ភ្នំពេញ – នៅពេលខ្ញុំចាប់ផ្ដើមសរសេរកាសែតជាលើកដំបូង ហាក់ដូចជាមានអ្វីមួយជំរុញចិត្តខ្ញុំ ព្រោះខ្ញុំចូលចិត្តសរសេរមែនទែន ដោយសារក្ដីស្រឡាញ់តាំងពីក្មេង ហើយខ្ញុំយល់ថា ធ្វើជាអ្នកសារព័ត៌មានអាចជួយសង្គមបានច្រើន ជាពិសេសសរសេរអត្ថបទបែបស៊ីជម្រៅ ដើម្បីលាតត្រដាងបញ្ហាសង្គមមួយចំនួនដែលគេព្យាយាមលាក់បាំងយកមកបង្ហាញដល់សាធារណជនឱ្យបានដឹង ។ នេះបើតាមការលើកឡើងរបស់លោក ម៉ៃ ទិត្យថារ៉ា អ្នកជំនាញផ្នែកសារព័ត៌មាននៃ Inter News ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្រៀនសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា ។

បុរសមានសម្បុរខ្មៅ សក់ខ្មៅរលោង ដែលតែងតែបញ្ចេញស្មាមញញឹមនៅពេលដែលនិយាយម្តងៗ លោក ម៉ៃ ទិត្យថារ៉ា មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃ អង្គការ Internews បន្ថែមថា ក្នុងអាជីពជាអ្នកសារព័ត៌មានលោកជួបបញ្ហាប្រឈមជាច្រើន ដូចជា ការគំរាមកំហែងពីឧកញ៉ាមួយចំនួនដែលរកស៊ីខុសច្បាប់ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ការគំរាមប្ដឹងទៅតុលាការ និងការគំរាមកំហែងលើផ្នែកផ្សេងៗទៀត។ លោក ម៉ៃ ទិត្យថារ៉ា បានបន្តថា ការគំរាមកំហែងនោះ គ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះគ្មានអ្វីកើតឡើងនោះទេ ។
កន្លងទៅអត្ថបទព័ត៌មានរបស់ ទិត្យថារ៉ា ភាគច្រើនជាប្រភេទអត្ថបទព័ត៌មានស៊ើបអង្កេត និងបទយកការណ៍ស៊ីជម្រៅដែលទទួលស្គាល់ទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ ។ លោក ទិត្យថារ៉ា បានលើកឡើងថា ៖
“អត្ថបទមួយៗរបស់ខ្ញុំ គឺខ្ញុំប្រុងប្រយ័ត្នណាស់ ហេតុនេះហើយបានជាគេធ្វើអ្វីយើងមិនបានទេ គឺបានត្រឹមតែគំរាមកំហែងតែប៉ុណ្ណោះ។ កាលពីមុនពេលខ្ញុំធ្វើរឿងបែបស៊ីជម្រៅ ខ្ញុំសឹងតែមិនហ៊ានជិះម៉ូតូជាមួយគ្រួសារ ដោយសារតែខ្លាចមានបញ្ហាដល់ពួកគាត់”

អ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍ជាង ២០ឆ្នាំរូបនេះ បញ្ចាក់បន្ថែមថា ដើម្បីសរសេរអត្ថបទព័ត៌មានបែបស៊ីជ្រៅបានល្អ ទី១. អ្នកសារព័ត៌មានត្រូវអានឱ្យបានច្រើន ទី២. ចេះស្រាវជ្រាវឱ្យបានច្រើន មានចំណេះដឹងបន្ថែមនៅពេលសរសេរអត្ថបទ។ ទន្ទឹមគ្នានេះ នៅពេលដែលយុវជនបានអានហើយ ត្រូវចាប់ផ្ដើមធ្វើការស្រាវជ្រាវ ហើយតាមដានព័ត៌មានប្រចាំថ្ងៃឱ្យបានទាន់ពេល ដើម្បីជួយឱ្យយើងមានគំនិតក្នុងការសរសេរអត្ថបទ ។
មានស្រុកកំណើតនៅខេត្តស្វាយរៀង បានវេចសំពាយឡើងមកបន្តការសិក្សារនៅទីក្រុងភ្នំពេញ ដោយស្នាក់នៅវត្ត ព្រោះតែពុំមានសាច់ញាតិរស់នៅទីក្រុង លោក ម៉ៃ ទិត្យថារ៉ា បន្តថា ប្រសិនអ្នកសារព័ត៌មានចង់សរសរអត្ថបទបែបស៊ីជម្រៅត្រូវមានភាពក្លាហាន កុំភ័យខ្លាចជួបបញ្ហា ឬឧបសគ្គ ព្រោះយើងមិនបានទៅធ្វើអ្វីអាក្រក់ អ្វីដែលយើងកំពុងធ្វើគឺដើម្បីស្វែងរកយុត្តិធម៌ឱ្យទាំងជនដែលគេចោទប្រកាន់ និងព័ត៌មានដែលប្រជាពលរដ្ឋបានលើកឡើងដើម្បីលាតត្រដាងការពិត ហេតុនេះ ទាមទារឱ្យអ្នកកាសែតស្រាវជ្រាវឱ្យបានច្រើន ។

