ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា ៖ យុវជនគួរចាប់ជំនាញឱ្យត្រូវដើម្បីមានផលិតភាពការងារឱ្យបានលឿនជាងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងពេលអនាគត

ភ្នំពេញ – យុវជនយុវនារីជាសសរទ្រូង និងធនធានរបស់ប្រទេសជាតិនៅថ្ងៃអនាគតដែលមានតួនាទីក្នុងការអភិវឌ្ឍនខ្លួនឯងឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដ ។ លើសពីនេះវិស័យការងារសម្រាប់យុវជននឹងមានការប្រែប្រួលទៅតាមការអភិវឌ្ឍប្រទេសជាតិដែលតម្រូវឱ្យយុវជនត្រូវខិតខំសិក្សារៀនសូត្រ ប្រកបដោយជំនាញពិតប្រាដក ។

ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យើងមិនអាចទាយដឹង ឬមើលឃើញអំពីសន្តិភាព ឬស្ថេរភាពរបស់ពិភពលោកបានទេ ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបានគឺមានតែការខិតខំ និងចូលរួមពីសំណាក់មនុស្សគ្រប់គ្នា ជាពិសេសយុវជនដើម្បីអាចអភិវឌ្ឍន៍ប្រទេសជាតិបាន ។ ឯកឧត្ដមបណ្ឌិតបានបន្តថា គ្រប់ជំនាញសិក្សាទាំងអស់មិនថា ថ្នាក់បរិញ្ញាបត្រ ឬវគ្គសិក្សាខ្លីក្ដី សុទ្ធតែបានផ្ដល់សារៈសំខាន់ដល់យុវជនគ្រប់គ្នាឱ្យតែពួកគាត់អាចចាប់យកជំនាញនោះបានស្ទាត់ ។

លោកអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបនេះបានបន្តថានៅពេលខាងមុខចំណុចសំខាន់ចំនួន០៤ដែលយុវជនគួរចាប់អារម្មណ៍ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ។ ដោយទី១ ទីផ្សារការងាររបស់មនុស្សកាន់តែមានតម្លៃ ព្រោះតម្រូវការធនធានមនុស្សដែលមានផលិតភាពការងារខ្ពស់ និងអាចដើរលឿនជាងបច្ចេកវិទ្យា ។ ទី២ ជាសត្យានុម័ត ការងារមួយចំនួនត្រូវបាត់បង់ហើយជំនួសដោយការងារមួយចំនួនផ្សេងទៀតរួមទាំងជំនាញវិជ្ជាជីវៈមួយចំនួនកើនឡើងផងដែរ ។ ទី៣ វិសមត្ថភាពសង្គម មានន័យថា គម្លាតនៃជំនាញវិជ្ជាជីវៈ និងវិស័យផ្សេងៗកើតឡើង ដូចនេះយុវជនត្រូវបង្កើនសមត្ថភាពច្បាស់លាស់ និងបន្តរៀនបន្ថែមសម្រាប់ខ្លួនឯងអាចគ្រប់គ្រងផលិតភាពការងារបានល្អប្រសើរ ។

ជាមួយគ្នានេះ ចំណុចទី៤ និយាមសង្គមថ្មី ឬបែបបទច្បាប់ជាច្រើននឹងកើតឡើង និងកាន់តែតឹងតែងជាងនេះ ដូច្នេះជាមួយនឹងការប៉ាន់ស្មានទាំង៤ខាងលើ វិស័យអប់រំនឹងវិនិយោគលើវិស័យចំនួន០៧សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ដោយទី១ ជំនាញផ្នែក Life-style (អាហារបំប៉ន ការថែរក្សាសុខភាព ការកម្សាន្ត និងផ្សេងៗ) ទី២ជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ (ការធ្វើពាណិជ្ជកម្មឆ្លងដែន និងតំបន់នឹងកើនឡើងខ្ពស់ជាងមុន) ទី៣ ជំនាញផ្នែកទីក្រុងវ័យឆ្លាត និងនគររូបនីយកម្ម (ការបញ្ជូលខួរក្បាលសប្បនិមិត្ត បញ្ញាសប្បនិមិត្តដើម្បីដោះស្រាយបញ្ហាផ្នែកចររាចរណ៍ ការសាងសង់អគារជាដើម) ។ ទី៤ ជំនាញផ្នែកវេជ្ជសាស្ត្រ នឹងសិក្សាអំពីកើនឡើងហើយឯកទេសចំនួន៣ដែលនឹងមានតម្រូវការខ្លាំង គឺជំនាញវះកាត់បេះដូង ជំនាញខួរក្បាល និង វះកាត់តម្រងនោម នឹងមានទីផ្សារកាន់តែច្រើនព្រោះរបៀបរបបរស់នៅរបស់មនុស្សបច្ចុប្បន្នមានការប្រែប្រួលជាខ្លាំង ។ ទី៥ កសិកម្មវ័យឆ្លាត ទី៦ ការអប់រំឌីជីថល (Digital Education) និងទី៧ វិទ្យាសាស្ត្រនយោបាយ ជាពិសេសការប្រើប្រាស់ Big Data ការវិភាគទិន្នន័យ ចារកម្មព័ត៌មានវិទ្យា ។

ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា បានបន្ថែមថា ត្បិតលោកលើកឡើងចំណុច និងជំនាញខាងលើក៏ពិតមែន ប៉ុន្តែមិនបានន័យថា ជំនាញផ្សេងៗមិនមានទីផ្សារការងារនោះទេ ដោយវាអាស្រ័យទៅលើចំណូលចិត្តរបស់អ្នកសិក្សាផងដែរ ។

គួរបញ្ជាក់ដែរថា នេះជាការលើកឡើងរបស់ឯកឧត្ដម សាន វឌ្ឍនា នៅក្នុងវេទិកាសន្ទនាមតិក្រោមប្រធានបទ «ការកសាងអនាគតឱ្យកាន់តែភ្លឺស្វាង» ដែលរៀបចំដោយ SOMA Initiative កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..