ឯកឧត្តម ឌី ខាំបូលី ៖ ពិព័រណ៌អប់រំស្នាដៃស្រាវជ្រាវ បង្ហាញពីសមត្ថភាព ភាពជាអ្នកដឹកនាំ របស់គរុនិស្សិត

ប្រធានគណៈកម្មាធិការកំណែទម្រង់ នៃវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ឌី ខាំបូលី មានប្រសាសន៍ថា ពិព័រណ៌អប់រំលើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំដែលប្រព្រឹត្តធ្វើ​កាលពីពេលថ្មីៗនេះ​ទទួលបានលទ្ធផលលើសពីការរំពឹងទុក។

ឯកឧត្តម ឌី ខាំបូលី បញ្ជាក់បន្ថែមថា គរុនិស្សិតបានអនុវត្តនូវចំណេះដឹង ជំនាញ បង្ហាញនូវសមត្ថភាព ភាពជាអ្នកដឹកនាំ ដែលទទួលបានទាំងការសិក្សាស្រាវជ្រាវ ហើយយកចំណេះដឹង និងជំនាញដែលបានរៀនមកអនុវត្តផ្ទាល់តែម្តង។ ឯកឧត្តមបន្តថា នេះជាការផ្សារភ្ជាប់នូវការយកចិត្តទុកដាក់រៀនសូត្រ និងអនុវត្តស្តង់ដាសាលាគំរូ ហើយផ្សារភ្ជាប់នូវគោលដៅអាទិភាព ចំណេះដឹងនិងការអនុវត្តនៅសាលារៀនផ្ទាល់។

ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ប្រធានគណៈកម្មាធិការកំណែទម្រង់នៃវិទ្យាស្ថានជាតិអប់រំ

ប្រធានគណៈកម្មាធិការកំណែទម្រង់នៃវិទ្យាស្ថានជាតិអប់រំ ក៏បានស្នើឱ្យផ្តោតជាយន្តការទី៤ គឺ ចុះទៅគាំទ្រនិងអនុវត្តស្តង់ដារសាលាគំរូនេះ នៅតាមសាលាគោលដៅដែលត្រូវទៅបំពេញការងារនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាល ។ ទន្ទឹមគ្នានេះ ផ្សារភ្ជាប់ទ្រឹស្តីនិងការអប់រំ និងផ្សារភ្ជាប់នូវអ្វីដែលបានរៀនសូត្រនៅវិទ្យាស្ថានជាតិអប់រំ និងសាលាគោលដៅដែលទៅត្រូវបំពេញការងារ។

ឯកឧត្តម ឌី ខាំបូលី បញ្ជាក់ថា ការតាំងពិព័រណ៌អប់រំនេះ និងយកមកកែលម្អបន្ថែម ដើម្បីរក្សាបានជាសមិទ្ធិផលទុកឱ្យគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំជំនាន់ក្រោយៗ គរុនិស្សិត និងគ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជាបានយកទៅប្រើប្រាស់សម្រាប់ពង្រឹងគុណភាព នៃការបង្រៀន និងរៀនក្នុងប្រទេសកម្ពុជា។

ពិព័រណ៌អប់រំលើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ

ជាមួយគ្នានេះដែរ ឯកឧត្តម ឌី ខាំបូលី ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំពិព័រណ៍អប់រំនេះ និងជំរុញឱ្យណៈគ្រប់គ្រងបុគ្គលិកអប់រំគ្រប់ដេប៉ាតឺមង់ការិយាល័យ គ្រូឧទ្ទេស និងគរុនិស្សិតបន្តអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ ក្លាយទៅជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូគំរូ ក្នុងការបណ្តុះបណ្តាលមូលធនគ្រូបង្រៀន។

គួរជម្រាបជូនថា ការតាំងពិព័រណ៌អប់រំស្នាដៃស្រាវជ្រាវនេះ សម្រេចបាននូវលទ្ធផល រួមមាន ១. គរុនិស្សិតមានការយល់ដឹងពីការផលិតសម្ភារៈឧបទេស​ ២. ស្នាដៃសហការជាក្រុម និងភាពជាអ្នកដឹកនាំ ៣. គរុនិស្សិតចេះអនុវត្តជំនាញព័ត៌មានវិទ្យានាសតវត្សរ៍ទី២១ នៅក្នុងការរៀន និងការបំពេញការងារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...