បុណ្យចូលឆ្នាំខ្មែរ ជាឱកាសយុវជនលេងល្បែងប្រជាប្រិយ រួមចំណែកថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតា

នៅក្នុងសង្គមជាតិរបស់យើងតែងមានការប្រែប្រួលផ្នែកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ផ្នត់ចិត្តគំនិត ទៅតាមការរីកចម្រើននៃពិភពលោក។ ទាក់ទងជាមួយការលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ក៏សង្កេតឃើញថា មានការប្រែប្រួលតាមបរិយាកាសសង្គម និងពិភពលោកផងដែរ ដោយមិនអាចរក្សាបាននូវទំរង់ទ្រង់ទ្រាយដូចសម័យដើមទាំងស្រុងឡើយ។

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្ន មានការឈ្លាតចាកអំពីការលេងល្បែងប្រជាប្រិយដែលដូនតាខ្មែរមានតាំងពីមុនមក ដូចជា ការបោះឈូង លាក់កន្សែង ទាញព្រ័ត្រ វាយក្អមជាដើម ហើយគេបែរមកនិយមចូលចិត្តលេងជះទឹក ឬមានប្រើកាំភ្លើងបាញ់ទឹក ដែលជារឿងមួយខុសប្លែកពីសម័យមុន និងអាចបង្កគ្រោះថ្នាក់។ លោក យូ សុភា  បន្តថា បើទោះជាមានការលេងល្បែងប្រជាប្រិយខ្មែរនៅតាមវត្តអារាមមួយចំនួន ក៏មិនសូវមានច្រើនកុះករដូចពេលមុននោះដែរ។

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាស្រ្ដាចារ្យផ្នែកវប្បធម៌រូបនេះ បន្ថែមថា ការលេងល្បែងប្រជាប្រិយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្លុះបញ្ចាំងឱ្យឃើញអត្ថន័យចំនួនពីរ គឺអត្ថន័យផ្នែកវប្បធម៌ និងផ្នែកសង្គមធម៌។ អត្ថន័យផ្នែកវប្បធម៌ បានឆ្លុះបញ្ចាំងឱ្យយើងមើលឃើញអំពីប្រជាជនខ្មែរបានចូលរួមថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដូនតាខ្មែរ ដែលបានរក្សាទុកតាំងពីយូរមកហើយ ព្រោះល្បែងប្រជាប្រិយនីមួយៗបានបង្កប់នូវតម្លៃជំនឿ សាសនា សីលធម៌ អប់រំ ផ្នត់ចិត្តគំនិត ទស្សនៈវិជ្ជា​ ការរីកចម្រើនផ្លូវចិត្តផ្នែកវិទ្យាសាស្រ្ត ហើយល្បែងប្រជាប្រិយ ក៏ជាកីឡាមួយនាំឱ្យមានសុខភាពល្អផងដែរ។

ទន្ទឹមគ្នានេះ ការលេងល្បែងប្រជាប្រិយត្រូវលេងតាមក្បួនខ្នាត ប្រកាន់យកភាពត្រឹមត្រូវ សុច្ចរិតទៀងត្រង់ យុត្តិធម៌ មិនប្រើអំពើហិង្សា មានសីលធម៌ គោរពឱ្យតម្លៃគ្នាទៅវិញទៅមក ការឱនលំទោន ការសំពះ ការប្រើពាក្យសម្ដីសមរម្យ មានសុជីវធម៌ជាលក្ខណៈកូនខ្មែរ។ ចំណែកអត្ថន័យផ្នែកសង្គមធម៌ ការល្បែងប្រជាប្រិយខ្មែរ បានបង្ហាញឱ្យឃើញថា ប្រជាជនរស់នៅក្នុងប្រទេសមួយមានសុខសន្តិភាព គ្មានសង្គ្រាម ប្រជាជនរស់នៅក្នុងជីវភាពសមរម្យដែលអាចប្រារព្ធពិធីបុណ្យចូលឆ្នាំ ឈប់សម្រាកពីការងារ លេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ។ លើសពីនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមលើកទឹកចិត្តបងប្អូនប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈលេងល្បែងប្រជាប្រិយខ្មែរនៅតាមភូមិស្រុករបស់ខ្លួនផ្ទាល់។

យុវជនលេងល្បែងប្រជាប្រិយខ្មែរ

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការលេងល្បែងប្រជាប្រិយបង្ហាញឱ្យឃើញថា ខ្មែរយើងធ្លាប់មានវប្បធម៌ អរិយធម៌ តាំងពីអតីតកាលហើយបានបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមគ្នានេះ សម្រាប់មិត្តភក្ដិ អ្នកជិតខាងដែលឃ្លាតគ្នាយូរថ្ងៃខែបានជួបគ្នា ហើយមនុស្សថ្មីដែលមិនដែលស្គាល់គ្នាក៏អាចបង្កើតទំនាក់ទំនងគ្នា តាមរយៈការលេងល្បែងប្រជាប្រិយ បង្ហាញនូវភាពស្និទស្នាល និងក្ដីនឹករលឹកគ្នា។

នៅពេលយើងនាំគ្នាលេងល្បែងប្រជាប្រិយក៏មានន័យថាយើងធ្វើឱ្យប្រពៃណី វប្បធម៌មានជីវិតរាប់រយឆ្នាំទៅមុខទៀត ហើយក៏បង្ហាញនូវជាតិសាសន៍មួយដែលមានវប្បធម៌សម្បូរបែបផងដែរ

លោកបណ្ឌិត ឈត ប៊ុនថង

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ដើម្បីលើកទឹកចិត្តឱ្យយុវជនចូលរួមលេងល្បែងប្រជាប្រិយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ចាំបាច់ត្រូវរៀបចំទីកន្លែងលេងសមស្រប មានសម្ភារៈ មានគណៈកម្មការរៀបចំផ្សព្វផ្សាយជាមុន ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងថា នៅក្នុងទីកន្លែងដែលរស់នៅមានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ហើយបានចូលរួម។

តាមការបញ្ជាក់របស់ លោកបណ្ឌិត ឈត ប៊ុនថង ការផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែឱ្យប្រជាជនខ្មែរបានដឹងអំពីអត្ថន័យបុណ្ណោះទេ ប៉ុន្តែក៏ផ្សព្វផ្សាយឱ្យប្រទេសជិតខាង បានដឹងថា ខ្មែរមានល្បែងប្រជាប្រិយតាំងពីយូរយារ ហើយបន្តយកមកលេង ដែលជាអត្តសញ្ញាណខ្មែរ ជាផ្នែកមួយនៃវប្បធម៌ខ្មែរ មិនលួចចម្លងពីប្រទេសផ្សេងនោះទេ។ ដូច្នេះ ប្រសិនបើយុវជន យុវនារី មិនចូលរួមលេង មានន័យថា បានបោះបង់ចោលល្បែងប្រជាប្រិយខ្មែរ ហើយទោះចង់មិនចង់ បន្តិចទៀត ល្បែងប្រជាប្រិយខ្មែរ នៅពេលប្រទេសជិតខាងយកទៅលេង គេគិតថាខ្មែរមិនមានល្បែងប្រជាប្រិយ ដោយសារយើងទើបលេងក្រោយគេ ហើយគេក៏អាចគិតថា យើងចម្លងគេវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។