កំពង់ឆ្នាំងក្លាយជាខេត្តជ័យលាភីទី៥ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

កំពង់ឆ្នាំង – ខេត្តកំពង់ឆ្នាំងបានក្លាយជាខេត្តទី៥ នៅកម្ពុជា ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ខេត្ត ODF) និងបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ តាមរយៈវឌ្ឍនភាពការងារលើកកម្ពស់ទឹកស្អាតនិងអនាម័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទជឿជាក់ថា ប្រជាជនទូទាំងខេត្តកំពង់ឆ្នាំងនឹងរស់នៅក្នុងបរិស្ថានល្អ ព្រមទាំងទទួលបានការអប់រំអនាម័យសុខភាពជនបទបានត្រឹមត្រូវ ។ លទ្ធផលវិជ្ជមាននេះនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងសម្រេចលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងក្នុងឆ្នាំ២០២៣ ជាមោទនភាពបំផុតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងមូល ។ ខេត្តកំពង់ឆ្នាំងបានអនុវត្តសកម្មភាពការងារឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រក​បដោ​យ​និរន្តរភាព ។

ស្របគ្នានេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំងមានខ្នងផ្ទះចំនួន ១១៦, ៦៤៨ ខ្នងមានបង្គន់អនាម័យប្រើប្រាស់ បើធៀបនឹងខ្នងផ្ទះសរុបចំនួន ១៩៥, ៤០៦ ខ្នងផ្ទះ ។ រីឯខ្នងផ្ទះប្រើបង្គន់អនាម័យរួមគ្នាមានចំនួន ១១, ២០២ ខ្នង ខណៈចំនួនខ្នងផ្ទះមានកន្លែងលាងសម្អាតដៃនឹងសាប៊ូស្មើនឹង ១០០ភាគរយនៃចំនួនខ្នងផ្ទះសរុប ។ ចំណែកខ្នងផ្ទះមានទឹកស្អាតសម្រាប់ហូបនិងប្រើប្រាស់មានចំនួន ១០២, ២៨០ខ្នង ស្មើនឹង ៨០ភាគរយនៃចំនួនខ្នងផ្ទះសរុបដូចគ្នា ។

សូមជម្រាបថា ខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមួយ (ខេត្ត ODF) ក្នុងចំណោមខេត្តគោលដៅទាំងប្រាំ ដែលក្រសួងអភិវឌ្ឍន៍ជនបទគ្រោងសម្រេចលទ្ធផលការងារខេត្ត ODF ត្រឹមដំណាច់ឆ្នាំ២០២៣ រួមមាន ខេត្តស្វាយរៀង ព្រៃវែង កែប កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ កម្ពុជាសម្រេចលទ្ធផលខេត្ត ODF បានចំនួនប្រាំ រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ខណៈខេត្តកែបកៀកនឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលតាមផែនការនៅរវាងពាក់កណ្តាលឆ្នាំ២០២៣ នេះដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។