រដ្ឋបាលខេត្តកែបចំណាយប្រាក់ជិត ២ម៉ឺនដុល្លារសាងសង់បណ្ណាល័យលើកកម្ពស់ការអប់រំ

ខេត្តកែប – រដ្ឋបាលខេត្តកែបបានចំណាយទឹកប្រាក់ជិត ២ម៉ឺនដុល្លារ ដើម្បីសាងសង់បណ្ណាល័យលើកកម្ពស់ការអប់រំ ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលខេត្តកែប មានប្រសាសន៍ថា អគារបណ្ណាល័យនេះជាប្រយោជន៍សាធារណៈក្នុងការចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកែប ក៏ដូចជាតាមបណ្តាសាលានានាទូទាំងខេត្ត ។ ការលើកឡើងនេះ ក្នុងឱកាសបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលខេត្តកែប មានប្រសាសន៍បន្ថែមថា លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ស្របគ្នានេះ ឯកឧត្តម បន្តថា ការកសាងបណ្ណាល័យនេះរួចរាល់ នឹងបំពាក់សម្ភារបរិក្ខារ សៀវភៅ និងឯកសារជំនួយស្មារតី សម្រាប់អាន និងធ្វើកិច្ចការស្រាវជ្រាវឯកសារមេរៀនផ្សេងៗ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ។

“សិស្សនុសិស្សត្រូវខិតខំរៀនសូត្រ កាត់ផ្តាច់នៅអំពើអបាយមុខផ្សេងៗ កាត់ផ្តាច់ពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយខ្ជាប់ខ្ជួននៅពេលបើកបរ ជាពិសេសត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ប្រចាំ” ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលខេត្តកែប ។

បើតាមរដ្ឋបាលខេត្តកែប គម្រោងសាងសង់អគារបណ្ណាល័យនេះ ជាគំនិតផ្ដួចផ្ដើម និងចំណាយថវិកាផ្ទាល់ខ្លួន របស់អភិបាលខេត្តកែប និងគ្រួសារ ព្រមទាំងមានការចូលរួមថវិកាពី ថា្នក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសជននានា។ ដោយ អគារបណ្ណាល័យនេះ មានទំហំ ១២ម៉ែត្រគុណ ៦ម៉ែត្រ ចំណាយថវិកាអស់ជិត ២ម៉ឺនដុល្លារ និងគ្រោងសាងសង់អាគារបណ្ណាល័យនេះបញ្ចប់មុនពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២ ខាងមុខ ។

គួរជម្រាបជូនថា សមិទ្ធផលអគារបណ្ណាល័យនេះ កើតឡើងដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តកែប ដែលបានខិតខំកៀងគរប្រមូលថវិកាសម្រាប់កសាងសមិទ្ធផលនានា ដើម្បីបម្រើប្រយោជន៍សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែមានភាពរីកចម្រើនបន្តទៀត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។