ភ្នំពេញ – កម្មវិធី “លោកឪពុកអ្នកម្ដាយក្នុងយុគសម័យថ្មី” បង្កើតឡើងដើម្បីអបអរទិវាមាតាពិភពលោក ជាពិសេសចូលរួមចំណែកការលើកកម្ពស់ស្រ្តី ដែលជាអ្នកម្តាយគ្រប់រូប នៅក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងជាមួយកូនៗ ។ កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុន Talent Excellence Development Partner ប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ។
អ្នកស្រី យូ បូរី ជាស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner បានប្រាប់ពីគោលបំណងនៃការបង្កើតកម្មវិធីនេះថា កម្មវិធី “លោកឪពុកអ្នកម្ដាយក្នុងយុគសម័យថ្មី” មានបំណងចូលរួមដោះស្រាយបញ្ហា ឬកង្វល់របស់អាណាព្យាបាល ការផ្តល់វិធីសាស្រ្តអំពីការជជែកជាមួយកូន និងការជួយគាំទ្រកូនៗដែលមានវ័យជំទង់ដើម្បីបង្កើនកាវិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរ ពីព្រោះវ័យជំទង់ជាវ័យដែលមានហានិភ័យខ្លាំងបំផុត ។

អ្នកស្រីបានបន្ថែមថា ជួនកាលការចិញ្ចឹមក្មេងមកពីតូចបានល្អហើយ ប៉ុន្តែពេលវ័យជំទង់ស្រាប់តែមានការប្រែប្រួល ហើយបណ្តាលឱ្យពួកគេចាប់អ្វីលែងបាន រហូតដល់ពេលខ្លះគ្រប់គ្រង់ស្ថានការណ៍លែងបានទៀតផង ។
អ្នកស្រី យូ បូរី ជាស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner មានប្រសាសន៍បញ្ជាក់ ៖ “ក្ដីរំពឹងនៃការចូលរួមរបស់កម្មវិធីគឺចង់ឱ្យមានការចូលរួមទាំងឪពុក និងម្តាយ ឬអាណាព្យាបាល អ្នកថែទាំក្មេង និងអ្នកពាក់ព័ន្ធ ព្រមទាំងយុវវ័យផងដែរ ព្រោះវ័យរបស់ពួកគេគឺជាវ័យមួយដែលមានភាពក្លាហាន ហ៊ានសួរនាំច្រើន ជាពិសេសអំពីបញ្ហាដែលពួកគេកំពុងតែជួបប្រទះផ្ទាល់ទៀតផង”។
អ្នកស្រី យូ បូរី បានបន្ថែមថា បើតាមការសិក្សាអាកប្បកិរិយារបស់ក្មេងជំទង់ពីមួយជំទៅមួយជំនាន់គឺសុទ្ធតែមានចំណុចពិបាករួមគ្នាទាំងអស់ ដូចច្នេះហើយការរិះរកវិធីសាស្រ្តដោះស្រាយឱ្យស្របតាមសម័យកាលជាអ្វីដែលឪពុកម្តាយមិនគួរមើលរំលង ។ ចាប់ពីឆ្នាំ១៩៨៨ មកគេបានសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើ ប្រព័ន្ធអកប្បកិរិយា DISC ដែលអាចវាយតម្លៃអកប្បកិរិយារបស់ក្មេងជំទង់ ការបម្រែបម្រួល និងជួយក្មេងជំទង់ឱ្យមានសតិផ្តោតសំខាន់ទៅលើការសិក្សារបស់ពួកគាត់បានកាន់តែប្រសើរបន្ថែមមួយកម្រិតទៀត តាមរយៈការស្គាល់អំពីចំណុចខ្លាំងចំណុចខ្សោយ និងអ្វីដែលត្រូវបំពេញបន្ថែម ឬអ្វីដែលត្រូវជៀសវាង ។

ស្របគ្នានេះអ្នកស្រី យូ បូរី បានកត់សម្គាល់ថា ការសង្កេតអំពីអត្តចរិតកូនតាមប្រព័ន្ធ DISC គឺជាផ្នែកមួយនៃការឆ្លើយតបនឹងការអប់រំក្មេងជំទង់តាមបែបវិទ្យាស្រាស្រ្ត ក្មេងដែលអាចពិនិត្យកម្មវិធី DISC បាន គឺចាប់ពីអាយុ ១២ឆ្នាំ ទៅ ១៣ឆ្នាំ” ។
ស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner បានបន្តលើកទឹកចិត្តថា ក្នុងនាមជាមាតាបិតាក៏គួរតែដឹងអំពីអត្តចរិតកូនតាមប្រព័ន្ធ DISC គឺដើម្បីឱ្យស្គាលខ្លួ់នឯងថាជាមនុស្សបែបណា ហើយកូនជាមនុស្សប្រភេទអ្វី ។ កាលដែលបានដឹងអំពីគ្នាទៅវិញទៅមកបែបនេះ គឺជាកត្តាដែលនាំឱ្យឪពុកម្តាយ និងកូនងាយយល់ពីចិត្តគ្នា ហើយអាចកាត់បន្ថយការឈ្លោះទាស់ទែងគ្នានៅក្នុងគ្រួសារ ។ ការស្វែងយល់ពីគ្នាទៀតសោធ ឪពុកម្តាយជាតួអង្គសំខាន់ដែលត្រូវចាប់ផ្តើមមុន ព្រោះវាបានបង្ហាញនូវគំរូ ឬភាពជាអ្នកដឹកនាំទៅកាន់កូនៗ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































