ផ្ទះសហគមន៍​ភូមិក្តុលលើ មិនត្រឹម​ជាកន្លែងជួបជុំរបស់សហគមន៍ជនជាតិស្ទៀង តែក៏ជា​កន្លែង​សម្រាប់សិស្សស្រាវជ្រាវ និង​អានសៀវភៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ផ្ទះសហគមន៍​ភូមិក្តុលលើ ឬសាលា​គរុភណ្ឌស្ទៀង មានទីតាំងស្ថិត​នៅ​ភូមិ​ក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្ថិត​ក្នុង​តំបន់ប្រវត្តិសាស្រ្តកោះថ្ម ។ សាលាបុណ្យ​មួយនេះ ត្រូវ​បានសាងសង់ដោយមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​សម្រាប់បងប្អូន​ជនជាតិស្ទៀងដែលរស់​នៅ​ក្នុងសហគមន៍នោះ ប្រើប្រាស់​ដើម្បីធ្វើពិធីសាសនា បុណ្យប្រពៃណី ការជួបជុំ ហើយ​ក៏​ជា​ទីតាំង​មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម ដែលប្រជាជនក្នុងតំបន់ សិស្សានុសិស្ស អាច​ចូលអាន និង​ធ្វើការ​សិក្សាស្រាវជ្រាវ​ពី​ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ។

លោក ឡុង ដានី នាយកមជ្ឈមណ្ឌល​ឯកសារកោះថ្ម នៃមជ្ឈមណ្ឌល​ឯកសា​រកម្ពុជា មានប្រសាសន៍ថា ភូមិ​ក្តុលលើ គឺជា​តំបន់មួយ​ដែលបងប្អូនជនជាតិស្ទៀងរស់នៅ, លោកថា បងប្អូនជនជាតិស្ទៀង ក៏​ដូចជាបងប្អូន​ជនជាតិ​ភាគតិចដ៏ទៃទៀតដែលរស់នៅតំបន់ភូមិភាគឦសាន្ត គឺបានរងគ្រោះតាំងតែពីសម័យ​អាណានិគម​បារាំង ដែលត្រូវបានបែកខ្ញែកសាច់ញាតិ បងប្អូនកូនចៅ និងទឹកដី ដោយមួយផ្នែកត្រូវស្ថិតនៅក្នុងប្រទេសកម្ពុជា និងមួយផ្នែកទៀតត្រូវនៅក្នុងប្រទេសវៀតណាម។ បន្ទាប់មកជនជាតិដើមភាគតិចស្ទៀងនៅតំបន់កោះថ្ម ក៏​បានទទួលរងគ្រោះធ្ងន់ធ្ងរបន្ថែមទៀតដោយសារសង្រ្គាមវៀតណាម ការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍អំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។ លោក ដានី បន្តថា ដោយសារទីតាំងនេះ​ជាភូមិកំណើតរបស់បងប្អូនជនជាតិស្ទៀង ហេតុនេះផ្ទះសហគមន៍​ភូមិក្តុលលើ ក៏​ត្រូវ​បានឧទ្ទិសជាឈ្មោះ សាលា​គរុភណ្ឌស្ទៀង សម្រាប់ការប្រើប្រាស់​របស់បងប្អូនជនជាតិស្ទៀង ក៏​ដូចជា​ប្រជាពលរដ្ឋ​ដទៃ​ទៀតដែរ ដើម្បីជា​ប្រយោជន៍​ក្នុងសហគមន៍។

បើតាមលោក ឡុង ដានី សាលាគរុភណ្ឌស្ទៀង មិនត្រឹមតែជាកន្លែងជួបជុំ​របស់ប្រជាជនក្នុងសហគមន៍​ទេ តែក៏​មានតួនាទី​ក្នុងការ​អប់រំ ការផ្សព្វផ្សាយផងដែរ ពោល​គឺ​យុវជន ឬសិស្សានុសិស្ស​នៅ​ក្នុងតំបន់ ពួកគេ​អាច​ប្រើប្រាស់​កន្លែងនេះ ដើម្បីអានសៀវភៅជាច្រើនដែលបានតម្កល់នៅទីនោះ ក៏​ដូចជាធ្វើការ​សិក្សា​ស្រាវជ្រាវផ្សេងៗ។ ហើយជាមួយ​គ្នា ជារៀងរាល់មួយខែម្តង ​ទីនោះ​ក៏​មានជាកម្មវិធីដើម្បីផ្តល់​ការ​អប់រំ​ជាពិសេស​ទាក់ទងនឹង​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម និង​ទប់ស្កាត់​អំពើឃោរឃៅ​ធ្ងន់ធ្ងរ​កុំ​ឱ្យ​កើត​ឡើង​ម្តងទៀត។

“កន្លែងហ្នឹង​ក៏​ជាកន្លែង​ដែលអ្នករស់រានមានជីវិត ចាស់ៗ​នៅក្នុងសហគមន៍គាត់មកស្តាប់ ក្មេងៗ​គាត់អាចមក​អានរឿងរ៉ាវប្រវត្តិសាស្រ្តនៅចំណុចណាមួយ​ឱ្យ​ពួកគាត់ស្តាប់ ឬក៏​មានការពិភាក្សា​រវាងអន្តរជំនាន់ រវាងក្មេងៗ និងចាស់, ចាស់ៗ​គាត់មានបទពិសោធន៍​ដែល​ឆ្លងកាត់ ក្មេងៗ​គាត់រៀនប្រវត្តិសាស្រ្ត​ទៅតាមឯកសារ ទៅតាមចាស់ៗ​គាត់និយាយប្រាប់ អញ្ចឹង​គាត់អាចជជែក​គ្នា គាត់អាច​ពិភាក្សា​ពីរឿងរ៉ាវជីវិត​ដែលពួកគាត់បានឆ្លងកាត់មក”

លោក សឹង ប៊ុនថន មេឃុំ​ទន្លូង មានប្រសាសន៍ថា សាលាគរុភណ្ឌស្ទៀង ដែលជួយសាងសង់ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានផ្តល់ប្រយោជន៍​យ៉ាងច្រើន​ដល់​សហគមន៍ ពិសេស​មនុស្សចាស់ៗ​នៅ​ក្នុងភូមិ​អា​ច​ប្រើទីតាំងនេះសម្រាប់ប្រតិបត្តិសាសនា ក៏​ដូចជារៀនអក្សរជាដើម ។ ដោយឡែកក្មេងៗ ក៏​ដូចជាយុវជន ក៏​បានប្រើប្រាស់ទីតាំងនេះ សម្រាប់​ការសិក្សា​ស្រាវជ្រាវ ស្តាប់ចាស់ៗនិយាយពីរឿងរ៉ាវ​ជំនាន់មុន ក៏​ដូចជា​រឿងរ៉ាវ​នៃរបបប្រល័យពូជសាសន៍ ហើយ​មួយ​ទៀតគឺការលើកស្ទួយ​វប្បធម៌របស់ជនជាតិស្ទៀងផង។

“សាលា​គរុកភណ្ឌនេះ ផ្តល់​ផលប្រយោជន៍​ច្រើន វាជាកន្លែងជួបជុំដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ ជាកន្លែងបណ្តុះបណ្តាលចំណេះដឹងពីប្រវត្តិសាស្រ្តផង ជាកន្លែងយាយៗ តាៗ រៀនធម៌… ពលរដ្ឋ​ជាង២រយគ្រួសារនៅភូមិ​ក្តុលលើ និង​ភូមិ​ជិតៗនោះ​បានប្រើប្រាស់ប្រាស់ទីតាំងនេះ…”

សាលាគរុភណ្ឌស្ទៀង ត្រូវ​បានសាងសង់​កាលពីខែមីនា ឆ្នាំ​២០២៤ និងបានបញ្ចប់ទាំងស្រុង​នៅដើមខែកញ្ញា ដោយប្រើប្រាស់ ថវិកាក្នុងគម្រោងអភិវឌ្ឍសហគមន៍ របស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា និង​អំណោយជាដីរបស់លោកយាយ ម៉ែន ច្រាញ់។ រចនាបទ​របស់​សាលា​គរុភណ្ឌនេះ ត្រូវ​បានគូដោយ​និស្សិត​ខ្មែរពីររូប ទៅ​តាម​រចនាបទ​បែប​ស្ទៀង ជាពិសេស​គឺផ្ទះ​ស្ទៀងបុរាណ។ ផ្នែកខាងលើនៃសាលាគរុភណ្ឌនេះ ត្រូវសង់អំពីឈើសម្រាប់សហគមន៍ជនជាតិដើមភាគតិចស្ទៀងតំបន់កោះថ្ម ប្រើប្រាស់ក្នុងការពិភាក្សាលើកិច្ចការងារស្រែចម្ការ ការងារអភិវឌ្ឍន៍សហគមន៍ ការងារយេនឌ័រ បញ្ហាដីធ្លី ការងារបោះឆ្នោត ការងារទាក់ទងនឹងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចស្ទៀង ការប្រារព្ធពិធីបុណ្យប្រពៃណីវប្បធម៌ សាសនា និងការងារផ្សេងៗទៀតនៅក្នុងសហគមន៍។ ចំណែកផ្នែកខាងក្រោម (ជាន់ផ្ទាល់ដី) សាងសង់អំពីស៊ីម៉ងត៍សម្រាប់ប្រើប្រាស់ជាការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម។

សាលា​គរុភណ្ឌស្ទៀង-មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម គឺជាសាខាមួយ​ក្នុង​ចំណោម​១៩ផ្សេង​ទៀត របស់មជ្ឈមណ្ឌលឯកសារ​កម្ពុជា ដែលបានសង់នៅជុំវិញប្រទេស​​នៅតាមទីតាំងប្រវត្តិសាស្រ្តផ្សេងៗ។ បើតាម​ លោក ឡុង ដានី ទីតាំងមជ្ឈមណ្ឌលឯកសារទាំងនោះ គឺផ្តើម​សាងសង់​ចាប់តាំងពីឆ្នាំ​២០១៤មក ដោយចាប់ផ្តើម​ពីមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ និងទីតាំងបន្តបន្ទាប់ទៀត ហើយ​ចុងក្រោយនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងសង់ទីតាំងមជ្ឈមណ្ឌលមួយ​ទៀតស្ថិត​នៅ​ស្រុកបុរី​អូរស្វាយ ខេត្តស្ទឹងត្រែង។ មជ្ឈមណ្ឌល​ឯកសារ​ទាំងនោះ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅធំៗចំនួន៤ គឺ ១.បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០, ២.ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលជាឱកាសមួយសម្រាប់យុវជននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលបំផុតក្នុងការចូលរួមរៀនសូត្រ, ៣.លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យចែករំលែក និងបង្រៀនក្មេងៗជំនាន់ក្រោយពីបទពិសោធន៍របស់ពួកគេក្នុងរបបខ្មែរក្រហម និង ៤.ប្រមែប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបនោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *