រចំ មុន្នី ក្មេងស្រីជនជាតិដើមដែលជំនះគំនាបគ្រួសារដើម្បីបន្ត​ការ​សិក្សា​

ភ្នំពេញ – រចំ មុន្នី គឺជា​ជនជាតិដើមចារ៉ាយ​មក​ពី​ខេត្តរតនគិរី, បច្ចុប្បន្ន​នាងកំពុងសិក្សា​ជំនាញ​ប្រព័ន្ធបណ្តាញ (Cyber Security) ដោយ​ទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យបច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត​កម្ពុជា (ខេមតិច) នារាជធានីក្រុងភ្នំពេញ ។ ទំរាំអាចមក​ដល់ចំណុចមួយ​នេះ មុន្នី បានជួបឧបស័គ្គជាច្រើន ពិសេសគឺគំនាបពីគ្រួសារ​ ដែល​មិន​អនុញ្ញាតឱ្យនាងបន្តការសិក្សា ហើយ​ជំរុញឱ្យ​នាងរៀបការទាំងនៅវ័យក្មេង។

រចំ មុន្នី បានរៀបរាប់ថា នាងជាក្មេងស្រីជនជាតិដើមភាគិចារ៉ាយដែលសហគមន៍ក៏ដូចជា​​ក្រុមគ្រួសារមិនជំរុញលើកទឹកចិត្ត​ឱ្យរៀនសូត្របានច្រើនដូចទៅនឹងក្មេងប្រុស ។ តាំងតែពីតូចមក ដោយ​សារចង់ចេះ រូបនាងតែងតែទៅ​លួចមើល​គេ​រៀន​នៅ​តាម​បង្អួច រហូត​ដល់គ្រូ បាន​ទៅ​ផ្ទះរបស់នាង និង​សុំ​ឪពុកម្តាយ​នាងឱ្យ​បានចូលរៀន។

លុះពេល​បញ្ចប់ថ្នាក់អនុវិទ្យាល័យ មុន្នី ត្រូវ​ជួប​ឧបស័គ្គម្តងទៀត គឺមិន​ត្រូវ​បាន​ឪពុកម្តាយ​អនុញ្ញាតឱ្យ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់វិទ្យាល័យឡើយ ដោយ​ហេតុថា សាលានៅឆ្ងាយ និង​ខ្វះខាតថវិកា។ តែយ៉ាងណា ក្មេងស្រីជនជាតិចារ៉ាយ​រូបនេះ បានជំនះមក​ស្នាក់នៅ​ទីរួមខេត្តរតនគិរីជាមួយ​មិត្តភក្តិ ដើម្បីបន្តការសិក្សា រហូត​បញ្ចប់ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ។

ក្រោយ​បញ្ចប់ថ្នាក់មធ្យមសិក្សា​ទុតិយភូមិរួច ដំបូងឡើយ មុន្នី គ្មានគំនិតថា នឹង​បន្ត​ការ​សិក្សា​នៅថ្នាក់មហាវិទ្យាល័យ​នៅទីក្រុងនោះទេ ដោយ​គ្រាន់តែចង់ធ្វើការរកប្រាក់ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ ប៉ុន្តែគម្រោងនោះត្រូវផ្លាស់ប្តូរនៅពេលដែលសង្កេតឃើញមិត្តភក្តិរបស់នាងស្ទើរតែគ្រប់គ្នាមកបន្តការសិក្សានៅទីក្រុង។

ចំពោះស្ថានភាពនៃការសិក្សានៅមហាវិទ្យាល័យនៅឯរាជធានីភ្នំពេញវិញ កញ្ញា រចំ មុន្នី ក៏ជួបនូវបញ្ហាប្រឈមហាក់មិនខុសពីអតីតកាលប៉ុន្មានឡើយ គឺគ្រាន់តែបន្ថែមភាពប្រឈមថ្មី នូវរឿងដែលនាងមិនធ្លាប់ជួបកាលនៅខេត្តរតនគិរី ដូចជា ការជិះម៉ូតូឆ្វេកឆ្វាច រញ៉េរញ៉ៃពេលយប់ ឬពេលស្ងាត់។ មុន្នីបន្តថា សម្រាប់រូបនាងផ្ទាល់ គឺវាបានគំរាមដល់ស្ថានភាពផ្លូវចិត្ត ព្រោះបរិបទនេះវាចម្លែកសម្រាប់នាង។ ស្ថិតក្នុងស្ថានភាពបែបនោះ មុន្នីចាប់ផ្តើមមានភាពមន្ទិល និងបង្កើតការសង្ស័យចំពោះការសម្រេចចិត្តរបស់ខ្លួនឯង ដោយមិនច្បាស់ថា វាជារឿងត្រឹមត្រូវឬក៏អត់? យ៉ាងណាមិញនាងបន្តលើកទឹកចិត្តខ្លួនឯងថា បានឆ្លងកាត់បញ្ហាច្រើនដំណាក់កាលមកហើយ ត្រូវតែរឹងមាំ ដូច្នេះអត់គួរថយក្រោយទៀតនោះទេ។

ទោះជាមុន្នីទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យ ដោយឥតគិតថ្លៃ ប៉ុន្តែការចំណាយប្រចាំថ្ងៃនៅតែជាបញ្ហាប្រឈមសម្រាប់និស្សិតដែលរស់នៅឆ្ងាយផ្ទះ។ មុន្នី បន្តថា ដោយហេតុឪពុកម្តាយ មិនសូវលើកទឹកចិត្ត គឺជាហេតុធ្វើ​ឱ្យ​ មុន្នី មិនហ៊ានស្នើសុំថវិកា ឬជំនួយពីពួកគាត់ទេ។ ដូច្នេះនាងក៏សម្រេចចិត្តរកការងារធ្វើបន្ថែម បន្ទាប់ពីកាតព្វកិច្ចរៀនសូត្រ ដោយចាប់ផ្តើមធ្វើការពីម៉ោងប្រាំមួយល្ងាច ដល់ម៉ោងប្រាំបួនយប់។ នាងព្យាយាមកាត់បន្ថយការចំណាយតាមរយៈសកម្មភាពដូចជា មិនញាំរបស់ឆ្ងាញ់ៗ ប្រើប្រាស់សម្លៀកបំពាក់ដដែលៗ ដោយមួយឆ្នាំទិញតែពីរឈុតប៉ុណ្ណោះ។ មុន្នី រៀបរាប់ថា នាងសន្សំថវិកាទាំងនោះ ដើម្បីរៀនភាសារអង់គ្លេសបន្ថែម ចំណាយលើអាហារបរិភោគប្រចាំថ្ងៃ ការជួលកន្លែងស្នាក់នៅ និងទិញសម្ភារៈចាំបាច់នានា។ តាមរយៈការប្តេជ្ញាចិត្តរបស់ មុន្នី ធ្វើឱ្យឪពុកម្តាយរបស់នាង ជឿជាក់លើនាង ហើយបើកចិត្តទទួលយកការសម្រេចចិត្តរបស់នាង និងប្តូរពីការមិនពេញចិត្ត មកជាការលើកទឹកចិត្តវិញម្តង។

ងាកមកនិយាយពីកត្តាដែលមុន្នី រៀនជំនាញសុវត្ថិភាពប្រព័ន្ធបណ្តាញនៅសាកលវិទ្យាល័យវិញ មុនពេល មុន្នី ជ្រើសយកជំនាញនេះ គឺយល់ថា ជាមុខជំនាញដំបូងគេដែលនាងឃើញនៅក្នុងប្រទេសកម្ពុជា។ ហើយ មុន្នី កំពុងតែវិវឌ្ឍន៍ខ្លួនជាមួយបច្ចេកវិទ្យា ខណៈបច្ចុប្បន្នមានប្រព័ន្ធបែបទំនើបៗជាច្រើន ប៉ុន្តែយើងអត់ដឹងពីរបៀបការពារវាឱ្យមានសុវត្ថិភាព ដូច្នេះហើយវាជាបញ្ហាមួយទៀតដែលកើតឡើងជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា។

កញ្ញា រចំ មុន្នី

“ខ្ញុំចាប់យកជំនាញសុវត្ថិភាពប្រព័ន្ធបណ្តាញ(Cyber Security) ដើម្បីធ្វើជាអ្នកវិជ្ជាមាន ការពារអ្នកប្រើប្រាស់ទាំងអស់នោះ”

យ៉ាងណាក៏ដោយ​នៅថ្ងៃអនាគត រចំ មុន្នី ចង់ឃើញសហគមន៍ដែលនាងធ្លាប់រស់នៅពីមុន មានអ្នកចូលរៀនក្នុងចំនួនច្រើនជាងមុន និងផ្លាស់ប្តូរនៅផ្នត់គំនិតដែលគិតថា កូនស្រីអត់គួរបានរៀនច្រើនដូចកូនប្រុស ឬក៏អត់ផ្តល់តម្លៃដល់ការសិក្សា។

ជាមួយ​គ្នា​ជនជាតិដើមភាគតិចរូបនេះ ក៏​បាន​លើកទឹកចិត្ត​ដល់​អ្នកដែលមានស្ថានភាពប្រហាក់ប្រហែលនឹងនាង សូមកុំទាន់បោះបង់អ្វីមួយចោល ប្រសិនបើមិនទាន់បានស្វែងរកដំណោះស្រាយឱ្យគ្រប់ជ្រុងជ្រោយ ឱ្យអស់ពីចិត្តនៅឡើយ។ «សូមកុំប្រលែងចោល គួរតែចាប់យកហើយបង្កើតសមិទ្ធផលដ៏ល្អមួយ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...