ជំនាញជួសជុល​រថយន្តអគ្គិសនី នឹងដាក់បញ្ចូលទៅ​ក្នុងកម្មវិធីសិក្សា​របស់សាលា TVET ខណៈសន្ទុះ​នៃការ​ប្រើប្រាស់រថយន្តអគ្គិសនីកាន់តែកើនឡើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ខណៈសន្ទុះ​នៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ឬដែលគេហៅថា EV Car កំពុងតែមានសន្ទុះកាន់តែច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹង​ដាក់បញ្ចូលកម្មវិធីសិក្សាលើការជួសជុល និងថែទាំរថយន្តអគ្គិសនី ទៅ​ក្នុងជំនាញជួសជុលរថយន្ត នៅ​គ្រប់គ្រឹះស្ថាន TVET ទាំងអស់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការប្រើប្រាស់រថយន្តអគ្គិសនី ឬ EV Car គឺជាចលនាមួយ​ដែល​មិន​អាច​ទប់ស្កាត់បានទេ ដោយសារតែបច្ចុប្បន្ន រថយន្តដែលប្រើប្រាស់​បច្ចេកវិទ្យាថាមពលអគ្គិសនី គឺកាន់តែច្រើនទៅៗ ហើយ​គុណភាពនៃការប្រើប្រាស់រថយន្តនេះ ក៏​កាន់តែធុន និង​បើកបរកាន់តែបានឆ្ងាយ ។ ជាមួយ​គ្នានេះ ជាការជួយ​ដល់រាជរដ្ឋាភិបាលក្នុងការ​សម្រេចបាន​នូវ​គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្រសួងការងារនឹងធ្វើការ​បណ្តុះបណ្តាលធនធាន​មនុស្ស ឱ្យចេះជួសជុល ឱ្យចេះថែទាំ ហើយ​នឹង​ចេះគ្រប់គ្រង​ទៅលើគ្រឿងយន្ត ក៏​ដូចជាម៉ាស៊ីនដែលប្រើប្រាស់ដោយអគ្គិសនីនេះ។

“ក្នុងរយៈពេល១ ទៅ២ឆ្នាំទៀត គឺទីផ្សារ EV នឹងច្រើន ដូច្នេះយើង ទាំងអស់គ្នាដែលជាអ្នក​មានជំនាញ ខាងផ្នែក EV បើទោះបីជាធ្វើការនៅការ៉ាស់ ក៏​ការ៉ាសនឹងមានអតិថិជនដែលមានរថយន្ត EV កាន់តែច្រើន”

យោង​តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ កម្ពុជាបានបង្ហាញពីការ​ប្តេជ្ញាចិត្ត ដោយ​បង្កើន​ការ​ប្រើប្រាស់​យានយន្តអគ្គិសនីដែលបាន​កំណត់​ការ​ប្រើប្រាស់​ទោចក្រយានយន្តអគ្គិសនី​ឱ្យ​បាន ៧០% និង​រថយន្ត​អគ្គិសនី​ឱ្យបាន ៤០% នៅ​ត្រឹម​ឆ្នាំ​២០៥០ ក្នុង​គោលដៅ​សម្រេច​បាន​អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤នេះ យានយន្តអគ្គិសនីដែលបានចុះបញ្ជីជាផ្លូវការ មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១ ៦១៤គ្រឿង។ រីឯទីតាំងបញ្ចូលថាមពល គិតត្រឹមដើមឆ្នាំ ២០២៤នេះ មានចំនួន ២១កន្លែង ដែលមានទូបញ្ចូលថាមពលអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧គ្រឿង។

តាមក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់ ព្រោះតែការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

បើតាម ឯកឧត្តម ហេង សួរ កាលពីប៉ុន្មានសប្តាហ៍មុននេះ រោងចក្រ​តម្លើងរថយន្ត​ដឹកជញ្ជូន​ដោយ​ប្រើថាមពលអគ្គិសនី ត្រូវ​បានបើក​ការ​ដ្ឋានសាងសង់នៅ​ខេត្តពោធិ៍សាត់, ឯកឧត្តមជឿជាក់ថា នៅពេលខាងមុខ​អាច​នឹង​មានរោងចក្រ​តម្លើងរថយន្តដើរដោយថាមពលអគ្គិសនី​កាន់តែច្រើន​នឹង​មានវត្តនៅ​កម្ពុជា​ ដូច្នេះ ឯកឧត្តមសង្ឃឹមថា យុវជន ក៏​ដូចជា​សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​ក្នុងថ្នាក់ជំនាញរថយន្ត នឹង​យកចិត្តទុកដាក់ ហើយ​ប្រែខ្លួន​ឱ្យ​ទៅ​ជាអ្នក​ដែលមានជំនាញមួយ​ច្បាស់លាស់​នៅ​ក្នុងការថែទាំរថយន្ត ជាពិសេស​រថយន្តបែបថ្មី ជាពិសេសរថយន្តអគ្គិសនី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *