បណ្ឌិត ខាន់ សារ៉េត ៖ លើកកម្ពស់សុខភាពផ្លូវចិត្តតាមរយៈការបញ្ជ្រាបចំណេះដឹង

អ្នកជំនាញចិត្តវិទ្យាលើកឡើងថា បញ្ហាសុខភាពផ្លូវចិត្តជារឿងយើងទាំងអស់គ្នា មិនអាចតែម្នាក់ឯង អាចដោះស្រាយបានទេ ពោលគឺត្រូវការ ការគាំទ្រពីគ្រប់ភាគីដែលពាក់ព័ន្ធ ហើយតួអង្គទាំងនោះ យ៉ាងហោចណាស់ក៏​ត្រូវមានចំណេះដឹង របៀបការអនុវត្តថែទាំសុខភាពឱ្យបានល្អ និងកាត់បន្ថយការមាក់ងាយ។

ក្នុងឱកាសរួមគ្នាគាំពារសុខភាពផ្លូវចិត្ត និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត បណ្ឌិតចិត្តវិទ្យា ខាន់ សារ៉េត មានប្រសាសន៍ថា ដើម្បីជាការឆ្លើយតបទៅនឹងការលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តរបស់យុវវ័យ ទីមួយយើងត្រូវផ្តល់ចំណេះដឹងទាក់ទងទៅនឹងសុខភាពផ្លូវចិត្ត ហើយចំណេះទៀតសោត មិនត្រឹមតែផ្តល់ចំពោះនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ចំពោះគ្រូបង្រៀន អ្នកអប់រំ និងផ្តល់ជូនបុគ្គលិកគ្រប់គ្រងផងដែរ ក្នុងគោលដៅដើម្បីឱ្យពួកគាត់ចូលរួមទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាព។

មនុស្សមួយចំនួនដឹងដែរ ថាមានបញ្ហាផ្លូវចិត្ត ប៉ុន្តែមិនបានទៅរកការព្យាបាល ឬក៏ពិភាក្សានោះទេ! ព្រោះតែខ្លាចការមាក់ងាយ ខ្លាចការរើសអើង ហើយជ្រើសយកការសម្ងំស្ងៀម លាក់បញ្ហាទុក ខណៈសុខភាពផ្លូវចិត្តជារឿងយើងទាំងអស់គ្នា និងមានភាពពាក់ព័ន្ធគ្នា។ ពេលរាងកាយឈឺ មនុស្សហ៊ានប្រាប់គេ ហ៊ានទៅរកពេទ្យ ចុះនៅពេលដែលយើងមានបញ្ហាផ្លូវចិត្ត ហេតុអ្វីមិនហ៊ានបង្ហាញ មិនទៅរកសេវា?

បណ្ឌិតចិត្តវិទ្យា ខាន់ សារ៉េត

លោកបណ្ឌិតបន្ថែមថា ដើម្បីយល់ដឹងពីវិធីដោះស្រាយខ្លះៗនៅពេលជួបបញ្ហា យើងគួរព្យាយាម ដោះស្រាយខ្លួនឯងសិននៅក្នុងកម្រិតមួយប៉ុណ្ណោះ។ ប៉ុន្តែបើដោះស្រាយមិនបាន យើងត្រូវតែស្វែងរកសេវាផ្សេងទៀតដើម្បីជួយខ្លួនឯង។ រាល់រឿងទាំងអស់យើងអាចដោះស្រាយ ប៉ុន្តែមិនប្រាកដថា ដោះស្រាយបានទាំងអស់នោះទេ ដែលជាហេតុបញ្ជាក់ថា មនុស្សត្រូវការជំនួយ ប៉ុន្តែយ៉ាងហោចណាស់ យើងយល់ពីដំណោះស្រាយកម្រិតបឋមជាមុន ដែលនេះជារូបមន្តមួយក្នុងកាត់បន្ថយសម្ពាធ។

ទន្ទឹមគ្នានោះ ការស្គាល់ពីន្លែងផ្តល់សេវា សុទ្ធសឹងតែ ជាចំណែកសំខាន់​ និងព្យាយាម សម្គាល់ពីកម្រិតនៃបញ្ហាខ្លួនឯង ហើយការគិតបែបសាមញ្ញា បែបវិជ្ជមានក៏អាចជួយបានដែរ។ ជាក់ស្តែង សិស្សដែលសិក្សាផ្ទាល់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានឱកាសទទួលបានសេវាប្រឹក្សាដោយមិនគិតថ្លៃ រួមទាំងមន្រ្តីអប់រំនៅក្នុងសាលាផងដែរ។ ខណៈនិស្សិតមួយចំនួនដែលរៀននៅទីនេះ មិនធ្លាប់បានជ្រាបជាព័ត៌មាននៅឡើយ។

Doctor was inquiring about the symptom of the patient and notes in the document.

តាមរយៈការសិក្សាស្រាវជ្រាវពីលោកបណ្ឌិតចិត្តវិទ្យា ខាន់ សារ៉េត និងធ្លាប់ធ្វើការសិក្សាមួយ ក្នុងការស្វែងរកការព្យាបាល លោករំលេចឱ្យដឹងថា ក្នុងចំណោមយុវវជន មានភាគរយខ្ពស់គួរសមចូលចិត្តស្វែងរកការព្យាបាលតាមរយៈអនឡាញ តាមរយៈអ៊េប (APP) ទាំងនេះក៏ដោយសារតែបញ្ហាសុខភាពផ្លូវចិត្តមានការរើសអើង ធ្វើឱ្យមនុស្សមិនហ៊ានទៅរកសេវាដោយផ្ទាល់ទេ។ ពួកគេស្វែងយល់ពីសុខភាពផ្លូវចិត្តដោយស្ងាត់ៗ ដូច្នេះហើយ​ទើបសាលាភូមិន្ទភ្នំពេញ មានការសហការគ្នាបង្កើត App មួយឡើង និងគ្រោងឱ្យមានការអនុវត្តនៅឆ្នាំ២០២៥ ដោយឡែកបច្ចុប្បន្ន ស្ថិតក្នុងការសាកល្បង ដោយមានរួមបញ្ចូលបីភាសា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាវៀតណាម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *