និសិ្សតខ្មែរនៅប្រទេសរុស្ស៉ីនឹងនាំគ្នាទៅវត្ត ដើម្បីកាត់បន្ថយការនឹកស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលក៏​ជាឱកាសប្រជាពលរដ្ឋ​ខ្មែរដែលជាពុទ្ធសាសនិកតែងតែជួបជុំក្រុមគ្រួសារសាច់ញាតិ ក្រោយការនឹករលឹកអំពីការរស់នៅឆ្ងាយគ្នាព្រោះកត្តារៀងៗខ្លួន សម្រាប់និស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសរុស្សីឯណោះវិញ ពួកគេក៏​កំពុង​តែមានក្ដីនឹករលឹកដល់ស្រុកកំណើត សាច់ញាតិបងប្អូនដែរ ។ ដើម្បីកាត់បន្ថយការនឹករលឹក និង​ចង់បង្ហាញពីការដឹងគុណ ក្រុមនិស្សិតទាំងនោះបានមូលមតិទៅធ្វើបុណ្យរួមគ្នានៅទីវត្តអារាមក្នុងប្រទេសរុស្ស៉ី។

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសរុស្សី បានប្រាប់​ AMS Education ថា ក្នុងថ្ងៃបុណ្យទាន ឬបុណ្យជាតិនានា ជាពិសេសថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌដែលគ្រប់គ្នាអាចត្រឡប់ទៅស្រុកកំណើតជួបជុំឪពុកម្ដាយ និងសាច់ញាតិ ដោយឡែកនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សាក្រៅប្រទេសនានា ក៏​ពិតជានឹកស្រុកកំណើតដូចគ្នា ប៉ុន្តែមិនអាចត្រឡប់ទៅក្នុងពេលនេះ ដូច្នេះមានតែការនឹករលឹកពីចម្ងាយ។

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតខ្មែរ នៅប្រទេសរុស្សី

មិនខុសពីឆ្នាំមុនៗ នៅឆ្នាំនេះ លោក ខ្វែង ភារម្យ ព្រមទាំងនិស្សិតខ្មែរមួយចំនួន នឹងមានគ្រោងទៅវត្តមីយ៉ាន់ម៉ាក្នុងប្រទេសរុស្សីនាថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ ដើម្បីយកតេយ្យទានទៅប្រគេនព្រះសង្ឃ និងបានធ្វើបុណ្យរួមគ្នាជាមួយបណ្ដាមិត្តនិស្សិតដទៃទៀត និងអាចជាកត្តាចម្បងដើម្បីកាត់បន្ថយ​ការនឹកផ្ទះ នឹកស្រុកផងដែរ។

ប្រធានសមាគមនិស្សិតខ្មែរ នៅប្រទេសរុស្សីរូបនេះបន្ថែមថា ការទៅវត្តនេះ​ គឺអាចជួយឱ្យនិស្សិតខ្មែរទាំងអស់អាចនឹកឃើញអំពីទំនៀមទម្លាប់ខ្មែរនារដូវកាលបុណ្យភ្ជុំបិណ្ឌដែលតែងតែរៀបចំចង្ហាន់ ឬតេយ្យទានមួយចំនួនសម្រាប់ប្រគេនព្រះសង្ឃនៅទីវត្តអារាម ដើម្បីឧទ្ទិសកុសល្យ​ទៅកាន់ញាត្តិកាទាំងប្រាំពីរសណ្ដានដែលបានចែកឋានទៅ។ លើសពីនេះក៏បានផ្ដល់ឱកាសជួបជុំគ្នាដល់និស្សិតខ្មែរ បានជួបជុំ ពិភាក្សា និងធ្វើបុណ្យរួមគ្នា កាត់បន្ថយការនឹកផ្ទះជាដើម ព្រោះនិស្សិតភាគច្រើនសុទ្ធតែជាប់រវល់ក្នុងការសិក្សារៀងខ្លួន ដូចនេះមិនសូវមានពេលបានជួបជុំគ្នាឡើយ។

សម្រាប់ លោក ខ្វែង ភារម្យ ផ្ទាល់ លោកពិតជាសប្បាយចិត្តដែលកូនខ្មែរដែលសិក្សានៅក្រៅប្រទេសគ្រប់រូបមិនបំភ្លេចនូវប្រពៃណីរបស់ខ្លួន បើទោះបីជាកំពុងរស់នៅឆ្ងាយប្រទេសកំណើតក្ដី។ លើសពីនេះ បានស្ដាប់ព្រះធម៌ ប្រគេនចង្ហាន់ទៅកាន់ព្រះសង្ឃ និងចែករំលែកនូវចំណេះដឹងថ្មីៗទៅគ្នាទៅវិញទៅមកជាមួយនិស្សិតខ្មែរដែលបានមកពីទីជិតឆ្ងាយ នៃប្រទេសរុស្សី និងជុំគ្នា។

គួរបញ្ជាក់ថា កន្លងមកជារៀងរាល់ឆ្នាំ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្សីតែងតែនិមន្តព្រះសង្ឃ ឬរៀបចំការជួបជុំឱ្យនិស្សិតខ្មែរទាំងអស់បានធ្វើបុណ្យ ញ៉ាំអាហារជុំគ្នា និងលេងល្បែងប្រជាប្រិយជាដើម។ ដោយឡែកឆ្នាំនេះពុំមានការរៀបចំពិធីធំដុំឡើយ ព្រោះប្រធានស្ថានទូត និងសិស្សនិស្សិតភាគច្រើនមានភារកិច្ច និងជាប់ការសិក្សារៀនសូត្រជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)