បណ្ឌិត យង់ ពៅ ៖ យុវជនស្រឡាញ់ជាតិ ត្រូវតែអភិវឌ្ឍខ្លួនឯងឱ្យមានជំនាញ និងសមត្ថភាព ដើម្បីបម្រើប្រទេសជាតិឱ្យមានប្រសិទ្ធភាព

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា យុវជនក្ដី ប្រជាពលរដ្ឋទូទៅក្ដី មានគំនិតស្នេហាជាតិ ស្រឡាញ់ជាតិ គឺត្រូវតែអភិវឌ្ឍខ្លួនឯង ឱ្យមានជំនាញ និងសមត្ថភាពច្បាស់លាស់ ដើម្បីបម្រើប្រទេសជាតិឱ្យមានប្រសិទ្ធភាពទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។

លោកបណ្ឌិត មានប្រសាសន៍ថា នៅពេលដែលយុវជន និងពលរដ្ឋទាំងអស់មានសមត្ថភាព និងជំនាញពិតប្រាកដ នឹងនាំឱ្យអាចបង្កើតមុខរបរ រកការងារធ្វើដែលអាចមានប្រាក់ខែខ្ពស់, តែប្រសិនបើយុវជន មិនមានមានសមត្ថភាពពេញលេញទាំងកម្លាំងកាយ បញ្ហា ស្មារតី និងវិជ្ជាជីវៈទេ នឹងនាំឱ្យយុវជនគ្មានកម្លាំង បញ្ញា ស្មារតីសម្រាប់បង្កើនផលិតភាពជាតិបានទេ។ ដូច្នេះ យើងត្រូវតែអភិវឌ្ឍសមត្ថភាព និងជំនាញឱ្យពិតប្រាកដ ដើម្បីជាប្រយោជន៍ក្នុងការបម្រើប្រទេសជាតិ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍសមត្ថភាពរបស់យុវជនលើជំនាញអ្វីក៏ដោយ ឱ្យតែមានជំនាញ ចំណេះដឹងពិតប្រាកដ និងក្រមសីលធម៌ល្អ គឺសុទ្ធតែបានបម្រើផលប្រយោជន៍សង្គម ពីព្រោះក្នុងសង្គមនីមួយៗត្រូវការជំនាញជាច្រើនដើម្បីបំពេញគ្នា។ ប៉ុន្តែពេលខ្លះ អ្នកមានចំណេះដឹងហើយ បែរជាគ្មានក្រមសីលធម៌ល្អ ដោយអនុវត្តចំណេះដឹងរបស់ខ្លួនជាការបំផ្លាញសង្គមជាតិទៅវិញក៏មាន។ ដូច្នេះ ពលរដ្ឋ ជាពិសេសយុវជន មានចំណេះដឹងហើយ ត្រូវតែមានក្រមសីលធម៌ល្អបន្ថែមទៀត។

ស្របទៅនឹង​ទស្សនៈខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់លើក​ឡើងថា យុវជនស្នេហាជាតិ ត្រូវមានជំនាញ និងសមត្ថភាពពិតប្រាកដ ដើម្បីបម្រើប្រទេសជាតិមានប្រសិទ្ធភាព។

យុវជនស្រឡាញ់ជាតិ ត្រូវតែអភិវឌ្ឍខ្លួនឯង

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ប្រទេសជាតិរឹងមាំ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដរាបណាមានធនធានមនុស្សដែលមានគុណភាព មានចំណេះដឹងខ្ពស់ មានចំណេះធ្វើ និងមានសីលធម៌ដ៏ល្អប្រពៃជាពលរដ្ឋសាកល។

ដើម្បីជួយបណ្ដុះស្មារតីស្នេហាជាតិ និងស្មារតីស្រឡាញ់ប្រទេសជាតិ ក្រសួងអប់រំបានបង្កើតកម្មវិធីសិក្សាបន្ថែមដូចជា កម្មវិធីយុវជន ២១ កម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ដែលជួយបំពេញបន្ថែមដល់ការអប់រំនៅតាមសាលារដ្ឋ ដូច្នេះ​ឯកឧត្តម​រដ្ឋមន្រ្តីអំពាវនាវឱ្យ​សាលារៀន​ទាំងអស់យកចិត្តទុកដាក់ចូលរួមអនុវត្តកម្មវិធីទាំងនេះឱ្យ​បានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *