ក្រសួងពាក់ព័ន្ធចំនួន១៨ គាំទ្រឱ្យមានអនុក្រឹត្យទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន

ក្រសួងពាក់ព័ន្ធចំនួន១៨ បានគាំទ្រឱ្យមានអនុក្រឹត្យរួមមួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន ។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាដាក់ចេញវិធានការកំណត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បារីអេឡិចត្រូនិច មានផលប៉ះពាល់ខ្លាំងដល់សុខភាពជាងបារីធម្មតា ជាពិសេសសុខភាពយុវជន។ ដូច្នេះ ចាំបាច់ត្រូវពិនិត្យមើលស្ថានភាពនេះ ដើម្បីរួមគ្នាដាក់ចេញវិធានការឆ្លើយតប។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette/vape) និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន (មិថុនា ២០២២) ក៏​ដូចជាសេចក្ដីណែនាំស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ (កុម្ភៈ ២០២១) សេចក្ដីណែនាំស្ដីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ (ធ្នូ ២០២៣)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា បារីអេឡិចត្រូនិច មានភាពទាក់ទាញជាងបារីធម្មតា ព្រោះតាមការសិក្សាឃើញថា ចំពោះយុវជនអាយុ ១៨ឆ្នាំចុះក្រោម ប្រើប្រាស់ប្រមាណ៥០% ហើយ៥០%ទៀតគឺអ្នកលើសពីអាយុ ១៨ឆ្នាំ។ តាមការសិក្សា ៧១% យុវជនជនប្រើប្រាស់នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ទីសាធារណៈ ក្លឹប រោងក្រសាល នៅជុំវិញសាលារៀនទីក្រុង ចំនួន១៨%។ ទន្ទឹមគ្នានេះ ការទាក់ទាញរបស់បារីអេឡិចត្រូនិចខុសពីបារីធម្មតា ដោយសារវាមានក្លិនក្រអូបទាក់ទាញទៅតាមចំណង់ចំណូលចិត្ត ជាពិសេស យុវវ័យតែងតែសាកល្បងចង់ដឹងអ្វីដែលថ្មី ក្នុងនោះអ្នកលក់នៅជុំវិញសាលារៀនតែងតែលើកទឹកចិត្តឱ្យសាកល្បង បន្ទាប់មកនឹងញៀន រហូតមានការប្រើប្រាស់ ព្រមទាំងអាចប៉ះពាល់ក្នុងរយៈពេលវែងដល់សុខភាពកុមារ។ ម៉្យាងទៀត តាមការស្រាវជ្រាវ បារីអេឡិចត្រូនិច គឺប៉ះពាល់ធ្ងន់ជាងបារីធម្មតាទៅទៀត ជាពិសេស ប៉ះពាល់សួត ហើយអាចទៅថ្ងៃអនាគតកើតជំងឺមហារីកសួតជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពទាមទារឱ្យមានការដាក់ចេញជាអនុក្រឹត្យឈរលើមូលដ្ឋាន នៃការសិក្សាច្បាស់លាស់ និងការធ្វើអង្កេតមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ផ្តោតលើអាយុ ក្នុងសាលារៀន ឬក្រៅសាលារៀន។

កិច្ចប្រជុំកំណត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏​បានដាក់ចេញនូវ​វិធានការនៅបរិវេណសាលា ដែលរួមមាន ១. ប្រើប្រាស់ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនដើម្បីផ្សព្វផ្សាយ នៅតាមសាលារៀន ស្នើសុំឱ្យធ្វើជាស្លាកអប់រំ ហើយសាលារៀនផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ២. តម្រូវឱ្យក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន ធ្វើការពិភាក្សាប្រជុំ ដើម្បីអប់រំផ្សព្វផ្សាយ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច, ៣. សហការជាមួយអជ្ញាធរមូលដ្ឋានហាមលក់បារីអាឡិចត្រូនិចនៅជុំវិញសាលារៀន, ៤. រៀបចំក្រុមការងារផ្សព្វផ្សាយផលប៉ះពាល់បារីអេឡិចត្រូនិចនៅក្នុងបណ្ដាញសង្គម, ៥. ស្ដង់ដាសុខភាពសិក្សា ចង់លើកកម្ពស់សារៀនគំរូ ដើម្បីនាយក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន អាចផ្សព្វផ្សាយទូលំទូលាយ, ៦. ស្នើសុំក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន អាចពិនិត្យករណីមានការសង្ស័យ ហើយមានសិទ្ធរឹបអូសយកបារីអេឡិចត្រូនិចនៅក្នុងបរិវេណសិក្សា។

យោងតាមស្មារតីកិច្ចប្រជុំ តំណាងក្រសួងចំនួន១៨ដែលបានចូលរួម បានឯកភាពគ្នាថា ការរៀបចំផ្ដូចផ្ដើមលិខិតបទដ្ឋានគតិយុត្តិក្នុងការចាត់វិធានការទៅលើការប្រើប្រាស់ ការចែកចាយបារីអេឡិចត្រូនិកជាការចាំបាច់ ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។ ទន្ទឹមគ្នានេះ ស្នើសុំឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ ក្រសួងព័ត៌មាន ចាត់វិធានការតាមច្បាប់ជាបន្ទាន់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram) ជាដើម ទើបអាចបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។  

