លោកស្រី ហែម ស៊ីណាត ចូលរួមប្រឡងបាក់ឌុបម្តងទៀត ដើម្បីសម្រេចក្តីស្រមៃជាគ្រូបង្រៀន

លោកស្រី ហែម ស៊ីណាត ដែលជាបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប មានវ័យចំណាស់ជាងគេ បានសម្រេចដាក់ពាក្យចូលរួមប្រឡងម្តងទៀតនៅឆ្នាំនេះ ក្រោយ​មិន​ទទួលបានលទ្ធផល​ល្អ​កាលពីឆ្នាំទៅ។

លោកស្រី ហែម ស៊ីណាត មានអាយុ៥៧ឆ្នាំ គឺជាគ្រូអក្ខរកម្ម មកពីភូមិថ្នរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ សម្រាប់ការប្រឡងនៅឆ្នាំនេះ លោកស្រីជាបេក្ខជនលេខ៤៨៩ ស្ថិតនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ, លោកស្រីនៅតែបង្ហាញ​ហេតុផលថា ការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិនេះ គឺរំពឹងថា នឹងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអាចឱ្យ​លោកស្រីក្លាយជាគ្រូបង្រៀនយ៉ាងពិតប្រាកដ។

ជាមួយគ្នាសម្រាប់ការប្រឡងម្តងទៀតនៅឆ្នាំនេះ លោកស្រីមានជំនឿចិត្តថា នឹងទទួលបានលទ្ធផលល្អ ព្រោះក្រោយទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងកាលពីឆ្នាំទៅ លោកស្រីបានខិតខំរៀនបន្ថែមតាមរយៈនៅសាលាផ្ទាល់នាថ្ងៃសៅរ៍ អាទិត្យ ក៏​ដូចជា​ការ​សិក្សា​បន្ថែមតាមរយៈអនឡាញ។

គួររំលឹកថា កាលឆ្នាំទៅលោកស្រី ហែម ស៊ីណាត បានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ដោយពេលនោះលោកស្រីបានក្លាយជាបេក្ខជនដែលមានវ័យចំណាស់ជាងគេ ។ លោកស្រីបានបង្ហាញពីបំណងក្នុងការប្រឡង ដោយរំពឹងថា នឹងអាចក្លាយជាគ្រូបង្រៀនយ៉ាងពិតប្រាកដ, តែយ៉ាងណាលទ្ធផល នៃការប្រឡងបាក់ឌុបកាលពីឆ្នាំ២០២២ បានបង្ហាញថា លោកស្រីមិនបានជាប់នោះទេ។

ក្រោយប្រកាសលទ្ធផលមិនបានល្អនោះ លោកស្រី ហែម ស៊ីណាត មិនបានរាថយនោះឡើយ ហើយបាន​ប្តេជ្ញាបន្តប្រឡងម្តងទៀត ដើម្បីសម្រេចនូវក្តីស្រមៃរបស់លោកស្រី។

ការមិនរាថយរបស់លោកស្រី ហែម ស៊ីណាត នេះ បានធ្វើ​ឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមលើកទឹកចិត្តចំពោះការរៀនពេញមួយជីវិត ហើយបានជួយឧបត្ថម្ភលោកស្រីចំនួន១០លានរៀល ហើយបានជូនពរលោកស្រីឱ្យប្រឡងជាប់នៅឆ្នាំបន្ទាប់។

ជាមួយគ្នា កាលពីពេលថ្មីៗនេះ តាមរយៈទំព័រ facebook ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានផ្ញើសារជូនពរ និង​ផ្តល់កម្លាំងចិត្ត ដល់លោកស្រី ហែម ស៊ីណាត ផងដែរ ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ សម្រាប់ឆ្នាំថ្មីនេះ។

បើយោងតាមទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំសិក្សា២០២២-២០២៣នេះ មានបេក្ខជនបំពេញវិជ្ជា ដាក់ពាក្យប្រឡងចំនួន ៣៣៤២នាក់ ក្នុងនោះបេក្ខនារីចំនួន ១១៧២នាក់ និងបេក្ខជនស្វ័យរិនបំពេញវិជ្ជា ចំនួន ១៦៣២នាក់ ក្នុងនោះបេក្ខនារីចំនួន ៣១៧នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College