ឯកឧត្ដម ឆាត សុឆេត ៖ គ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋអាចរៀបទៅតាមលទ្ធភាពជាក់ស្ដែង

ពីបុរាណកាលមក ការរៀបគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីត្រូវគេធ្វើឡើងតែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ។ បន្ទាប់រៀងមកថ្នាក់ដឹកនាំ ឬមន្រ្តីដែល​មានសទ្ធាជ្រះថ្លាក្នុងការគោរពបដិបត្ត បូជាពលីការ ក៏បានរៀបចំដែរ រហូតមកដល់ប្រជាជនខ្មែរដែលមានជីវភាពមធ្យម និងប្រជាពលរដ្ឋខ្មែរភាគច្រើន។ នេះបើតាម​ប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយ AMS Education ឯកឧត្តម ឆាត សុឆេត លើកឡើងថា គ្រឿងរណ្ដាប់សម្រាប់ថ្វាយទេវតាជារៀងរាល់ឆ្នាំគឺសុទ្ធតែដូចគ្នា ប៉ុន្តែអាស្រ័យទៅលើលទ្ធភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ ។ ឯកឧត្តមបន្តថា ប្រសិនបើគ្រួសារដែលមិនមានលទ្ធភាពក្នុងការទិញសម្ភារៈធំដុំទេគ្រាន់តែមាន ទៀនប្រាំ ធូបប្រាំ  កូនដើមចេកមួយគូរ ឬដូងមួយផ្លែពីរផ្លែ ផ្លែឈើ៥មុខ គ្រឿងក្រអូប និងទឹកស្អាតពីរកែវ ក៏បានដែរ ព្រោះអាចជាការធ្វើតាមលទ្ធភាព ឱ្យតែមានចិត្តជ្រះថ្លាក្នុងការទទួលទេវតាជាការប្រសើរហើយ។

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

«ការរៀបចំគ្រឿងរណ្ដាប់ទាំងអស់មិនបានកំណត់ថាត្រូវតែរៀបចំបែបនេះ បែបនោះទេ ព្រោះប្រជាពលរដ្ឋមានបន្ទុកធុរៈ និងជីវភាពផ្សេងគ្នាដូចនេះការរៀបចំគឺអាចរៀបចំទៅតាមលទ្ធភាពដែលអាចធ្វើបាន»

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

ទាក់ទងទៅនឹងការលើកឡើងដែរថា គ្រឿងរណ្តាប់នៅឆ្នាំនេះ ត្រូវមានសាច់សត្វព្រៃដើម្បីថ្វាយទទួលទេវតាឆ្នាំថ្មី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លើកឡើងថា បងប្អូនប្រជាពលរដ្ឋខ្មែរគួរយល់ដឹង និងចងចាំថា ទេវតាមានអាហាររបស់ទេវតារួចហើយ ទ្រង់មិនសោយនូវអាហារដែលមានក្លិនឆ្អាប ឬមានឈាមឡើយ ដូច្នេះការលើកឡើងថា ត្រូវមានសាច់សត្វ ឬការសម្លាប់សត្វផ្សេងៗសម្រាប់បូជាគ្រាន់តែជាការសន្មត់ប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឆាត សុឆេត សំណូមពរដល់ប្រជាពលរដ្ឋខ្មែរគួរមានជំនឿដែលសមហេតុផល និងមិនបង្កជាការបំពានជីវិតគេជាដើម។ ជាក់ស្ដែង ការសម្លាប់សត្វ ឬប៉ះពាល់ជីវិតគេដើម្បីអ្វីមួយសុទ្ធតែជាអំពើដែលធ្វើឱ្យបុគ្គលនោះមិនមានក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...