លោក ម៉ៃ ទិត្យថារ៉ា លើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជាសរសេរអត្ថបទបែបស៊ីជម្រៅ

ភ្នំពេញ – នៅពេលខ្ញុំចាប់ផ្ដើមសរសេរកាសែតជាលើកដំបូង ហាក់ដូចជាមានអ្វីមួយជំរុញចិត្តខ្ញុំ ព្រោះខ្ញុំចូលចិត្តសរសេរមែនទែន ដោយសារក្ដីស្រឡាញ់តាំងពីក្មេង ហើយខ្ញុំយល់ថា ធ្វើជាអ្នកសារព័ត៌មានអាចជួយសង្គមបានច្រើន ជាពិសេសសរសេរអត្ថបទបែបស៊ីជម្រៅ ដើម្បីលាតត្រដាងបញ្ហាសង្គមមួយចំនួនដែលគេព្យាយាមលាក់បាំងយកមកបង្ហាញដល់សាធារណជនឱ្យបានដឹង ។ នេះបើតាមការលើកឡើងរបស់លោក ម៉ៃ ទិត្យថារ៉ា អ្នកជំនាញផ្នែកសារព័ត៌មាននៃ Inter News ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្រៀនសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា ។

បុរសមានសម្បុរខ្មៅ សក់ខ្មៅរលោង ដែលតែងតែបញ្ចេញស្មាមញញឹមនៅពេលដែលនិយាយម្តងៗ លោក ម៉ៃ ទិត្យថារ៉ា មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃ អង្គការ Internews បន្ថែមថា ក្នុងអាជីពជាអ្នកសារព័ត៌មានលោកជួបបញ្ហាប្រឈមជាច្រើន ដូចជា ការគំរាមកំហែងពីឧកញ៉ាមួយចំនួនដែលរកស៊ីខុសច្បាប់ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ការគំរាមប្ដឹងទៅតុលាការ និងការគំរាមកំហែងលើផ្នែកផ្សេងៗទៀត។ លោក ម៉ៃ ទិត្យថារ៉ា បាន​បន្តថា ការគំរាមកំហែងនោះ គ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះគ្មានអ្វីកើតឡើងនោះទេ ។

កន្លងទៅអត្ថបទព័ត៌មានរបស់ ទិត្យថារ៉ា ភាគច្រើនជាប្រភេទអត្ថបទព័ត៌មាន​ស៊ើបអង្កេត និងបទយកការណ៍ស៊ីជម្រៅដែលទទួលស្គាល់ទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ ។ លោក ទិត្យថារ៉ា បានលើកឡើងថា ៖

“អត្ថបទមួយៗរបស់ខ្ញុំ គឺខ្ញុំប្រុងប្រយ័ត្នណាស់ ហេតុនេះហើយបានជាគេធ្វើអ្វីយើងមិនបានទេ គឺបានត្រឹមតែគំរាមកំហែងតែប៉ុណ្ណោះ។ កាលពីមុនពេលខ្ញុំធ្វើរឿងបែបស៊ីជម្រៅ ខ្ញុំសឹងតែមិនហ៊ានជិះម៉ូតូជាមួយគ្រួសារ ដោយសារតែខ្លាចមានបញ្ហាដល់ពួកគាត់”

អ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍ជាង ២០ឆ្នាំរូបនេះ បញ្ចាក់បន្ថែមថា ដើម្បីសរសេរអត្ថបទព័ត៌មានបែបស៊ីជ្រៅបានល្អ ទី១. អ្នកសារព័ត៌មានត្រូវអានឱ្យបានច្រើន ទី២. ចេះស្រាវជ្រាវឱ្យបានច្រើន មានចំណេះដឹងបន្ថែមនៅពេលសរសេរអត្ថបទ។ ទន្ទឹមគ្នានេះ នៅពេលដែលយុវជនបានអានហើយ ត្រូវចាប់​ផ្ដើមធ្វើការស្រាវជ្រាវ ហើយតាមដានព័ត៌មានប្រចាំថ្ងៃឱ្យបានទាន់ពេល ដើម្បីជួយឱ្យយើងមានគំនិតក្នុងការសរសេរអត្ថបទ ។

មានស្រុកកំណើតនៅខេត្តស្វាយរៀង បានវេចសំពាយឡើងមកបន្តការសិក្សារនៅទីក្រុងភ្នំពេញ ដោយស្នាក់នៅវត្ត ព្រោះតែពុំមានសាច់ញាតិរស់នៅទីក្រុង លោ​ក​ ម៉ៃ ទិត្យថារ៉ា បន្តថា ប្រសិនអ្នកសារព័ត៌មានចង់សរសរអត្ថបទបែបស៊ីជម្រៅត្រូវមានភាពក្លាហាន កុំភ័យខ្លាចជួបបញ្ហា ឬឧបសគ្គ ព្រោះយើងមិនបានទៅធ្វើអ្វីអាក្រ​ក់ អ្វីដែលយើងកំពុងធ្វើគឺដើម្បីស្វែងរកយុត្តិធម៌ឱ្យទាំងជនដែលគេចោទប្រកាន់ និងព័ត៌មានដែលប្រជាពលរដ្ឋបានលើកឡើងដើម្បីលាតត្រដាងការពិត ហេតុនេះ​ ទាមទារឱ្យអ្នកកាសែតស្រាវជ្រាវឱ្យបានច្រើន ។

ដោយសារតែបច្ចុប្បន្នវិស័យសារព័ត៌មានរីកដូចផ្សិតត្រូវទឹកភ្លៀង ជាពិសេសការរីកចម្រើនបច្ចេកវិទ្យា អ្នកសារព័ត៌មានដែលមានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានលើកឡើងថា ៖

“ខ្ញុំចង់ឃើញអ្នកសារព័ត៌មាននៅកម្ពុជាមានតម្លៃដូចអ្នកសារព័ត៌មាននៅក្រៅប្រទេស ។ ទើបខ្ញុំព្យាយាមមើលការសរសេរអត្ថបទបរទេសថាគេសរសេរបែបណាទើបគេល្បី។ ដូច្នេះខ្ញុំខិតខំសំរុំាងអត្ថបទរបស់ខ្ញុំដើម្បីឱ្យ​មានគុណភាព និងធ្វើឱ្យគេទទួលស្គាល់ថា អ្នកសារព័ត៌មានខ្មែរក៏មានសមត្ថភាពដូចអ្នកសារព័ត៌មានបរទេសដែរ”

កន្លងទៅថ្មីៗនេះ លោក ម៉ៃ ទិត្យថារ៉ា មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្រៀនផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា បានទទួលពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់ទស្សវត្សឆ្នាំ២០១០ ពីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។

ម្នាក់ក្នុងចំណោមជ័យលាភី ១៤នាក់ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការផ្ដល់ពានរង្វាន់នេះ មិនមែនសម្រាប់តែរូបលោកនោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មានផ្សេងៗទៀតឱ្យគាត់ខិតខំធ្វើការ លះបង់ទាងកម្លាំងកាយ កម្លាំងចិត្ត ហើយជាសញ្ញាល្អសម្រាប់លើកទឹកចិត្តដល់អ្នកសារព័ត៌មានថាពួកគាត់មិនឯកា គាត់មានមន្រ្តី មានអ្នកសារព័ត៌មានជុំវិញខ្លួន នៅមើលនិងជួយជ្រុំជ្រែង។

ជាម្ចាស់ពានរង្វាន់ផ្នែកស៊ើបអង្កេតដែលទទួលបានពីក្រៅប្រទេស លោក ទិត្យថារ៉ា បន្តថា ៖

“ខ្ញុំសប្បាយពេញចិត្ត ព្រោះនេះជាលើកទី១ ដែលបានទទួលពានរង្វាន់ដែលផ្ដល់ដោយក្រសួងព័ត៌មាន ព្រោះខ្ញុំធ្លាប់បានទទួលពានរង្វាន់ច្រើននៅក្រៅប្រទេស ហើយខ្ញុំយល់ឃើញថា ក្រសួងព័ត៌មានចាប់ផ្ដើមឱ្យតម្លៃទៅលើអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន”

មន្រ្តីជំនាញផ្នែកសារព័ត៌មានវ័យ ៤២ឆ្នាំរូបនេះ បានបន្ថែមថា ដើម្បីជួយឱ្យវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន អ្នកសារព័ត៌មានទាំងអស់គួរប្រែទម្លាប់មិនល្អចោល ប្រសិនយើងចង់ឱ្យស្ថាប័នព័ត៌មានយើងល្អ លុះត្រាតែយើងធ្វើល្អផ្ដើមចេញពីខ្លួនយើងជាមុនសិន។ លោកបន្តថា អ្នកសារព័ត៌មានកុំអាងតែខ្លួនជាអ្នកសារព័ត៌មានចង់ធ្វើអ្វីតាមចិត្ត អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់​អ្នកសារព័ត៌មាន។

ម្ចាស់អត្ថបទព័ត៌មានជាច្រើនទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ ជម្លោះដីធ្លី លោក ទិត្យថារ៉ា បន្តថា ៖

“បើសិនយើងមិនឱ្យតម្លៃខ្លួនឯង យើងចាប់ផ្ដើមដើរនិយាយផ្ដេសផ្ដាស គ្មានភស្ដុតាងច្បាស់លាស់ យូរទៅគេប្ដឹងពីបទបរិហាកេរ្តិ៍ពី​បទញុះញុងដែលធ្វើឱ្យយើងអន់ខ្លួនឯងតែម្ដង ហេតុនេះយើងឱ្យតម្លៃខ្លួនឯងជាមុនសិនទើបអ្នកដទៃឱ្យតម្លៃយើងតាមក្រោយ”

សូមជម្រាបថា លោក ម៉ៃ ទិត្យថារ៉ា មានស្នាដៃលេចធ្លោជាច្រើនចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ទទួលបានពានរង្វាន់សារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកចំនួន២៤ ដូចជា នៅឆ្នាំ២០០៩ ពានរង្វាន់ Society of Publishers in Asia (SOPA) នៅហុងកុង លើអត្ថបទ «នរកនៅលើទូកនេសាទ» ដែលលោកបានចុះទៅយកព័ត៌មាន នៅក្នុងខេត្តកោះកុងនឹងបន្តទៅថៃ ដោយប្រថុយគ្រោះថ្នាក់ដើម្បីទៅសម្ភាសន៍អ្នកនេសាទនៅលើសមុទ្រ។ ទន្ទឹមគ្នានេះនៅឆ្នាំ ២០១៣ ពានរង្វាន់លោកទទួលបានពានរង្វាន់ “អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំនៅអាស៊ី” ពី SOPA ដោយសារតែលោកបានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅកម្ពុជា។ លើសពីនេះ មានពានរង្វាន់ក្នុងស្រុកនិងក្រៅស្រុកផ្សេងទៀត ដែល​ភាគច្រើនជាបទយកការណ៍ និងអត្ថបទបែបស៊ីជម្រៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...