លោកជំទាវ គឹម សេដ្ឋានី ៖ ការគាំពារនិងអប់រំកុមារតូច គឺជាមូលដ្ឋាននៃការអភិវឌ្ឍសុខុមាលភាព និងសុខភាពរយៈពេលវែងរបស់កុមារ

ក្នុងវេទិកា បទឧទ្ទេសពិសេសក្រោមប្រធានបទ “តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា” កាលពីពេលកន្លងទីថ្មីៗនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការគាំពារនិងអប់រំកុមារតូច គឺជាមូលដ្ឋាននៃការអភិវឌ្ឍសុខុមាលភាព និងសុខភាពរយៈពេលវែងរបស់កុមារ។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ការគាំពារ និងអប់រំកុមារតូច គឺជាសសរគ្រឹះសម្រាប់ការសិក្សាពេញមួយជីវិត តាមរយៈការកសាងនូវសមត្ថភាព និងបំណិន ដែលផ្តល់លទ្ធភាពឱ្យមនុស្សអាចសិក្សារៀនសូត្រពេញមួយជីវិត និងរកចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ខ្លួន។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ គូសបញ្ជាក់ថា ប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សដែលមានសារៈសំខាន់ក្នុងការជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ និងការដោះស្រាយនូវភាពក្រីក្រនិងបញ្ហាលំបាកផ្សេងៗ។

លោកជំទាវ គឹម សេដ្ឋានី ក៏បានធ្វើបទឧទ្ទេស និងលើកឡើងពីការគាំពារ និងអប់រំកុមារតូច មាន៣ផ្នែកសំខាន់ៗ ទី១). ការអប់រំកុមារតូច និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី២). ស្ថានភាពនៃការគាំពារនិងអភិវឌ្ឍន៍កុមារតូចនៅកម្ពុជា និងទី៣). កំណែទម្រង់ការគ្រប់គ្រង មត្តេយ្យសិក្សាសហគមន៍ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា។

ឆ្លៀតក្នុង​ឱកាស​នោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍មួយចំនួន គឺទ្រឹស្តី និងការអនុវត្តការអប់រំកុមារតូច ដោយ​ត្រូវរួមបញ្ចូលទ្រឹស្តី និងការអនុវត្តជាក់ស្តែង​ ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេងជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា នៅកម្ពុជា ការវិនិយោគលើគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល សម្ភារៈសិក្សា និងកន្លែងសិក្សាល្អ គឺចាំបាច់ដើម្បីឱ្យការសិក្សាតាមរយៈការលេងមានប្រសិទ្ធភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាកម្រិតបន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ទន្ទឹមគ្នានេះ ការអប់រំកុមារតូចត្រូវការក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ និងវប្បធម៌សាលារៀនដែលគាំទ្រ។ វប្បធម៌សាលារៀនវិជ្ជមាន បង្កើតបរិយាកាសដល់កុមារមានអារម្មណ៍ឱ្យចង់ទៅសាលារៀន ចង់ចេះចង់ដឹងពេញមួយជីវិត។ លើសពីនេះ ការស្រាវជ្រាវ គឺមានភាពចាំបាច់ ដើម្បីស្វែងយល់ពីស្ថានភាពអប់រំកុមារតូច និងកំណត់អ្វីដែលត្រូវកែលម្អ។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមទៀតថា ការបង្រៀនកុមារឱ្យមានភាពឯករាជ្យ និងស្រឡាញ់ការសិក្សារៀនសូត្រពេញមួយជីវិត ដោយទាមទារសាលាគរុកោសល្យមានវឌ្ឍនភាព មានការសិក្សាស្រាវជ្រាវ និងគ្រូបង្រៀនត្រូវមានការបណ្តុះបណ្តាល ច្បាស់លាស់ ជាពិសេសសម្រាប់មត្តេយ្យសិក្សា។ លើសពីនេះ លើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ រៀនសូត្រពីសាលារៀន ដូចជាការចុះសង្កេត និងវាយតម្លៃសាលារៀនដោយផ្ទាល់ ស្វែងយល់ពីទំនាក់ទំនងរវាងនាយក នាយិកា និងគ្រូបង្រៀន គ្រូបង្រៀននិងមាតាបិតា ឬគ្រូបង្រៀននិងសិស្សជាដើម ដើម្បីជួយគាំទ្រលើចំណុចខ្វះខាតផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងទៀតថា ការអភិវឌ្ឍកុមារ គឺអាស្រ័យលើឪពុកម្តាយ គ្រូបង្រៀន បរិស្ថាន និងបរិបទរបស់កុមារ។ ឪពុកម្តាយផ្តល់ធនធាន និងការគាំទ្រតាមផ្ទះ គ្រូបង្រៀនសម្របសម្រួលការសិក្សានៅសាលារៀន និងបរិស្ថានស្អាត (ទឹកស្អាត អាហារូបត្ថម្ភគ្រប់គ្រាន់) នឹងជួយឱ្យកុមារមានសុខភាពល្អ និងលូតលាស់បានលឿនជាងកុមារដែលរស់នៅជាមួយបរិស្ថានមិនល្អ។ ក្នុងនោះ សារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការចែករំលែកធនធានក៏​មានសារៈសំខាន់ដែរ ដោយក្រសួងអប់រំ នឹងព្យាយាមបន្តគាំទ្រកំណែទម្រង់សាលារៀននេះទៅតាមលទ្ធភាព និងភាពជាក់ស្ដែង បន្ទាប់ពីធ្វើការចុះវាយតម្លៃពីក្រុមការងារជំនាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *