អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% លើ​មុខ​ជំនាញ​វិស្វកម្ម​ឧស្សាហកម្មសម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ ដែល​គាំទ្រ​ដោយ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់សេដ្ឋកិច្ចនាពេល​អនាគត (SFESDP)។

ជំនាញសម្រាប់​ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់ ឬបរិញ្ញាបត្រ​រងបច្ចេកទេស (សិក្សា​រយៈពេល២ឆ្នាំ) ដែល​នឹង​ផ្តល់ជូន​រួមមាន ៖ ប្រតិបត្តិការ​លើម៉ាស៊ីនទូទៅ និង​ម៉ាស៊ីនបន្សុ, អ៊ែរហ្គូណូមិចឧស្សាហកម្ម វិធានការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ, បច្ចេកទេស​បៃតងនៅកន្លែងធ្វើការ, ការធានាគុណភាព​នៅ​ក្នុង​ឧស្សាហកម្ម, ការ​ប្រមូលទិន្នន័យ និង​ការវិភាគ​ដោយអនុលោម​តាម IR4, បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្ម គាំទ្រ​ការ​សម្រេច​ចិត្ត និង​ព័ត៌មានវិទ្យា, សវនកម្មថាមពល និង​ការ​គ្រប់គ្រងថាមពល, Lean/6 Sigma/Kaizen/5S និង Muda-dori, ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ដែលមានតម្លៃទាប, ការថែទាំ​ឧបករណ៍​ប្រើប្រាស់ និង​គ្រឿងចក្រ​ក្នុង​រោងចក្រ​គ្រឿងបរិក្ខាការងារ ប្លង់ដំឡើង និង​ប្រព័ន្ធ​សារពើភ័ណ្ឌ, កម្មសិក្សា​នៅ​តាមក្រុមហ៊ុន និង​ជំនាញ​ទំនាក់ទំនង និង​វិជ្ជាជីវៈ។

អត្ថប្រយោជន៍​ដែលទទួលបាន ៖ សញ្ញាបត្រ​ចេញ​ដោយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, បង្រៀន​ភាសាអង់គ្លេស និង​ភាសាចិន​ដោយឥតបង់ថ្លៃ, មានកន្លែងស្នាក់នៅ ទឹក ភ្លើង Internet សម្រាប់​សិស្ស-និស្សិត​ប្រើ​ឥតគិតថ្លៃ, ផ្តល់អាទិភាព​ចំពោះសិស្សស្រី ជនមានពិការភាព និង​ជនជាតិដើមភាគតិច, វិទ្យាស្ថានជួយរក​ការងារ​ឱ្យ​ធ្វើ​នៅពេលរៀនចប់។

លក្ខខណ្ឌចូលរៀន ៖ ជាប់ ឬធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ឬមានសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ៣ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅកាន់វិទ្យាស្ថាន​ដែលមាន​អាសយដ្ឋាន​នៅភូមិ​ទំពូង ឃុំកាហែង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ​លេខ៥៦ ចូលតាមក្លោងទ្វាវត្តរលាំងឈូក (ហៅវត្តគ្រួស) ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 016 746 898/ 012 721 410/ 098 594 936៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...