មជ្ឈមណ្ឌលអន្តេវាសិកផ្តល់ឱកាសឱ្យនិស្សិតនារីស្នាក់នៅ ៥៩៨នាក់ក្នុងមួយឆ្នាំ

ភ្នំពេញ – មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅរាជធានីភ្នំពេញ កំពុងក្លាយជាផ្នែកមួយ នៃការគាំទ្រនិងលើកកម្ពស់ការអប់រំនៅកម្ពុជា តាមរយៈផ្តល់ទីកន្លែងស្នាក់នៅឥតគិតថ្លៃដល់និស្សិតនារីក្រីក្រ និងនិស្សិតនារីពិការ ចាប់ពីឆ្នាំទី១ មកពីបណ្តាខេត្តនានា ។ ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតមាននិស្សិតស្នាក់នៅចំនួន ៧៤៥ នាក់ ក្នុងនោះមាននិស្សិតនារីចំនួន ៥៩៨នាក់ក្នុងមួយឆ្នាំ ។

ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅឆ្នាំ២០២៣ មជ្ឈមណ្ឌលអន្តេវាសិកបានជ្រើសរើសនិស្សិតនារីមកពីបណ្តាខេត្តចំនួន ៨០នាក់ ។ ចំនួននិស្សិតនារីដែលបានជ្រើសរើសឱ្យចូលស្នាក់នៅ អាចប្រែប្រួលទៅតាមឆ្នាំសិក្សានីមួយៗ ជំនួសនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ និង ឆ្នាំទី៥ ក្នុងឆ្នាំនីមួយៗ ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត រស់ សុវាចា បានបញ្ជាក់បន្ថែមថា លក្ខខណ្ឌជ្រើសរើសនិស្សិតនារីដោយផ្អែកលើលក្ខខណ្ឌតម្រូវមានដូចជា ១. បេក្ខជនពិការ, ២. កូនកំព្រា, ៣. គ្រួសារមានកូនច្រើន, ៤. គ្រួសារក្រីក្រ និង ៥. បេក្ខជនមកពីខេត្តដាច់ស្រយាល និងតំបន់ជួបការលំបាក ។ ពេលនិស្សិតដាក់ពាក្យស្នើសុំនៅតាមគ្រឹះស្ថានសិក្សានីមួយៗ មិនមានបង់ថ្លៃនោះទេ ប៉ុន្តែពេលបានជ្រើសរើសឱ្យចូលស្នាក់នៅរួច និស្សិតចូលរួមវិភាគទាន ១២ម៉ឺនរៀល ឬ៣០ដុល្លារក្នុងមួយឆ្នាំ ។

បើតាមព័ត៌មានទទួលបានពីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតមាន ៧អគារ ដោយក្នុងនោះអគារ A, C, F និស្សិតនារីស្នាក់នៅបានចំនួន៤៨០ នាក់ សម្រាប់និស្សិតឆ្នាំ១ ដល់ឆ្នំា៥ ។ អគារ B, E សម្រាប់និស្សិតសាលាតិចណូស្នាក់នៅបាន ១១៥នាក់ ក្នុងនោះស្រី ៥៣នាក់ ។ អគារ D និងអគារ ៧ជាន់សម្រាប់និស្សិតអាហារូបករណ៍បរទេសចិន ឡាវ និងវៀតណាម អាចស្នាក់នៅបាន ១៥០នាក់ ក្នុងនោះមានស្រី ៦៥នាក់ ។ សរុបទាំងអស់មាននិស្សិតស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតចំនួន ៧៤៥នាក់ក្នុងមួយឆ្នាំ ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំក្រសួងអប់រំ យុវជន និងកីឡា តែងតែជ្រើសរើសនិស្សិតនារីក្រីក្រពីបណ្តា ២៥រាជធានី-ខេត្ត ចំនួន ១០០ ទៅ ១២០នាក់ ឱ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងអប់រំ យុវជន និងកីឡា មានទីតាំងក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...