មហោស្រពអក្សរសិល្ប៍ខ្មែរ ប្រកាសជ្រើសរើសអ្នកស្នេហាអក្សរសិល្ប៍ដាក់ស្នាដៃក្នុងកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ក្រោមប្រធានបទ “អក្សរសិល្ប៍នាយុគសម័យថ្មី”

ខណៈបច្ចុប្បន្ន​ មនុស្ស​ម្នា​កំពុង​តែជជែក​គ្នា​យ៉ាង​ផុសផុល​ពី​ភាពរីកចម្រើន​នៃវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ដែល​ជះ​ឥទ្ធិពល​យ៉ាង​សម្បើម​ដល់​មនុស្ស​ជាតិ មហោស្រពអក្សរសិល្ប៍ខ្មែរ បានប្រកាស​ពី​កម្មវិធី​ “ប្រកួត​អក្សរសិល្ប៍ច្នៃប្រតិដ្ឋ” ដោយផ្តោត​សំខាន់លើប្រធានបទ “អក្សរសិល្ប៍​នាយុគសម័យថ្មី” ដោយ​ប្រកាស​ដល់អ្នកស្នេហាអក្សរសិល្ប៍ ដាក់ស្នាដៃចូលរួម​ប្រកួត ដោយ​អ្នក​និពន្ធ​អាច​ចាប់យក​ឱកាស​នេះ លើក​ឡើងពី​បញ្ហា​ប្រឈម​នានា​ក្នុងយុគសម័យថ្មី និង​ចូលរួម​ផ្តល់ដំណោះស្រាយ ដើម្បីជាទុនពុទ្ធិបន្ថែម​សម្រាប់​មនុស្សជាតិ។

លោក ចេង រតនា អ្នករៀបចំកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ មានប្រសាសន៍ថា នៅឆ្នាំនេះមហោស្រពអក្សរសីល្ប៍ខ្មែរ មិន​បានប្រារព្ធធ្វើ​ទេ ប៉ុន្តែ​មហោស្រព​​បានបង្កើត​កម្មវិធី “ប្រកួត​អក្សរសិល្ប៍ច្នៃប្រតិដ្ឋ” ឆ្នាំ២០២៥ ដោយផ្ដោតសំខាន់លើបញ្ហាប្រឈមនានាកំពុងកើតឡើងនាយុគសម័យថ្មីដែលយើងកំពុងស្ថិតនៅ ជាពិសេស ពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង។

លោក ចេង រតនា អ្នករៀបចំកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ

បើតាមលោក ចេង រតនា អ្នកនិពន្ធអាចលើកឡើងពីបញ្ហាណាមួយ រួមទាំងដំណោះស្រាយដែលខ្លួនយល់ថាសមស្រប ដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ដើម្បីបង្កើតដំណើររឿងមួយដ៏ទាក់ទាញ។

ចំពោះ​ស្នាដៃដែលដាក់ចូលរួម​ប្រកួត លោក រតនា បញ្ជាក់ថា កម្មវិធីនឹងទទួលក្រោមទម្រង់ជារឿងខ្លី និងកំណាព្យតែប៉ុណ្ណោះ ដោយ​មិនមែនជាសំណេរបែបតែងសេចក្ដីនោះទេ។ ស្របគ្នានេះ ផ្នែករឿងខ្លី សំណេរមិនត្រូវលើសពី ៨ទំព័រនៃក្រដាសទំហំ A4 ពុម្ពអក្សរទំហំ ១២ (Khmer Os Siemreap)។ ចំណែក ផ្នែកកំណាព្យ សំណេរមិនត្រូវលើសពី ៣ទំព័រ នៃក្រដាសទំហំ A4 ពុម្ពអក្សរទំហំ ១២ (Khmer Os Siemreap)។

សម្រាប់កម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋឆ្នាំនេះ លោក ចេង រតនា ចង់ឃើញស្នាដៃអក្សរសិល្ប៍មានចំនួនកាន់តែច្រើនឡើងៗ ប៉ុន្តែប្រកបដោយគុណភាព និងភាពច្នៃប្រតិដ្ឋ ហើយថែមទាំងអាចផ្ដល់ជាចំណេះដឹងដល់អ្នកអានវិញទៀតផង។ ជាមួយគ្នានេះដែរ លោកក៏ចង់ឃើញយុវជនកាន់តែច្រើនចូលរួមបង្ហាញស្នាដៃរបស់ខ្លួន ជាពិសេសអ្នកដែលចូលចិត្តតែងនិពន្ធ ប៉ុន្តែមិនដែលដាក់ស្នាដៃចូលរួមប្រកួតសោះ។

“នេះជាឱកាសហើយដែលពួកគេអាចសាកល្បងសមត្ថភាពលើការតែងនិពន្ធរបស់ខ្លួន ហើយបន្តវិវត្តខ្លួនទៅមុខទៀតបន្ទាប់ពីពួកគាត់បានសាកល្បងដោយជោគជ័យ”

សម្រាប់លក្ខខណ្ឌនៃការដាក់ពាក្យ ត្រូវតែជាបទនិពន្ធថ្មី មិនចម្លងពីអ្នកដទៃ មិនធ្លាប់ជាប់រង្វាន់ពីមុន ឬត្រូវបានផ្សាយជាសាធារណៈ។ ក្នុងនោះ បេក្ខជនម្នាក់អាចដាក់បានច្រើនបំផុត ២ស្នាដៃ (អាចជារឿងខ្លីទាំង២ កំណាព្យទាំង២ ឬរឿងខ្លី១ កំណាព្យ ១)។ បេក្ខជនត្រូវផ្ញើស្នាដៃជា Word និង PDF ហើយមិនត្រូវបង្ហាញឈ្មោះ ឬអត្តសញ្ញាណផ្ទាល់ខ្លួន ក្នុងផ្នែកណាមួយ នៃស្នាដៃឡើយ។ រង្វាន់ដែលទទួលបាន រួមមាន ជ័យលាភីលេខ១ ថវិកា ៨០ម៉ឺនរៀល និងបណ្ណសរសើរ ជ័យលាភីលេខ២ ថវិកា ៦០ម៉ឺនរៀល និងបណ្ណសរសើរ និងជ័យលាភីលេខ៣ ថវិកា ៤០ម៉ឺនរៀន និងបណ្ណសរសើរ។

ដូច្នេះសម្រាប់ កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ អ្នកប្រាជ្ញអក្សរសិល្ប៍ សាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ សិស្ស និស្សិត អ្នកចូលចិត្តតែងនិពន្ធ ដែល​មាន​បំណងអាចដាក់ស្នាដៃអក្សរសិល្ប៍ច្នៃប្រតិដ្ឋរបស់ខ្លួន រួមមាន រឿងខ្លី និងកំណាព្យ សូម​ផ្ញើទៅកាន់ទំព័រហ្វេសប៊ុកមហោស្រពអក្សរសិល្ប៍ខ្មែរ ឬ អ៊ីមែល ៖ khmerliteraturefestival@gmail.com៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *