វេជ្ជបណ្ឌិតក្រើនរំឮកកុំ​ទទួលទានគ្រឿងស្រវឹងច្រើនហួសហេតុ អំឡុងនៃពិធីបុណ្យចូលឆ្នាំ

នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងស្រវឹងទោះស្ថិតក្នុងអាកាសធាតុក្ដៅ ឬត្រជាក់សុទ្ធតែមានផលប៉ះពាល់ដូចគ្នា។ ជាមួយគ្នាលោកវេជ្ជបណ្ឌិត បានក្រើនរំឮកដល់ប្រជាជន ជាពិសេសយុវជន ត្រូវប្រុងប្រយ័ត្នចំពោះការផឹកគ្រឿងស្រវឹងច្រើនពេកអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា បញ្ជាក់បន្ថែមថា ការប្រើប្រាស់គ្រឿងស្រវឹង សុទ្ធតែផ្ដល់ផលប៉ះពាលដល់សុខភាព ទោះជាការប្រើប្រាស់គ្រឿងស្រវឹងនោះក្នុងបរិមាណណាមួយក៏ដោយ ។ ទន្ទឹមគ្នានេះ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងឱកាសមានបុណ្យទានក៏ប្រឈមគ្រោះថ្នាក់ អំពើហិង្សា ការរំលោភបំពានផ្សេងៗកើតឡើង ដោយសារអ្នកប្រើប្រាស់គ្រឿងស្រវឹងពុំអាចគ្រប់គ្រងស្មារតីខ្លួនបាន។ ពិសេសក្នុងអំឡុងពេលចូលឆ្នាំដែលមានមនុស្សធ្វើដំណើរទៅមកច្រើនគ្រោះថ្នាក់ចរាចរណ៍អាចនឹងកើតឡើង ទាំងមុនចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយចូលឆ្នាំ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា។

«អ្វីដែលខ្ញុំចង់ឃើញអំឡុងពេលចូលឆ្នាំថ្មី ឬក្នុងឱកាសណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់គ្រឿងស្រវឹង សូមប្រើប្រាស់ក្នុងចំនួនតិចដើម្បីមានហានិភ័យតិចដែរ» ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា

នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា បន្ថែមថា​ គ្រឿងស្រវឹង អាចបណ្ដាលឱ្យអ្នកប្រើប្រាស់មានជំងឺ ។ សំដៅលើមនុស្សមួយចំនួនប្រើប្រាស់គ្រឿងស្រវឹងរយៈពេលខ្លីអាចឈឺ ហើយអ្នកខ្លះទៀតប្រើប្រាស់គ្រឿងស្រវឹងរយៈពេលវែងអាចឈឺ ជាពិសេសការប្រើច្រើនជោគជាំ គឺទទួលរងគ្រោះថ្នាក់ធ្ងន់ អាចបណ្ដាលឱ្យស្រ្តូប ខ្យល់គរ ។ល។

លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង ក៏អាចបណ្ដលឱ្យកើតមានអំពើហិង្សាផងដែរ ។ យើងដឹងហើយថា នៅពេលប្រើប្រាស់គ្រឿងស្រវឹងវាធ្វើឱ្យអ្នកផឹកគ្រឿងស្រវឹង បាត់ម្ចាស់ការលើខ្លួន​ឯង ហើយប្រសិនបើមានរឿងអ្វីបន្តិចបន្តួចកើតឡើង គឺអាចឈានដល់ការវាយតប់គ្នាជាដើម។ ក្រៅពីអំពើហិង្សា ក៏អាចមានការរំលោភបំពានផ្សេងៗកើតឡើងជាពិសេសចំពោះស្រ្តី និងកុមារ ដែលកើតឡើងដោយសារដៃគូ ឬអ្នកប្រើប្រាស់គ្រឿងស្រវឹងបាត់បង់ការគ្រប់គ្រងខ្លួនឯង។

បើតាមលោកវេជ្ជបណ្ឌិត មុំ គង់ ថ្វីត្បិតតែពន្ធគ្រឿងស្រវឹងនៅកម្ពុជាទាបដែលធ្វើឱ្យតម្លៃគ្រឿងស្រវឹងទាបក៏ដោយ ប៉ុន្តែទោះតម្លៃគ្រឿងស្រវឹងទាប ក៏ប្រជាជន ឬយុវវជន​យកលុយទៅទិញដែរ  ដែលជាការចំណាយទៅលើការទិញគ្រឿងស្រវឹង ជាជាងការចំណាយទៅលើការចាំបាច់មួយចំនួនដូចជា អាហារ ការសិក្សារបស់កូន ។ល។ ដែលនាំឱ្យមានភាពក្រីក្រ។ ជាពិសេស នៅពេលយើងប្រើប្រាស់គ្រឿងស្រវឹង គឺមិនអាចធ្វើកិច្ចការងារបានល្អនោះទេ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលផងដែរ។

គួរ​ជំរាបជូនដែរថា នៅ​ក្នុងសេចក្តីជូនដំណឹង​ពីការ​ថែទាំសុខភាពនៅកំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ក្រសួងសុខភិបាល ក៏បានព្រមាន និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅ ដូចជា ចៀសវាងការពិសាជាតិអាល់កុល (មាននៅក្នុងស្រា) កាហ្វេ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះធ្វើឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។