អ្នកវិភាគសង្គម ៖ ការលេងប៉ាតម្សៅ គប់ទឹកគ្មានសណ្ដាប់ធ្នាប់ ផ្ដល់ផលប៉ះពាល់ដល់យុវជនខ្លួនឯង និងសង្គមជាតិ

នាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅមុនចូលដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គេតែងសង្កេតឃើញមានយុវជន យុវនារីមួយចំនួន នាំគ្នាជិះម៉ូតូលេងប៉ាតម្សៅ គប់ទឹកដាក់គ្នា នៅតាមដងផ្លូវសាធារណៈ ដោយមិនបានគិតពិចារណាពីផលប៉ះពាល់ ពោលគឺក្រុមយុវជនទាំងនោះពួកគេគិតថា ទង្វើទាំងនេះជាការកម្សាន្តសប្បាយ។

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ទាក់ទងនឹងសកម្មភាពយុវជននាំគ្នាលេងប៉ាតម្សៅ គប់ទឹក ដោយប្រើថង់ប្លាស្ទិក ឬកាំភ្លើងបាញ់ទឹកនេះ មិនមែនជារឿងចម្លែកដែលអាជ្ញាធរមិនដឹងនោះឡើយ គឺសកម្មភាពនេះ យុវជនទំនងទទួលឥទ្ធិពលពីប្រទេសជិតខាងតាមរយៈបណ្ដាញសង្គមនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

យុវជនលេងប៉ាតម្សៅ គប់ទឹក គ្មានសណ្ដាប់ធ្នាប់

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការលេងប៉ាតម្សៅ និងគប់ទឹកគ្មានសណ្ដាប់ធ្នាប់ អាចផ្ដល់ផលប៉ះពាល់ដល់យុវជនខ្លួនឯង ទី១. ម្សៅចូលភ្នែកនាំឱ្យមានបញ្ហា ទី២. នៅពេលជិះម៉ូតូ លេងគប់ទឹក អាចធ្វើឱ្យកកស្ទះចរាចរណ៍ ខ្វះការប្រុងប្រយ័ត្ននាំឱ្យគ្រោះថ្នាក់ចរាចរណ៍ មានរបួស ឬស្លាប់ ដែលករណីនេះធ្លាប់កើតក្នុងរដូវបុណ្យចូលឆ្នាំម្ដងៗ ។ ទន្ទឹមគ្នានេះ ប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមិនអនុញ្ញាតិឱ្យស្និទ្ធស្នាលរវាងបុរស និងស្រ្តី។

យុវវ័យសម័យថ្មីនេះ មានការខ្វែងគំនិតជាមួយមនុស្សចាស់ ដោយគិតថាភាពស្និទ្ធស្នាលគ្នា ប៉ះដៃគ្នាជារឿងធម្មតា ហើយបើសម៉ីខ្លួនមិនប្រកាន់ ខាងយុវជនជាបុរសៗជាមានឱកាសប៉ះបាន នាំឱ្យឈានដល់ការបៀតបៀន ឬបន្លំយកខ្សែក ក្រវិលជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា សម្រាប់វិធានការចំពោះការលេងប៉ាតម្សៅ គប់ទឹកគ្មានសណ្ដាប់ធ្នាប់នេះ ទាមទារឱ្យសង្គមខ្មែរទាំងអ្នកមានតួនាទី អ្នកមានជំនាញ អ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ពិភាក្សាគ្នារកដំណោះស្រាយ និងអនុវត្តផ្ទាល់ ហើយផ្សព្វផ្សាយឱ្យយុវជន អាណាព្យាបាល បានដឹងនិងចូលរួមសហការ។ លោកបណ្ឌិតបន្តថា បើករណីនេះទប់ស្កាត់មិនបាន ត្រូវតម្រង់ទិសធ្វើយ៉ាងណាឱ្យយុវជនលេងដោយភាពថ្លៃថ្នូរ មិនគួរលេងតាមផ្លូវ ឬកន្លែងហាមឃាត់បង្កគ្រោះថ្នាក់ ឬការកេងបន្លំផ្សេងៗ។

ចូលរួមលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរ។

ដោយឡែកសម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា វិញ មានប្រសាសន៍ថា ការលេងជះទឹក ឬគប់ទឹកមិនមែនជាវប្បធម៌ខ្មែរនោះទេ ហើយការលេងដែលគ្មានសណ្ដាប់ធ្នាប់អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ក៏ដូចជាប៉ះពាល់ដល់វប្បធម៌ជាតិយើង។ លោកបណ្ឌិត យង់ ពៅ បន្តថា សកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សង្គម ទី១. ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធរណៈ ទី២. ប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ ទី៣. ប្រឈមការលួចបន្លំយកសម្ភារៈមានតម្លៃ ដូចជា ក្រវិល ខ្សែក ជាដើម ទី៤. ការកេងបន្លំបៀតបៀនផ្លូវភេទ ទី៥.​ ប៉ះពាល់ដល់មុខមាត់សង្គមជាតិ និងវប្បធម៌ប្រពៃណីខ្មែរ។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់ការលេងប៉ាតម្សៅ គប់ទឹកគ្មានសណ្ដាប់ធ្នាប់របស់យុវជន គឺចាំបាច់ត្រូវដាក់ចេញវិធានការបន្ទាន់ និងវិធានការយូរអង្វែង។ សម្រាប់វិធានការបន្ទាន់ តម្រូវឱ្យអាជ្ញាធរដែនដីចូលមកអនុវត្តច្បាប់សណ្ដាប់ធ្នាប់សាធារណៈ រៀបចំកុំឱ្យយុវជនលេងប៉ាតម្សៅ គប់ទឹកក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ចំណែក វិធានការយូរអង្វែង គឺវិធានការអប់រំតាមសាលារៀន ក្រសួងស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ បុគ្គលល្បីៗ សិល្បៈករ សិល្បៈការិនី ចូលរួមបង្កើតវីដេអូពន្យល់អប់រំដល់យុវជន ក៏ដូចជាសាធារណៈជន ឱ្យយល់ច្បាស់អំពីអត្ថន័យពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកទឹកចិត្តប្រជាជនខ្មែរ ត្រូវចូលរួមលើកតម្លៃវប្បធម៌ខ្មែរឡើងវិញនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិដ៏ធំខាងមុខនេះ ដោយត្រូវចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជួបជុំគ្រួសារ ផ្ដល់ភាពកក់ក្ដៅ ជូនពរគ្នាទៅវិញទៅមក ធ្វើដំណើរកម្សាន្តដោយការទទួលខុសត្រូវ ជៀសវាងលេងល្បែងស៊ីសង និងមិនត្រូវ​បើកបរក្នុងស្ថានភាពស្រវឹងជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...