ក្រសួងអប់រំ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ជំរុញ​ការ​យល់ដឹង​ស្ដីពី​អក្ខរកម្ម​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ

កាលពី​​សប្តាហ៍​កន្លងទៅ​នេះ ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ នូវ​​ប្រព័ន្ធ​ផ្ញើ​សារ​ស្វ័យ​ប្រវត្តិ​តាម​តេលេក្រាម ដែល​មាន​ឈ្មោះ​ថា “ស្វ័យ​វិជ្ជា​អក្ខរកម្ម​មេឌា” ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ផ្ញើសារ “ស្វ័យវិជ្ជា​អក្ខរកម្មមេឌា” នេះ នឹង​ចូល​រួម​ជំរុញ​ការ​យល់ដឹង​ស្ដីពី​អក្ខរកម្មឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ក្នុង​វិស័យអប់រំ។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ប្រព័ន្ធ​ផ្ញើសារ​ស្វ័យប្រវត្តិ “ស្វ័យ​វិជ្ជាអក្ខរកម្មមេឌា” បាន​អភិវឌ្ឍ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង ជំនួយ​ដល់​គ្រូបង្រៀន លើក​កម្ពស់​ការ​ចូលរួម​របស់​សិស្ស​ក្នុង​កម្មវិធី​សិក្សា បង្កើត​បរិយាកាស​ឌីជីថល​នៅ​ក្នុង​ថ្នាក់រៀន។ លើស​ពីនេះ ជំរុញ​កម្មវិធី​ស្វ័យសិក្សា​ដែល​ជួយ​សិស្ស និស្សិត សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ជំរុញ​ការ​អប់រំ​បែប​ឌីជីថល ព្រម​ទាំង​ជួយ​កសាង​ជំនាញ​ភាព​ជា​ពលរដ្ឋ​ឌីជីថល។ កម្មវិធី​នេះ ក៏​បាន​ផ្ដោត​គោលដៅ​ជាពិសេស​ចំពោះ​ក្មេងស្រី និង​ក្រុម​សហគមន៍​ដែល​ងាយ​រងគ្រោះ​ផង​ដែរ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន រួមមាន ទី១. ដាក់​បញ្ចូល​កម្មវិធី “ស្វ័យវិជ្ជា​អក្ខរកម្មមេឌា” ក្នុង​កម្មវិធី​សិក្សា​នៃគ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូទាំងអស់ ទី២. ប្រើប្រាស់​កម្មវិធី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ក្នុង​ថ្នាក់រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាញ​យក​ជាប្រយោជន៍​សម្រាប់​ការរៀន និង​បង្រៀន​ឱ្យ​អស់​ពីលទ្ធភាព ទី៣. សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​នាយកដ្ឋាន​បរិវត្តកម្មឌីជីថល​ក្រសួង​អប់រំ យុវជន និងកីឡា ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​ស្ដីពី​អក្ខរកម្ម​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន និងទី៤. បន្ត​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ​ដើម្បី​ដើរ​ឱ្យ​ទាន់​ដំណើរ​វិវត្តន៍​ឥត​ឈប់ឈរ​នៃ​បច្ចេកវិទ្យា​ឌីជីថល។

លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​ផ្ញើសារ​ស្វ័យប្រវត្តិ​តាម​តេលេក្រាម “ស្វ័យ​វិជ្ជាអក្ខរកម្មមេឌា” នេះ មាន​មាតិកា​ជាច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​ដូចជា ខ្លឹមសារ​មេរៀន​ចំនួន​១០ សទ្ទានុក្រម សំណួរ​ចម្លើយ លំហាត់​វាស់​ស្ទង់​សមត្ថភាព គន្លឹះ​សំខាន់ៗ រូបភាព វីដេអូ តំណ​ភ្ជាប់​ឯកសារ ពិសេស​គឺក្រុម​ពិភាក្សា។ តាម​រយៈ​ប្រព័ន្ធ​ផ្ញើសារ​ស្វ័យ​ប្រវត្តិតាម​តេលេក្រាមនេះ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ស្រាវជ្រាវ និង​ស្វ័យសិក្សា​ដោយ​ខ្លួនឯង​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។

ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

គួរ​ជម្រាប​ជូនថា ប្រព័ន្ធ​ផ្ញើសារ​ស្វ័យប្រវត្តិ​តាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” បាន​អភិវឌ្ឍ​ឡើង ដោយ​នាយកដ្ឋាន​បរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោម​ការគាំទ្រ​ដោយអង្គការ DW Akademie ជាមជ្ឈមណ្ឌល Deutsche Welle សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ បណ្តុះបណ្តាល​សារព័ត៌មាន និង​ការផ្ទេរ​ចំណេះដឹង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *