បណ្ឌិត យង់ ពៅ ៖ ការយកវិធីសាស្ត្រលេងសើច (Prank) ហួសហេតុ មកផលិតមាតិកា ជាករណីកេងចំណេញដោយ​គ្មានគុណធម៌

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា អ្នកផលិតមាតិកាលើបណ្តាញសង្គមដែលបាន យកវិធីសាស្ត្រលេងសើច (Prank) ហួសហេតុ មកផលិតមាតិកា ដើម្បីផ្សព្វផ្សាយលក់លទ្ធផលរបស់ខ្លួន គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសកុមារកម្ពុជាដែលខ្វះលទ្ធភាព។ លោកថា នេះជាករណីកេងចំណេញដែលគ្មានគុណធម៌ សីលធម៌ លើកុមារ ក៏ដូចជាទៅលើមនុស្សទូទៅដែរ។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ជាសង្កេតឃើញរបស់លោក អ្នកដែលផលិតមាតិកាបែបនេះ គឺបានដើរហួសបន្ទាត់សិទ្ធិសេរីភាព នៃការបញ្ចេញមតិ ការប្រើប្រាស់បណ្ដាញសង្គម ព្រមទាំងបង្ហាញពីការធ្លាក់ចុះសីលធម៌នៃបុគ្គលដែលផលិតវីដេអូបែបនេះ ដែលនាំឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរក្នុងសង្គមខ្មែរ។

បើតាមលោកអគ្គលេខាធិការ អ្នកដែលមានបំណងផលិតមាតិកាតាមបណ្ដាញសង្គម គួររៀនសូត្របន្ថែមទាក់ទងនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ទន្ទឹមគ្នានេះ ក្រសួង សមត្ថកិច្ចពាក់ព័ន្ធ អាចអញ្ជើញម្ចាស់ផលិតមាតិកាដែលប៉ះពាល់ដល់សង្គម មកអប់រំកែលម្អដោយធ្វើកិច្ចសន្យា ហើយ​ប្រសិនបើគ្មានការអប់រំជាបន្ទាន់ ករណីបែបនេះ នឹងមានបន្តទៀត ដោយអ្នកផលិតមាតិកានោះយល់ថា ជារឿងធម្មតា។

ស្របគ្នានេះដែរ នៅថ្ងៃនេះ (២៨ កុម្ភៈ) ក្រសួងព័ត៌មាន ក៏​បានចេញ​សេចក្តីណែនាំ ទៅដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ​និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។

ក្រសួងព័ត៌មានបានធ្វើការ​កត់សម្គាល់ថា កាលពីពេលថ្មីៗនេះ មានអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។

ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួននេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។ ក្នុងន័យនេះ ក្រសួងព័ត៌មាន​បានអំពាវនាវដល់សាធារណជន កុំចែករំលែកបន្តនូវខ្លឹមសារ ដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្ដី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។

ទន្ទឹមនេះ ក្រសួងព័តមាន​ក៏​បាន​ប្រកាស​ពីការមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាកក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។

យ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន​ក៏​លើកទឹកចិត្ត និង​កោតសរសើរ​ចំពោះអ្នកផលិតមាតិកា​តាម​បណ្តាញ​សង្គម​ភាគច្រើន ដែលបាន​គោរព​ក្រមសីលធម៌ រក្សា​បាន​នូវ​សេចក្តីថ្លៃថ្នូរ និង​គោរព​សិទ្ធិអ្នកដទៃ និង​ផ្តល់​ព័ត៌មានពិត និង​ត្រឹមត្រូវ​ជូនដល់សាធារណជន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *