បារាំងសហការបើកសាលាបង្រៀនសរសេរកូដកម្មវិធីកុំព្យូទ័រ​ ដើម្បីចូលរួមពន្លឿនជំនាញឌីជីថលនៅកម្ពុជា

​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានចូលរួមជាអធិបតី​ក្នុងពិធីចុះ​អនុស្សរណៈ​យោគយល់​​ ​(MoU)​ ចំនួន ​៦ រវាង​វិស័យ​ឯកជន​​កម្ពុជា និង​វិស័យ​ឯកជន​បារាំង ដោយក្នុងនោះ ក៏​មានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន OCIC និង Platform Impact ដើម្បីគាំទ្រ​ដល់​ការ​បង្កើត​សាលាបង្រៀន​សរសេរកម្មវិធីកុំព្យូទ័រ និងការអភិវឌ្ឍកម្មវិធី។

បើតាមសេចក្តីប្រកាស​របស់ក្រុមហ៊ុន OCIC ភាពជាដៃគូនេះ គឺមានគោលបំណងផ្តល់ការបង់ថ្លៃសិក្សាដោយឥតគិតថ្លៃដល់សិស្សមាន ឬគ្មានសញ្ញាបត្រ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ វិធីសាស្រ្តបង្រៀនគឺផ្អែកលើការរៀនពីមិត្តភ័ក្តិ ៖ គ្មានគ្រូ គ្មានការបង្រៀន និងការរៀនផ្អែកលើគម្រោង ក្នុងបរិយាកាសការរៀនបែបកម្សាន្ត ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់ដែលត្រូវការសម្រាប់សេដ្ឋកិច្ចឌីជីថល។

លោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន OCIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញ” ។ លោកថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព ហើយតាមរយៈការរួមបញ្ចូលភាពខ្លាំងរបស់យើង យើងអាចបង្កើតប្រសិទ្ធភាពយូរអង្វែងលើជីវិតរបស់សិស្ស ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលត្រូវការសម្រាប់អនាគតដ៏ជោគជ័យ។

សម្រាប់លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group បានលើកឡើងថា “ភាពជាដៃគូជាមួយ Platform Impact នេះស្របតាមការប្តេជ្ញាចិត្តនៃតម្លៃរួមរបស់យើងចំពោះការគាំទ្រគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលវិជ្ជមានលើយុវជន ការអប់រំ និងបច្ចេកវិទ្យា ដែលទីបំផុតបានរួមចំណែកដល់អនាគតរបស់ប្រទេសកម្ពុជា ក៏ដូចជាការរីកចម្រើន និងការអភិវឌ្ឍន៍របស់ខ្លួន”។

យើងជឿជាក់លើឥទ្ធិពលនៃការអប់រំក្នុងការផ្លាស់ប្តូរសង្គម តាមរយៈការផ្តល់សិទ្ធិអំណាចដល់បងប្អូនជនរួមជាតិតាមរយៈការបង្កើនជំនាញ និងការកសាងឱកាស

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC

ការអភិវឌ្ឍន៍នៃសាលាបង្រៀនសរសេរកម្មវិធីកុំព្យូទ័រដែលបំផុសគំនិតដោយបារាំង នឹងបង្កើតឡើងក្នុងទីក្រុងកោះពេជ្រ ជាពិសេសមជ្ឈមណ្ឌល Connexion ដែលគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី 1 ឆ្នាំ 2024។

OCIC និយាយថា ការចុះអនុស្សារណៈយោគយល់ MOU នេះជាការចាប់ផ្តើមនៃដំណើរសហការ ដើម្បីពន្លឿនជំនាញឌីជីថលនៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...