កិច្ចប្រជុំកំណត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន

យ៉ាងណាក៏ដោយ តាមរយៈការបូកលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានផ្ដល់សេចក្ដីសម្រេចស្មារតីអង្គប្រជុំចំនួន ៥ចំណុច រួមមាន៖ ១. លេខាធិការដ្ឋាន និងអង្គការចលនាសុខភាពដើម្បីកម្ពុជា ពិនិត្យកែសម្រួលទៅលើរបាយការណ៍លទ្ធផលស្រាវជ្រាវ។ ២. ​ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកក្នុងការលើកកម្ពស់សុខភាពសិក្សា បន្តអនុវត្តបន្ថែមក្នុងការបញ្រ្ជាបចំណេះដឹងទៅនឹងផលប៉ះពាល់នៃបារីអាឡិចត្រូវនិចបន្ថែមទៅក្នុងមុខវិជ្ជាអប់រំសុខភាព ជាពិសេសផ្ដោតក្នុងកម្រិតបឋមដែលទទួលផលប៉ះពាល់ខ្លាំង។ ទន្ទឹមគ្នានេះ រៀបចំបច្ចុប្បន្នភាពសេចក្ដីណែនាំថ្មី មិនត្រឹមតែដាក់បញ្ជូលបញ្រ្ជាបការអប់រំទេ ប៉ុន្តែវិធានការចូលរួមរបស់គណៈគ្រប់គ្រងយុវជន និងកុមារ ផ្សារភ្ជាប់វិធានការរដ្ឋបាលក៏ដូចជា ការលើកទឹកចិត្តចំពោះអ្នកពាក់ព័ន្ធ នៅក្នុងការចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយបារីអេឡិចត្រូនិចនេះ រួមទាំងការកំណត់វិសាលភាពបន្ថែមទៀតក្នុងការស្នើសុំសហការពីអាជ្ញាធរពាក់ព័ន្ធក្នុងការហាមឃាត់ប្រើប្រាស់ ផ្សព្វផ្សាយអាជីវកម្មនៅជុំវិញគ្រឹះស្ថានសិក្សា។

៣. មន្ទីរអប់រំរាជធានីខេត្ត អជ្ញាធររាជធានីក្នុងស្រុកខណ្ឌនៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវចូលរួមសហការបន្ថែមទៀតលើអ្វីដែលបានអនុវត្តលើសេចក្ដីណែនាំក្នុងក្របខណ្ឌគតិយុទ្ធក្នុងការចូលរួមទប់ស្កាត់គ្រប់រូបភាពនៃការចរាចរណ៍ប្រើប្រាស់ក្របខណ្ឌដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញ។ ៤. ក្រសួងសុខាភិបាល គណៈកម្មការអន្តរក្រសួងស្ដីពីសុខភាពសិក្សា អង្គការដៃគូពាក់ព័ន្ធនឹងបន្តគាំទ្រការសិក្សឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីលក្ខណៈវិទ្យាសាស្រ្តផ្អែកលើការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិពលោក ក៏ដូចជាការស្រាវជ្រាវផ្សេងៗ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីផលប៉ះពាល់ទៅលើសុខភាព សេដ្ឋកិច្ច នៃការប្រើប្រាស់បារីអេឡិចត្រូនិចនេះ និង ៥. ផ្អែកលើការសិក្សាស្រាវជ្រាវស៊ីជម្រៅផ្អែកលើស្ថាប័នពាក់ព័ន្ធ គណៈកម្មការអន្តរក្រសួងនឹងស្នើសុំគោលការទៅរាជរដ្ឋាភិបាលដើម្បីប្រគល់កិច្ចជូនក្រសួងសុខាភិបាលដឹកនាំសម្របសម្រួលនៅក្នុងការរៀបចំអនុក្រឹត្យថ្មីអំពីការគ្រប់គ្រងទៅលើការប្រើប្រាស់បារីអេឡិចត្រូនិចផ្សារភ្ជាប់ជាមួយវិធានការច្បាប់ដើម្បីធានាឱ្យតំណាក់កាលនៃការរៀបចំនេះឱ្យទទួលបានប្រសិទ្ធភាព។

យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការសិក្សារបស់នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រអង្គការចលនាដើម្បីសុខភាពកម្ពុជា បានធ្វើការប្រមូលទិន្នន័យបឋមក្នុងចំណោមអ្នកចូលរួមដែលមានអាយុចាប់ពី១៥ ដល់៣៥ឆ្នាំ ចំនួន ១៣១៧នាក់ ក្នុងនោះស្រី ៤៤%។ លទ្ធផលបានបង្ហាញថា ៨២% នៃចម្លើយរបស់អ្នកចូលរួមបានបញ្ជាក់ថាធ្លាប់បានឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ហើយធ្លាប់ឃើញមានប្រើជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំនួន ១៦% នៅពេល ៩% ទៀតថាធ្លាប់ឃើញមានអ្នកលួចប្រើក្នុងបរិវេណគ្រឹះស្ថានសិក្សា។

ការសិក្សាថ្មីមួយរបស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២២ បានបញ្ជាក់ពីគ្រោះថ្នាក់សុខភាពបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក និងសារធាតុទឹកនីកូទីន ដែលនាំឱ្យខូចសួតជាដំណំ ធ្វើឱ្យមានផលប៉ះពាល់ដល់សរសៃប្រសាទ ជំងឺភ្លេចភ្លាំង និងធ្វើឱ្យរឹងសាច់ដុំបេះដូង និងរបត់ឈាមក្នុងសរីរាង្គកាយរបស់អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីនោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...