លោកបណ្ឌិត យ៉ង់ ពៅ ៖ ជំនាញ៤ កំពុងមានតម្រូវការទីផ្សារការងារខ្លាំងនៅកម្ពុជា

ភ្នំពេញ – នៅ​មិនប៉ុន្មានថ្ងៃទៀតទេ ​ក្រសួងអប់រំ យុវជន និង​កីឡា នឹងប្រកាសលទ្ធផល​​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ។ ពេលវេលារង់ចាំលទ្ធផល​នេះ ​សិស្ស​មួយ​ចំនួនទំនងកំពុងគិតថា តើ​ខ្លួន​នឹង​ត្រូវ​ចាប់យកជំនាញអ្វីដែលមានតម្រូវការទីផ្សារ​ការងារនាពេលបច្ចុប្បន្ន ? សម្រាប់អ្នកជំនាញបណ្តុះបណ្តាលធនធាន​មនុស្សបានលើកឡើងថា កម្ពុជា​កំពុងខ្វះធនធានមនុស្សវិជ្ជាជីវៈសម្រាប់ទ្រទ្រង់​សេដ្ឋកិច្ច​សង្គម និង​សេដ្ឋកិច្ច​គ្រួសារ។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ​​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះកម្ពុជា​កំពុងខ្វះធនធានមនុស្សវិជ្ជាជីវៈសម្រាប់ទ្រទ្រង់​សេដ្ឋកិច្ច​សង្គម និង​សេដ្ឋកិច្ច​គ្រួសារ ហើយ​វិជ្ជាជីវៈ​ចំនួន ៤ កំពុងមានតម្រូវការខ្លាំងទាំងបច្ចុប្បន្ន និងអនាគត។

ទី១. ជំនាញបដិសណ្ឋារកិច្ច និង​ម្ហូបអាហារ ៖ ជំនាញនេះស្ថិត​នៅ​ក្នុង​ផ្នែក​ទេសចរណ៍ និង​សណ្ឋាគារ ដែល​កម្ពុជា​កំពុងខ្វះខាត ។ ​លោកថា កន្លងទៅ​កម្ពុជាមានសណ្ឋាគារ មានក្រុមទេសចរណ៍ច្រើននាក់បម្រើ​ការងារ នៅ​ក្នុង​ផ្នែកនេះច្រើន ក៏​ប៉ុន្តែយើងនៅ​មិន​ទាន់​មាន​ជំនាញពិតប្រាកដ ។ ជំនាញបដិសណ្ឋារកិច្ច និង​ម្ហូបអាហារអាចរកថវិកាបាន​លឿន និង​បង្កើត​មុខ​របរ​ផ្ទាល់ខ្លួន​ ។

“យើងទៅហូបអាហារនៅតាមភោជនីយដ្ឋានល្មមៗ សូម្បីតែរបៀបលើកមកក៏​អត់ចេះលើក​មក​ដែរ… យើងនៅខ្វះ ។ ខ្ញុំនិយាយឡើងវិញ ជំនាញហ្នឹងរកលុយបាន​ រកការងារធ្វើខ្លួនឯងបាន បង្កើត​ការងារធ្វើខ្លួនឯងបាន និង​រកការងារពីក្រុមហ៊ុនធ្វើបាន…”

លោកបណ្ឌិត យ៉ង់ ពៅ

២. ជំនាញកសិឧស្សាហកម្ម ៖ បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​នៅ​ខ្វះ​ខាតធនធានកសិឧស្សាហកម្ម ទោះបីមានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​ប្រទេស​ចិន និងប្រទេ​ស​​កូរ៉េ​ ។ អ្វី​ដែលសំខាន់បំផុតនោះ គឺ​ការ​នាំ​ចេញផលិតផល​កសិកម្ម​ចេញទៅ​ប្រទេសទាំងនោះ ក៏​ប៉ុន្តែកម្ពុជានៅ​មិន​ទាន់​មាន​ធនធាន​មនុស្សគ្រប់គ្រាន់​នៅ​ឡើយ ។​ លោកធនធានមនុស្សជំនាញកសិឧស្សាហកម្ម ជាធនធានចាំបាច់ចំពោះមុខ ។​

៣. ជំនាញបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាសាស្ត្រ ៖ ជាការមើលឃើញរបស់លោកបណ្ឌិត យ៉ង់ ពៅ ធនធានបច្ចេកវិទ្យាព័ត៌មាន ឬនិយាយរួមធនធានវិទ្យាសាស្រ្ត (ស្ទែម) ក៏​កម្ពុជា​យើង​កំពុងតែខ្វះខាតផងដែរ ។ បើតាម​លោកបណ្ឌិត ជំនាញនេះទ្រទ្រង់​ទៅលើសេដ្ឋកិច្ច និង​ទៅ​លើ​ផ្នែក​ហិរញ្ញវត្ថុជាដើម ប៉ុន្តែ​កន្លងមក​យុវជន​របស់​យើង​មិន​សូវមើលឃើញនោះទេ ដោយ​ពួកគេ​បែរជា​ទៅ​រៀនផ្នែកហិរញ្ញវត្ថុ គណនេយ្យ ទីផ្សារជាដើម ដែលនាំឱ្យ​យើងខ្វះធនធានបច្ចេកទេសជាក់ស្តែង ។

៤. ជំនាញភាសា ៖ ភាសាបរទេសជាផ្នែកសំខាន់សម្រាប់អភិវឌ្ឍន៍សមត្ថភាពសិក្សា​ ស្រាវជ្រាវ ទំនាក់ទំនង និងគាំទ្រដល់សេដ្ឋកិច្ចសង្គមនិងគ្រួសារ ។ តាមប្រសាសន៍​របស់លោកបណ្ឌិត យ៉ង់ ពៅ កន្លងមក​ទៅ​ប្រជាជនកម្ពុជារៀន​ភាសាអង់គ្លេស​បានច្រើន​សមគួរ ក៏​ប៉ុន្តែ​នៅពេល​ដែលចិន​សម្រុក​មក​ប្រទេស​កម្ពុជា​ច្រើន កម្ពុជាខ្វះខាត​ធនធានចេះភាសាចិន ។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា សង្ឃឹមថា យុវជនកម្ពុជាអាចសំឡឹងមើលជំនាញទាំងអស់ខាងលើ ហើយ​រៀន​ដើម្បីខ្លួនឯង ដើម្បីសង្គម និង​ដើម្បី​សេដ្ឋកិច្ចជាតិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...