ភ្នំពេញ – ជាការពិតណាស់ មនុស្សគ្រប់គ្នានៅពេលឃើញអ្នកដទៃមានជីវភាពធូរធារ អនាគតល្អប្រសើរ មានឋានល្អសមរម្យក្នុងសង្គម មានសម្ភារប្រើប្រាស់ល្អនិងទំនើប គ្រួសារមានសុភមង្គល មានលំនៅដ្ឋានធំស្អាត ច្បាស់ជាប្រាថ្នាចង់បានដូចគេ ។ ប៉ុន្តែមុននឹងចង់បានក្តីប្រាថ្នាខាងលើនេះ យុជនត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើនជាមុនសិន តាមរយៈសកម្មភាពថែរក្សាសុខភាពទាំងចិត្ត កាយ បញ្ញា ស្មារតី ខិតខំរៀនសូត្រអភិវឌ្ឍន៍ខ្លួន និងមានជំនាញវិជ្ជាជីវៈមួយផ្ទាល់ខ្លួន ទើបអាចសម្រេចបំណងប្រាថ្នានៅថ្ងៃក្រោយ ។ នេះបើតាមប្រសាសន៍របស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប នៅក្នុង កម្មវិធីរំលឹកគុណបុការីជន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោកឧកញ៉ាមានប្រសាសន៍ថា បន្ទាប់ពីជួយលើកស្ទួយជីវភាពរបស់ផ្ទាល់ខ្លួនបានសមរម្យហើយ យុវជនក៏នឹងមានលទ្ធភាពជួយទំនុបបម្រុងដល់ក្រុមគ្រួសារ មនុស្សនៅជុំវិញខ្លួន និងសង្គមជាតិឱ្យកាន់តែប្រសើរថែមទៀតផងដែរ ។ ម្តាយឪពុកយកចិត្តទុកដាក់ខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន និងផ្តល់អារហារបំប៉នផេ្សងៗ ដើម្បីឱ្យកូនលូតលាស និងមានសុខភាពល្អ ។

ចំណុចក្តីស្រឡាញ់របស់ម្តាយឪពុកនេះ លោកឧកញ៉ា បានបញ្ជាក់ថា ពេលកូនឈឺស្កាត់ម្តងៗ ម្តាយឪពុកយកកូនទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យ និងនៅមើលថែរក្សារហូតដល់កូនជាសះស្បើយ ។ លើសពីនេះ ម្តាយឪពុកខិតខំធ្វើការរកប្រាក់ដោយមិនខ្វល់ពីការលំបាកនឿយហត់ ដើម្បីឱ្យកូនចូលសិក្សានៅសាលារៀនល្អៗ ព្រមទាំងផ្តល់ប្រាក់កាស់រហូតដល់បញ្ចប់ការសិក្សា ។
លើសពីនេះ ទោះបីជាកូនបានរៀបការក្លាយជាប្តី ឬប្រពន្ធក៏ដោយ មា្តយឪពុកនៅតែអាណិតស្រឡាញ់ និងបារម្ភពីកូនគ្រប់ពេលវេលា។ ពាក្យស្លោកខ្មែរបានពោលថា “ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង” ឃ្លានេះពិតជាត្រឹមត្រូវណាស់ ម្តាយឪពុកចំណាយពេលវេលា និងកម្លាំងកាយ ដើម្បីជួយមើលថែរក្សាចៅៗ ខណៈអ្នករវល់នឹងការងារប្រចាំថ្ងៃ ឬធ្វើដំណើរទៅទីឆ្ងាយ ។ ម្តាយឪពុកមិននិយាយរអ៊ូរទាំពីការលំបាករបស់គាត់នោះទេ ប៉ុន្តែពួកគាត់សប្បាយរីករាយ ញញឹមជានិច្ចនៅពេលបាននៅប្រឡែងលេងជាមួយកូនៗរបស់អ្នក ។

អ្នកជំនាញអភិវឌ្ឍន៍វិស័យអប់រំរូបនេះ មានប្រសាសន៍បន្តទៀតថា ក្តីស្រឡាញ់ និងការបារម្ភររបស់ឪពុកម្តាយចំពោះកូននៅតែមានជានិច្ច ប៉ុន្តែអ្នកគ្រប់គ្នាតែងតែមើលរំលងពីមួយជំនាន់ទៅមួយជំនាន់ ។ អ្នកជាម្តាយឪពុកសំឡឹងមើលកូនថា ពីមួយថ្ងៃទៅមួយថ្ងៃកូនៗរបស់អ្នកកាន់តែធំឡើងៗ គួរឱ្យស្រឡាញ់ និងលាយឡំនឹងកី្តបារម្ភផងដែរ ប៉ុន្តែអ្នកមិនបានចាប់អារម្មណ៍ផ្តល់ក្តីស្រឡាញ់ និងថែក្សាម្តាយឪពុករបស់អ្នក ដែលវ័យរបស់គាត់កាន់តែចាស់ជរាបន្តិចម្តងៗ ។
ឧកញ៉ា ប៉ិច បូឡែន
“អ្នកចាប់អារម្មណ៍ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះកូនៗរបស់អ្នកគ្រប់កាលៈទេសៈ ប៉ុន្តែអ្នកមិនបានគិតដល់មា្តយឪពុកចាស់ជរា តើពួកគាត់បានធ្វើដូចមេ្តចខ្លះ កាលអ្នកនៅពីតូច ។ អ្នកសំឡេងមើលតែទៅខាងមុខរហូត ប៉ុន្តែមិនបានសំឡឹងមើលមកក្រោយទេ។ ផ្តល់ក្តីស្រឡាញ់ទៅកាន់ម្តាយឪពុក ដូចរាល់ទង្វើល្អៗជាច្រើន ដែលអ្នកបានធ្វើចំពោះកូនៗរបស់អ្នកដូចគ្នា”
ទន្ទឹមគ្នានេះ បើនិយាយពីភាពជាអ្នកដឹកនាំវិញ ឧកញ៉ា ប៉ិច ប៉ូឡែន យល់ថា ក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំចំពោះបុគ្គលិកគ្រប់រូប ក៏ប្រៀបដូចជាក្តីស្រឡាញ់របស់ម្តាយឪពុកទៅកាន់កូនដែរ ។ លោកថា បើកុំលើកអាយុមកនិយាយក្នុងនាមជាថា្នក់ដឹកនាំមួយរូប លោកចាត់ទុកខ្លួនឯងដូចម្តាយឪពុកបុគ្គលិកជាង មួយពាន់នាក់ ហើយក្តីស្រឡាញ់ និងបារម្ភចំពោះពួកគាត់ដូចកូនជាកូនរបស់លោកអ៊ីចឹងដែរ ។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ៖
“ខ្ញុំចង់ឃើញបុគ្គលិកមានការរីកចម្រើន មានសុខភាពល្អ មានសេចក្តីសុខក្នុងក្រុមគ្រួសារ មិនមែនត្រឹមតែចង់តែឃើញពួកគាត់មកធ្វើការងារនៅស្ថាប័នរបស់ខ្ញុំ ហើយទទួលប្រាក់ខែតែប៉ុណ្ណោះនោះទេ ។ លើសពីនេះទៅទៀត ខ្ញុំចង់ឃើញជីវភាពរស់នៅរបស់បុគ្គលិកគ្រប់រូប និងកូនៗរបស់គាត់សមរម្យ ថ្លៃថ្នូ មានផ្ទះសំបែងផ្ទាល់ខ្លួន”
ដោយឡែកចំពោះក្តីស្រឡាញ់នៅសង្គមខាងក្រៅ លោកថាមនុស្សគ្រប់គ្នាត្រូវដាក់ចិត្តស្រឡាញ់ និងអាណិតបងប្អូនមួយចំនួនដែលបម្រើការងារជាអ្នកប្រមូលសំរាម អ្នកបោសសំអាតតាមផ្លូវ អ្នកថែសួនច្បារសាធារណៈ និងអ្នករក្សាសន្តិសុខជាដើម ។ ពេលអ្នកធ្វើដំណើរតាមដងផ្លូវ សូមកុំបើកបរគៀរពួកគាត់ ដោយត្រឹមតែការគិតថា ពួកគាត់ជាអ្នកបោសសំអាតតាមផ្លូវធម្មតាមួយរូប ។ អ្នកត្រូវគិតពិចារណាថា ពួកគាត់ដូចជាម្តាយឪពុក ឬបងប្អូនដែលកំពុងបំរើការងារ ដើម្បីទទួលបានប្រាក់កំរៃសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងចិញ្ចឹមកូន ប្រៀបដូចអ្នកទាំងអស់គ្នាប្រកបរបរ និងធ្វើការងារប្រចាំថ្ងៃអ៊ីចឹងដែរ ។
ទន្ទឹមនឹងអ្នកទិញផ្កាកុលាប ឬកាដូជូនគ្នាទៅវិញទៅមក នៅថ្ងៃទិវានៃក្តីស្រឡាញ់ អ្នកគួរតែជូនផ្កាកូលាប ឬកាដូនោះ ដល់អ្នកមីង ឬលោកពូដែលកំពុងបោសសំអាតតាមផ្លូវ នៅខាងមុខផ្ទះអ្នក ហើយនិយាយថា អរគុណអ្នកមីង ឬលោកពូដែលបានជួយថែរក្សាបរិស្ថាននៅខាងមុខផ្ទះរបស់ខ្ញុំស្អាតជានិច្ច ។ ទង្វើបែបនេះ អ្នកគិតថារឿងតូចតាចមួយ ប៉ុន្តែសម្រាប់ពួកគាត់វិញ នេះជាសកម្មភាពមួយដែលនឹកស្មានមិនដល់ហួសពីក្តីរំពឹងគិតរបស់ពួកគាត់ទៅទៀត ។

ស្របនឹងរូបភាពខាងលើ លោកឧកញ៉ា ប៉ិច បូឡែន បានកត់សម្គាល់ថា ចំពោះកុមារនិងយុវជនមួយចំនួនស្ថិតក្នុងគ្រួសារជីវភាពធូរធារ នៅពេលម្តាយឪពុកនាំចូលហាងទំនើបៗ ហើយកម្មង់ម្ហូបអាហារយ៉ាងឆ្ងុយឆ្ងាញ់ដាក់តំរៀបពេញតុ ពួកគេបដិសេដមិនទទួលទាន ។ ខណៈក្រុមគ្រួសារមួយចំនួននៅទីជបបទមិនមានអាហារសូម្បីតែមួយចំណែកនៅលើតុសម្រាប់បរិភោគ ។ នេះមានន័យថាកុមារ និងយុវជនក្នុងទីក្រុងមានជម្រើសច្រើន ចំណែកឯអ្នករស់នៅទីជនបទមិនមានចម្រើសអ្វីឡើយ ។ ជាមួយគ្នានេះ ម្តាយឪពុកត្រូវអប់រំកូនឱ្យចេញគ្រប់គ្រងនិងប្រើប្រាស់ថវិកាឱ្យចំទិសដៅ និងមានប្រសិទ្ធភាព ។
ឧកញ៉ា ប៉ិច បូឡែន
“ផ្តល់ក្តីស្រឡាញ់ ការគោរព ការលើកទឹកចិត្ត និងផ្តល់ចំណេះដឹងល្អៗដល់កូន នៅពេលពួកគាត់មានចំណេះដឹងជ្រៅជ្រះនិងរីកចម្រើន ពួកគាត់នឹងកសាងសង្គមដ៏ល្អពោរពេញដោយការគោរព ពេញដោយតម្លៃគ្នា នោះគ្រប់គ្នាក៏នឹងបានទទួលផលតបស្នងតាមរយៈសង្គមដែលកំពុងរស់នៅ”
ខណៈមនុស្សយុវជនបានផ្តល់ក្តីស្រឡាញ់ពេញលេញទៅកាន់មនុស្សជុំវិញខ្លួន យុវជនក៏ត្រូវស្រឡាញ់និងថែរក្សាសង្គមជាតិ បរិស្ថាននៅក្នុងប្រទេស និងភពផែនដីដែរ ។ ចំណែកបុគ្គលមួយចំនួនតូចប្រព្រឹត្តអំពើល្មើសច្បាប់ ដោយកាប់បំផ្លាញព្រៃឈើ និងធ្វើឱ្យខូចខាតដល់ប្រព័ន្ធអ៊ីកូឡូស៊ី ដើម្បីតែបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមបក្សពួក ដោយមិនគិតពីប៉ះពាល់ដល់មនុស្សជំនាន់ក្រោយនៅពេលអនាគត ។ ដូចនេះ យុវជនត្រូវស្រឡាញ់ ដឹងគុណធម្មជាតិ និងចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាកេរមរតកសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ។

អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ឧកញ៉ា ប៉ិច ប៉ូឡែន មានប្រសាសន៍ថា លោកចង់ឃើញយុវជនកម្ពុជា មុននឹងធ្វើមួយត្រូវគិតគូរដល់មុខមាត់សង្គមជាតិ ពីព្រោះដូនតាពីមួយជំនាន់ទៅមួយជំនាន់ លោកខិតខំប្រឹងប្រែងណាស់ ទំរាំកសាងកេរឈ្មោះដ៏ល្អ និងមោទនភាពជាតិ សម្រាប់មនុស្សជំនាន់ក្រោយឱ្យស្មើមុខស្មើមាត់ក្នុងប្រទេសតំបន់ ក៏ដូចជាពិភពេលោក ។ យុវជនមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមគ្រួសារ ស្ថាប័ន និងសង្គមជាតិឡើយ ។
លោកឧកញ៉ា ប៉ិច បូឡែន ជឿជាក់ថា តាមរយៈការខិតខំរៀនសូត្រ យុវជននឹងក្លាយខ្លួនជាធនធានមនុស្សដ៏ឆ្នើម មានអត្តចរិតថ្លៃថ្នូរ បង្កើតសមិទ្ធផល និងស្នាដៃដ៏អស្ចារ្យ ដើម្បីបង្ហាញពិភពលោក នោះគេនឹងនិយាយកោតសរសើរជាក់ជាមិនខាន ។ ដូចនេះក្តីស្រឡាញ់ចំពោះខ្លួនឯង ក្រុមគ្រួសារ អ្នកនៅជុំវិញខ្លួន បរិស្ថាន សង្គមជាតិ កេរឈ្មោះប្រទេសជាតិ និងការជួយប្រជាជនទទួលបានការរស់នៅសមរម្យ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមជាតិមួយដ៏ស្អាតស្អំ និងសុខសុភមង្គលសម្រាប់បច្ចុប្បន្ន និងអនាគត ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































