយមាស ៥ជំនាន់ជាប់ៗគ្នា ដោយវីរកីឡាការិនី កែ ឡេង រក្សាបាន ៤ជំនាន់ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ កម្ពុជាធ្វើម្ចាស់ផ្ទះ ។ កីឡាការិនី អ៊ុក ស្រីម៉ុម ទទួលមេ​ដា​យ​មាសទី៥ ក្នុងឆ្នាំ២០២១ ដែលជាមេដាយមាសទី៥ ក្នុង​កំណត់ត្រាពិភពលោកដ៏អស្ចារ្យរបស់កម្ពុជា ។

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា កីឡាការិនី អ៊ុក ស្រីម៉ុម ប្រកួតប៉េតង់ដណ្ដើមបានមេដាយមានលើវិញ្ញាសាវាយយកពិន្ទុ ជាមោទនភាពខ្ពស់បំផុតរបស់កម្ពុជាដែលបានរក្សានូវកេត្តនាមជាម្ចាស់មេដាយពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ។  ឯឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការទទួលលទ្ធផលគួរជាទីមោទននៈពេលនេះ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់សមីខ្លួនផ្ទាល់ខិតខំប្រឹងប្រែងប្រចាំថ្ងៃ និងការយកចិត្តទុកដាក់គាំទ្រពីគ្រូបង្វឹក និងការយកចិត្តទុកដាក់គណៈប្រតិភូ ។

គួររំលឹកថា កាលពីថ្ងៃទី១២ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រសួងអប់រំ បានបញ្ជូនប្រតិភូកម្ពុជាចូលរួមប្រកួតកីឡាបេតង់ពិភពលោក នៅប្រទេសអេស៉្បាញ ។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាសមួយគ្រឿងលើវិញ្ញាវាយយកពិន្ទុ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយកីឡាការិនី អ៊ុក ស្រីម៉ុម ឈ្នះកីឡាករថៃលទ្ធផល ៣៧ ទល់ ២៩ ។

គួរជម្រាបជូនថា នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានថវិកាចំនួន ៤០លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា និងទឹកប្រាក់ចំនួន មួយម៉ឺនដុល្លារ ផ្ដល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ។ ដោយឡែក គ្រូបង្វឹក លោក សុខ ម៉ុម ទទួលបានថវិកាចំនួន ៤០លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា និងថវិកាចំនួន ៥ពាន់ដុល្លារ ផ្ដល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។