ឧកញ៉ា ប៉ិច បូឡែន ៖ ការងារអប់រំ និង​វិស័យសុខាភិបាល ត្រូវដើរទន្ទឹមគ្នា ដើម្បីមូលធនមនុស្សពោរពេញដោយចំណេះដឹង និងមានសុខភាពល្អ

អគ្គនាយក​ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ការងារអប់រំ និង​វិស័យ​សុខាភិបាល គឺ​ចាំបាច់ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បីទទួល​បាន​នូវ​មូលធន​មនុស្ស​ដែលពោរពេញ​ដោយ​ចំណេះដឹង បទពិសោធន៍ និង​មានសុខភាពល្អ។ ប្រសាសន៍នេះ បានធ្វើ​ឡើង​ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង​សាលា​រៀនវ៉េស្ទឡាញន៍សាខាតាខ្មៅ និង​មន្ទីរព្យាបាល និងសម្ពពចតុមុខ កាលពីចុងសប្តាហ៍​កន្លងទៅនេះ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បន្តថា បញ្ហាសុខភាពរបស់សិស្សានុសិស្សគឺជារឿងសំខាន់ ព្រោះ​បើ​មាន​តែបញ្ញា តែមិន​មាន​សុខភាពរាងកាយ សុខភាពផ្លូវចិត្តល្អទេ នោះ​សិស្សានុសិស្ស​ក៏​នឹង​មិន​អាច​សម្រប​ខ្លួន​ឱ្យ​ជោគជ័យ​ក្នុងអាជីវកម្ម ក៏​ដូចជាអាជីព​ការងារ​នៅពេលអនាគតបានដែរ។

លោក ជា កញ្ញារិទ្ធិ នាយកសាលា​រៀន​វ៉េស្ទឡាញន៍​សាខាតាខ្មៅ មានប្រសាសន៍ថា សាលារៀនវ៉េស្ទឡាញន៍ បានគិតគូនិង​ផ្តោត​ជា​សំខាន់​ទាំង​សេវាអប់រំ និង​ការ​ថែទាំសុខភាព ដោយ​សាលា​មាន​គិលានុបដ្ឋាយិកា និង​គ្រូពេទ្យ​ដាច់ដោយឡែក សម្រាប់​ថែទាំសុខភាពសិស្ស ក៏​ដូចជា​ប្រឹក្សា​សុខភាពផ្លូវចិត្ត ។ លោកថា ការចុះអនុស្សរណៈយោគយល់គ្នា រវាង​សាលា​រៀនវ៉េស្ទឡាញន៍តាខ្មៅ និង​មន្ទីរព្យាបាល និង​សម្ពពចតុមុខ គឺស្តែងចេញពីការ​យកចិត្តទុកដាក់​របស់សាលា ទាំងគុណភាពអប់រំ និង​សុខភាព​របស់សិស្សានុសិស្ស​ទាំងអស់។

សម្រាប់លោក ឈឿន ប៊ុណ្ណារិទ្ធ នាយកប្រតិបត្តិ​មន្ទីរ​សម្រាកព្យាបាល និង​សម្ពព ចតុមុខ មានប្រសាសន៍ថា មន្ទីរព្យាបាលចតុមុខ បានបើកដំណើរ​ការ​អស់រយៈពេល​ប្រមាណ៥ឆ្នាំមកហើយ ដោយ​មាននូវសេវាជាច្រើនដូចជា​ជំងឺទូទៅ សម្ពព និងជាពិសេស​ជំងឺកុមារ, លោកថា ​ការ​ចុះអនុស្សរណៈយោគយល់គ្នារវាង​មន្ទីរព្យាបាល និង​សម្ពព ចតុមុខ និង​សាលារៀន​វ៉េស្ទឡាញន៍ សាខាតាខ្មៅ គឺជា​ឱកាស​ក្នុងការ​សហការ​ផ្តល់នូវ​សេវាថែទាំសុខភាព ទាំង​បញ្ញាស្មារតីផងដែរ ជូន​ដល់​សិស្សានុសិស្សដែលបានសិក្សានៅសាលារៀនវ៉េស្ទឡាញន៍។ បើតាមលោក ប៊ុណ្ណារិទ្ធ ការ​ចុះអនុស្សរណៈយោគយល់គ្នានេះ ក៏​ផ្តល់ផងដែរនូវអត្ថប្រយោជន៍ដល់អ្នកអាណាព្យាបាលដូចគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...