ដោយសារតែបច្ចុប្បន្នវិស័យសារព័ត៌មានរីកដូចផ្សិតត្រូវទឹកភ្លៀង ជាពិសេសការរីកចម្រើនបច្ចេកវិទ្យា អ្នកសារព័ត៌មានដែលមានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានលើកឡើងថា ៖
“ខ្ញុំចង់ឃើញអ្នកសារព័ត៌មាននៅកម្ពុជាមានតម្លៃដូចអ្នកសារព័ត៌មាននៅក្រៅប្រទេស ។ ទើបខ្ញុំព្យាយាមមើលការសរសេរអត្ថបទបរទេសថាគេសរសេរបែបណាទើបគេល្បី។ ដូច្នេះខ្ញុំខិតខំសំរុំាងអត្ថបទរបស់ខ្ញុំដើម្បីឱ្យមានគុណភាព និងធ្វើឱ្យគេទទួលស្គាល់ថា អ្នកសារព័ត៌មានខ្មែរក៏មានសមត្ថភាពដូចអ្នកសារព័ត៌មានបរទេសដែរ”
កន្លងទៅថ្មីៗនេះ លោក ម៉ៃ ទិត្យថារ៉ា មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំប្រទេសកម្ពុជា និងជាគ្រូបង្រៀនផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា បានទទួលពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់ទស្សវត្សឆ្នាំ២០១០ ពីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។

ម្នាក់ក្នុងចំណោមជ័យលាភី ១៤នាក់ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការផ្ដល់ពានរង្វាន់នេះ មិនមែនសម្រាប់តែរូបលោកនោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មានផ្សេងៗទៀតឱ្យគាត់ខិតខំធ្វើការ លះបង់ទាងកម្លាំងកាយ កម្លាំងចិត្ត ហើយជាសញ្ញាល្អសម្រាប់លើកទឹកចិត្តដល់អ្នកសារព័ត៌មានថាពួកគាត់មិនឯកា គាត់មានមន្រ្តី មានអ្នកសារព័ត៌មានជុំវិញខ្លួន នៅមើលនិងជួយជ្រុំជ្រែង។
ជាម្ចាស់ពានរង្វាន់ផ្នែកស៊ើបអង្កេតដែលទទួលបានពីក្រៅប្រទេស លោក ទិត្យថារ៉ា បន្តថា ៖
“ខ្ញុំសប្បាយពេញចិត្ត ព្រោះនេះជាលើកទី១ ដែលបានទទួលពានរង្វាន់ដែលផ្ដល់ដោយក្រសួងព័ត៌មាន ព្រោះខ្ញុំធ្លាប់បានទទួលពានរង្វាន់ច្រើននៅក្រៅប្រទេស ហើយខ្ញុំយល់ឃើញថា ក្រសួងព័ត៌មានចាប់ផ្ដើមឱ្យតម្លៃទៅលើអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន”
មន្រ្តីជំនាញផ្នែកសារព័ត៌មានវ័យ ៤២ឆ្នាំរូបនេះ បានបន្ថែមថា ដើម្បីជួយឱ្យវិស័យសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន អ្នកសារព័ត៌មានទាំងអស់គួរប្រែទម្លាប់មិនល្អចោល ប្រសិនយើងចង់ឱ្យស្ថាប័នព័ត៌មានយើងល្អ លុះត្រាតែយើងធ្វើល្អផ្ដើមចេញពីខ្លួនយើងជាមុនសិន។ លោកបន្តថា អ្នកសារព័ត៌មានកុំអាងតែខ្លួនជាអ្នកសារព័ត៌មានចង់ធ្វើអ្វីតាមចិត្ត អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
ម្ចាស់អត្ថបទព័ត៌មានជាច្រើនទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ ជម្លោះដីធ្លី លោក ទិត្យថារ៉ា បន្តថា ៖
“បើសិនយើងមិនឱ្យតម្លៃខ្លួនឯង យើងចាប់ផ្ដើមដើរនិយាយផ្ដេសផ្ដាស គ្មានភស្ដុតាងច្បាស់លាស់ យូរទៅគេប្ដឹងពីបទបរិហាកេរ្តិ៍ពីបទញុះញុងដែលធ្វើឱ្យយើងអន់ខ្លួនឯងតែម្ដង ហេតុនេះយើងឱ្យតម្លៃខ្លួនឯងជាមុនសិនទើបអ្នកដទៃឱ្យតម្លៃយើងតាមក្រោយ”

សូមជម្រាបថា លោក ម៉ៃ ទិត្យថារ៉ា មានស្នាដៃលេចធ្លោជាច្រើនចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ទទួលបានពានរង្វាន់សារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកចំនួន២៤ ដូចជា នៅឆ្នាំ២០០៩ ពានរង្វាន់ Society of Publishers in Asia (SOPA) នៅហុងកុង លើអត្ថបទ «នរកនៅលើទូកនេសាទ» ដែលលោកបានចុះទៅយកព័ត៌មាន នៅក្នុងខេត្តកោះកុងនឹងបន្តទៅថៃ ដោយប្រថុយគ្រោះថ្នាក់ដើម្បីទៅសម្ភាសន៍អ្នកនេសាទនៅលើសមុទ្រ។ ទន្ទឹមគ្នានេះនៅឆ្នាំ ២០១៣ ពានរង្វាន់លោកទទួលបានពានរង្វាន់ “អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំនៅអាស៊ី” ពី SOPA ដោយសារតែលោកបានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅកម្ពុជា។ លើសពីនេះ មានពានរង្វាន់ក្នុងស្រុកនិងក្រៅស្រុកផ្សេងទៀត ដែលភាគច្រើនជាបទយកការណ៍ និងអត្ថបទបែបស៊ីជម្រៅ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...

ឱកាសយុវជនកម្ពុជាបង្ហាញសមត្ថភាពផ្នែកបច្ចេកវិទ្យា តាមរយៈការប្រកួតសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2026
ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































