ឧកញ៉ា ប៉ិច បូឡែន លើកទឹកចិត្ត​យុវជន គិត​ទៅ​លើ​ការ​រៀនជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងពិធីចែកវិញ្ញាបនបត្រ​ថ្នាក់ទី១២ ដល់សិស្សានុសិស្សនៃបណ្តាញ​សាលា​រៀនវ៉េសឡាញន៍ កាលពីថ្ងៃអាទិត្យ (២២ កញ្ញា) លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលនឹងប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ គួរ​គិត​ទៅ​លើ​ការ​រៀនជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ខណៈ​ជំនាញទាំងនេះ នឹងជួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចប្រទេស​កម្ពុជា។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ជាទិសដៅ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺការជំរុញ​ទៅ​លើផ្នែក​កសិឧស្សាហកម្ម ផ្នែក​ឧស្សាហកម្មកែច្នៃ ក៏​ដូចជា​ទេសចរណ៍​ជា​ដើម ដូច្នេះ​សម្រាប់​ក្មួយៗទោះជាប់សញ្ញាបត្រ​បាក់ឌុប ឬក៏ថ្លោះធ្លោយ​មិន​ជាប់ក៏​ដោយ សូម​គិត​ទៅ​លើសញ្ញាបត្រ​​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ហើយ​កុំគិតថា ការ​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ គឺសម្រាប់តែអ្នក​ដែល​រៀន​ធ្លាក់ ឬ​រៀន​សូត្រមិនបាន។ លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​ត្រូវ​ការអ្នកដែលមានជំនាញបច្ចេកទេស ដូចជា អ្នកបច្ចេកទេស​អគ្គិសនី អ្នក​បច្ចេកទេសទឹក ភ្លើង អគារ សំណង់ អ្នក​បច្ចេកទេស​ផ្នែក​ឧស្សាហកម្ម ក៏​ដូចជា​ការ​កែច្នៃអាហារជាដើម ខណៈ​ប្រទេស​កម្ពុជា​ កំពុងឈាន​ទៅ​រក​ប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

“…មាន​អាជីពជាច្រើន​ដែលត្រូវការ​កូនក្មួយ ហើយ​ក៏​មានផល​សេដ្ឋកិច្ចជាច្រើនដែលរង់ចាំកូនក្មួយ កុំសម្រុក​នាំគ្នាទៅរៀនតែផ្នែកសង្គម ឬក៏សញ្ញាបត្រ​ទូលំទូលាយ តែអត់មានគំនិតច្បាស់ នៅពេលហ្នឹងកូននឹងមានបញ្ហាត្រឡប់ទៅវិញ នៅពេល​ចេញពីមហាវិទ្យាល័យ គឺពិបាក​នៅក្នុងអាជីពមួយចំនួនដែលអត់មានតម្រូវការ​ទៅវិញ…”

ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ជំរុញ​ឱ្យ​អ្នក​សិក្សា​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស​ជាមួយ​សមត្ថភាព ដើម្បី​ក្លាយ​ខ្លួនជា​ពលករ​ជំនាញ អ្នក​បច្ចេកទេស ដែលចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ។ តាមរបាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ២០២៣ មានសិស្សនិស្សិតសរុប​ប្រមាណ ជាង៥ម៉ឺននាក់​ប៉ុណ្ណោះ ដែលបា​នចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ខណៈ​របាយ​ការណ៍​របស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា នៅឆ្នាំដដែល​នោះមាននិស្សិត​ចុះឈ្មោះ​ចូលរៀន​ថ្នាក់ឧត្តមសិក្សា​ប្រមាណ ២០ម៉ឺននាក់។

យ៉ាងណាក៏ដោយជាមួយនឹងការ​លើកទឹកចិត្ត​ដល់សិស្សានុសិស្សឱ្យ​គិតគូរពីការសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានផ្តល់ជាគន្លឹះខ្លះៗដែល​មូលដ្ឋាន នៃភាពជោគជ័យក្នុងអាជីពការងារ ដល់សិស្សានុសិស្សក្រោយបញ្ចប់ការ​សិក្សា ។ លោកឧកញ៉ា មានប្រសាសន៍ថា ដើម្បីជោគជ័យ​ក្នុងជីវិត យុវជន​ត្រូវមាន ចំណង់ ចំណេះ ជំនាញ អត្តចរិត និងចំណងទាក់ទង។ លោកឧកញ៉ាពន្យល់ថា ការ​មានចំណង់គោលដៅ​ច្បាស់នឹង​ធ្វើ​ឱ្យ​យុវជនមើលឃើញ​ផ្លូវ​ដែលខ្លួនត្រូវ​ដើរ ព្រមជាមួយ​នេះ យុវជន​ត្រូវ​មានចំណេះដឹងច្បាស់ និង​ជំនាញ​​ពិតប្រាកដ ដែលទាំង៣ចំណុចនេះ ជាផ្នែក​​កំពុង​ឈានទៅ​រកភាពជោគជ័យហើយ។ ជាមួយ​គ្នា​នេះ អត្តចរិត គឺជារឿងមួយ​ដែល​យុវជន​ត្រូវ​គិតគូរ, លោកឧកញ៉ាបន្តថា នៅក្នុងប្រព័ន្ធអប់រំ យើង​តែង​តែ​អប់រំ​យុវជន​ឱ្យ​មានចរិតសុភាពរាបសា រម្យទម ចេះគោរពចាស់ទុំ ដូច្នេះ​នៅក្នុងពិភពការងារ សូមយុវជន​យើង​ព្យាយាមអនុវត្តប្រកបដោយបញ្ញា។

ដោយឡែកចំណងទាក់ទង គឺកាន់តែសំខាន់​ក្នុង​ពិភពការងារ ក៏​ដូចជា​អាជីវកម្ម, លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ដោយ​លើកជាឧទាហរណ៍ថា បុគ្គលខ្លះមានភាពឆ្នើម ពូកែ ប៉ុន្តែពេលធ្វើការ គឺមិន​អាច​ចុះ​សម្រុង​ជាមួយ​អ្នកដទៃ មិន​អាច​ធ្វើការងារជាក្រុមបាន។ លោកឧកញ៉ាមានប្រសាសន៍ថា ចំណងទាក់ទង ឬដែល​គេ​ហៅថា បណ្តាញ​ធនធាន​សង្គម គឺមានន័យណាស់ ព្រោះក្នុងការ​ធ្វើអាជីវកម្ម ក៏​ដូចជា​ក្នុងពិភព​ការងារ គឺ​ត្រូវ​ការ​គេ​គោរព​ស្រឡាញ់ ដូច្នេះ​ការ​កសាង​បណ្តាញ​ទំនាក់ទំនងល្អ គឺនាំ​ឱ្យ​ឈ្នះ ឈ្នះ ទាំងអស់គ្នា យើង​ក៏​បានផល អ្នកដែល​ធ្វើការ​ជាមួយ​ក៏​បានផល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *